កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០០២៥ នាពេលថ្មីៗនេះ ភោជនីយដ្ឋាន Fuji ដែលជាម៉ាកយីហោថៃ-ជប៉ុន បានធ្វើសន្និសីទសារព័ត៌មានជាផ្លូវការដើម្បីប្រកាសបើកសាខាទី២ របស់ខ្លួននៅព្រេមៀ ផាលេស រាជធានីភ្នំពេញ។
នៅក្នុងកម្មវិធីនេះដែរ ក៏មានការអញ្ចើញចូលរួមក្រោមវត្តមានលោក KENJI TANAKA ប្រធានក្រុមប្រឹក្សាភិបាលភោជនីយដ្ឋាន Fuji លោក AMNAJ TANAKA នាយកប្រតិបត្តិ ភោជនីយដ្ឋាន Fuji លោក DAISAKU TANAKA សមាជិកក្រុមប្រឹក្សាភិបាលភោជនីយដ្ឋាន Fuji និងលោកស្រី RAWIWAN TANAKA នាយកប្រតិបត្តិភោជនីយដ្ឋាន Fuji និងមានអ្នកសារព័ត៌មានចូលរួមជាច្រើននាក់ទៀតផងដែរ។
លោកស្រី RAWIWAN TANAKA នាយកប្រតិបត្តិភោជនីយដ្ឋាន Fuji ក៏បានមានប្រសាសន៍ដែរថា ភាជនីដ្ឋាន Fuji បានចាប់ផ្តើមឡើងតាំងពីឆ្នាំ ១៩៨២ ជាមួយនឹងគំនិតសាមញ្ញនិងចំណង់ចំណូលចិត្តក្នុងការពង្រីកប្រពៃណីធ្វើម្ហូបជប៉ុនពិតប្រាកដ ដោយនាំយកអាហារជប៉ុនដែលមានគុណភាពខ្ពស់ ស្រស់ៗមកជូនប្រជាពលរដ្ឋគ្រប់គ្នាក្នុងតម្លៃសមរម្យ។ ព្រោះតែម្ហូបជប៉ុនកាន់តែមានប្រជាប្រិយភាព យើងបានក៏បានមើលឃើញឱកាសដ៏ល្អមួយនេះដើម្បីពង្រីកចូលក្នុងប្រទេសកម្ពុជា ដែលជាប្រទេសជិតខាងជាទីស្រលាញ់របស់យើងដែលត្រូវការកំពុងតែកើនឡើង ជាពិសេសប្រទេសកម្ពុជាជាទីផ្សារដ៏មានសក្តានុពលសម្រាប់មនុស្សជំនាន់ថ្មី។ ហើយសព្វថ្ងៃនេះ ហ្វូជី គឺជាម៉ាកយីហោថៃ-ជប៉ុនឈានមុខគេដែលមានមុខម្ហូបឆ្ងាញ់ៗជាង ២៥០មុខដែលសុទ្ធតែផលិតឡើងដោយគ្រឿងផ្សំគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវចិត្តអតិថិជនគ្រប់ទីកន្លែង។
លើសពីនេះទៅទៀត ចំពោះចំណុចពិសេសនៃភោជនីយដ្ឋាន Fuji ដែលជាម៉ាកយីហោថៃ-ជប៉ុន គឺមិនត្រឹមងតែផ្តល់ជូននូវរសជាតិជប៉ុនពិតប្រាកដប៉ុណ្ណោះទេ ប៉ុន្តែរាល់មុខម្ហូបនីមួយៗ ចម្អិនចេញពីការយកចិត្តទុកដាក់ខ្ពស់ និងបើ ប្រាស់ធាតុផ្សំដែលមានគុណភាពខ្ពស់។ ហើយនេះជាទីតាំងទី១ដែលរចនាឡើងបែប ទំនើប និង ស៊ីវិល័យ មានការផ្តល់ជូន បន្ទប់ឯកជនភាព ជាលក្ខណៈគ្រួសារ និងធុរៈកិច្ច។ដោយសាខាទីមួយដែល Fuji នាំយក Teppanyaki និង Kushiyaki ជាបទពិសោធន៍នៃការទទួលទានអាហារប្រពៃណីរបស់ជប៉ុន។ Kushiyaki នឹងចាប់ផ្តើមបម្រើជូនលោកអ្នកជាលើកដំបូងក្នុងថ្ងៃបើកសម្ពោធភោជនីយដ្ឋាន Fuji នៅថ្ងៃនេះ ខណៈពេល Fuji Teppanyaki នឹងមានវត្តមានក្នុង អំឡុងខែមីនា ខាងមុននេះ។
