សម្រាប់ប្រិយមិត្តដែលស្រលាញ់ពេញចិត្តលើរថយន្តរបស់ក្រុមហ៊ុន 𝐆𝗔𝗖 ហើយកំពុងសន្សំលុយជិតគ្រប់ ត្រូវម៉ាច់តែម្តង ខណៈពេលនេះក្រុមហ៊ុនឡាន 𝐆𝗔𝗖 ប្រចាំស្រុកខ្មែរប្រកាសលក់ប្រម៉ូសិនញាក់លើម៉ូដែលទំនើបៗ រហូតដល់៣ម៉ូដែល។
យោងតាមការបង្ហោះលើកផេកផ្លូវការ GAC Motor Cambodia កាលពីពេលកន្លងទៅនេះបានឱ្យដឹងថា ឱកាសចំណេញដ៏មហាសាលជាមួយការផ្តល់ជូនដ៏អស្ចារ្យ មិនធ្លាប់មានពីមុនមក ពីកម្មវិធី 𝐆𝗔𝗖-𝗬𝗘𝗔𝗥 𝗘𝗡𝗗 𝗦𝗔𝗟𝗘 ក្រុមហ៊ុនធ្វើការផ្តល់ជូនតម្លៃពិសេសមិនធ្លាប់មាន ជាមួយនឹងការថែមជូនយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលនឹកស្មានមិនដល់សម្រាប់ស្តុកក្រោយ។
ទន្ទឹមនឹងនេះដែរម៉ូដែលដែលក្រុមហ៊ុនដាក់លក់បញ្ចុះតម្លៃរួមានដូចជា៖ GS3 power ក្នុងតម្លៃ២២,៥០០ដុល្លារ (សម្រាប់តែ១០គ្រឿងប៉ុណ្ណោះ) ហើយ GS4 ផ្តល់ជូនក្នុងតម្លៃ ៣២៩០០ដុល្លារ សម្រាប់ត្រឹមតែ១៥គ្រឿង និងម៉ូដែលចុងក្រយ EMKOO តម្លៃ៣៩៩០០ដុល្លារចំនួន១០គ្រឿង។
គួរជម្រាបផងដែរថា ការលក់ប្រម៉ូសិនយក្សនេះមានសម្រាប់ចាប់ពីថ្ងៃនេះដល់ ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣ នេះតែប៉ុណ្ណោះ ខណៈរថយន្តមានការធានារហូតដល់ ៥ឆ្នាំ ចេញពីរោងចក្រផ្ទាល់៕
ព័ត៌មានលម្អិត សូមទំនាក់ទំនង៖ 𝟎𝟗𝟓 𝟗𝟗𝟗 𝟎𝟐𝟗 | 𝟎𝟗𝟓 𝟗𝟗𝟗 𝟐𝟔𝟖 និង Telegram : t.me/GACMotorCambodia