ពេលដែលចង់ទៅរៀននៅក្រៅប្រទេស យើងតែងគិតរៀនចំណាយលុយ ហើយទាមទារតម្រូវការចាំបាច់មួយចំនួន។ ប៉ុន្តែដោយឡែកនេះជាឱកាសល្អមួយសម្រាប់អ្នកចង់បន្តការរៀនសូត្រគ្រប់កម្រិត ខណៈធនាគារអភិវឌ្ឍពិភពលោក World Bank បានរៀបចំឱ្យមានវគ្គសិក្សាមិនគិតថ្លៃ នៅតាមសកលវិទ្យាល័យល្បីៗនានាជុំវិញពិភពលោក តាមអនឡាញ រៀនចប់មានវិញ្ញាបនបត្របញ្ជាក់ការសិក្សាថែមទៀត។
ក្នុងនោះមានវគ្គសិក្សាជំនាញសំខាន់ៗ ដែលអ្នកសិក្សារៀនសូត្រអាចស្វែងរកបានដោយឥតគិតថ្លៃ និងទទួលបានការបញ្ជាក់ការសិក្សា៖
- Digital Agriculture (កសិកម្មឌីជីថល)
- Solid Waste Management (ការគ្រប់គ្រងសំណល់រឹង)
- Transport Corridor Investments (ការវិនិយោគច្រករបៀងដឹកជញ្ជូន)
- Geospatial Information Management (ការគ្រប់គ្រងព័ត៌មានភូមិសាស្ត្រ)
- Investment & Finance in Developing Economies (ការវិនិយោគ និងហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍)
- Public Expenditure and Financial Accountability (ការចំណាយសាធារណនិងគណនេយ្យភាពហិរញ្ញវត្ថុ)
- Smart Cities (ទីក្រុងឆ្លាតវៃ)
- Trade and Global Value Chains (ពាណិជ្ជកម្ម និងខ្សែសង្វាក់តម្លៃសកល)
- Impact Evaluation in Low- and Middle-Income Countries (ការវាយតម្លៃផលប៉ះពាល់នៅក្នុងប្រទេសដែលមានចំណូលទាបនិងមធ្យម)
ដូច្នេះប្រសិនបើប្អូនជាអ្នកសិក្សានិងសាធារណៈជន ចាប់អារម្មណ៍អាចធ្វើការចុះឈ្មោះហើយស្វែងរកវគ្គសិក្សាលម្អិតបន្ថែមដោយខ្លួនឯង តាមរយៈតំណលីង Free online courses from World Bank Group ។
សូមបញ្ជាក់ថាធនាគារពិភពលោក (World Bank) គឺធនាគារសកលដែលជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដល់ប្រទេសកំពុងអភិវឌ្ឍន៍នៅជុំវិញពិភពលោក ដែលគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈការណែនាំគោលនយោបាយ ការស្រាវជ្រាវនិងការវិភាគ ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព៕
អត្ថបទដោយ៖ ពីង ជូអេង