នាយកប្រតិបត្តិភោជនីយដ្ឋាន Fuji ក៏បានបង្ហើបឱ្យដឹងដែរថា មូលហេតុដែលនាំឱ្យលោកស្រីជ្រើសរើសព្រេមៀ ផាលេស ដើម្បីបើកភោជនីយដ្ឋាន Fuji ដោយសារតែព្រេមៀផាលេស ជាទិសដៅរបស់អតិថិជនកម្រិតអភិជននិងស៊ីវិល័យនិងជាទីតាំង យុទ្ធសាស្ត្រក្នុងតំបន់ ដែលនៅជិតកណ្តាលទីក្រុង តំបន់លំនៅដ្ឋាន និងផ្សារទំនើបធំៗ និងអាចបម្រើកន្លែងចំណតរថយន្តដ៏ធំ។ ទីតាំងនេះគឺជាគោលដៅដ៏ស័ក្តសម បំផុតសម្រាប់ការជួបជុំគ្រួសារ និងធុរៈកិច្ច។
ចំពោះមុខម្ហូបពិសេសៗដែល Fuji នឹងនាំយកមកជូនប្រជាជនកម្ពុជានោះមានដូចជា៖
- Teppanyaki & Kushiyaki គឺជាមុខម្ហូបបែបប្រពៃណីជប៉ុនដែល Fuji គ្រោងនឹងនាំ យកបទពិសោធន៍ថ្មីមកក្នុងប្រទេសកម្ពុជាជាមួយនឹង Sake ដ៏ល្បីផ្តាច់មុខតែមួយ គត់នៅ Fuji ពី Saitama ប្រទេសជប៉ុនក្នុងប៉ុន្មានខែខាងមុខនេះ។
- Teppanyaki គឺជារចនាបទនៃមុខម្ហូបជប៉ុន ហើយបានមកពីពាក្យ 'teppan' (ចាន ដែក) និង 'yaki' (ដុត ស្ងោរ ឬខ្ទះចៀន)។ ដូច្នេះវាមានន័យត្រង់ថា "ដុតនៅលើចាន ដែក" ។ តាមពិតទៅ វាគឺជាការរួមបញ្ចូលគ្នានៃបច្ចេកទេសធ្វើម្ហូបជប៉ុនបុរាណ និង សិល្បៈសម្ដែង។
- Kushiyaki ជាការរួមបញ្ចូលគ្នារវាងប្រភេទសាច់ និងបន្លែ។ “Kushi” សំដៅទៅលើ បន្ទះឫស្សីដែលប្រើសម្រាប់បញ្ចូលគ្រឿងផ្សំ ចំណែក “យ៉ាគី” មានន័យថាដុត ឬចៀន។
- ក្រៅពី "Teppanyaki & Kushiyaki" ភោជនីយដ្ឋាន Fuji នៅតែបម្រើអាហារជប៉ុន ដែលមានគុណភាពខ្ពស់ ដែលសុទ្ធសឹងតែជាមុខម្ហូបដ៏ពេញនិយមដូចជា Sashimi,Sushi, Teriyaki, Yakiniku
គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះភោជនីយដ្ឋាន Fuji ដែលជាម៉ាកយីហោថៃ-ជប៉ុន មាន៩៧សាខាហើយនៅប្រទេសថៃ ១សាខានៅឡាវ និងចុងក្រោយមាន ២សាខានៅប្រទេសកម្ពុជា សរុបទាំងអស់ ១០០សាខាហើយទូទាំងអាស៊ីអាគ្នេយ៍៕