ធ្វើមិនគិតប្រាក់ទេ! ករណីសៀវភៅគ្រួសារ បាត់ ទក់ រហែក ឬទទឹកអាចធ្វើថ្មីនៅទីតាំងទាំងនេះបាន
ធី ស្រីល័ក្ខNOVEMBER 12 2024205 views

មានបងប្អូនមួយចំនួនតែងតែឆ្ងល់ថា នៅពេលសៀវភៅគ្រួសារ បាត់ ទក់ រហែក ឬទទឹកអាចធ្វើថ្មីបានដែលឬទេ? ហើយបើធ្វើគឺអាចធ្វើនៅទីតាំងទីតាំងណាបានហើយគួរមានឯកសារអ្វីខ្លះ ហើយនៅពេលធ្វើតើត្រូវបង់ប្រាក់ដែលឬទេ?

 

បើតាមការចេញផ្សាយដោយក្រសួងព័ត៌មានបានឱ្យដឹងថា លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បាននិយាយថា ករណីសៀវភៅគ្រួសារទក់ រហែក ឬទទឹកខូច គឺប្រជាពលរដ្ឋជាមេគ្រួសារអាចស្នើសុំធ្វើថ្មីបាន ដែលការធ្វើថ្មីនេះ ត្រូវកំណត់ថា ការចេញសៀវភៅគ្រួសារ ទុតិយតា ឬជាលើកទី២ ក្នុងនោះមេគ្រួសារ ត្រូវទៅដាក់ពាក្យស្នើសុំធ្វើឡើងវិញ នៅប៉ុស្តិ៍នគរបាលឃុំ សង្កាត់ដោយភ្ជាប់ជាមួយនូវឯកសារដូចខាងក្រោម។

 

  • ចំពោះករណីបាត់ មេគ្រួសារត្រូវមានពាក្យបណ្តឹងអំពីមូលហេតុច្បាស់លាស់ដោយបញ្ជាក់ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៅកន្លែងដែលបានបាត់នោះ
  • ក្នុងករណីខូចគុណភាព ពោលគឺ ទក់ រហែក ទទឹក...ជាដើម មេគ្រួសារត្រូវមានសៀវភៅគ្រួសារសំណៅដើមនោះដើម្បីមកស្នើសុំថ្មី
  •  

    បន្ទាប់ពីទទួលបានពាក្យស្នើសុំ និងមានឯកសារភ្ជាប់ត្រឹមត្រូវហើយនាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវចម្លងសៀវភៅគ្រួសារថ្មីចេញពីបញ្ជីគ្រួសារចាស់ រួចហើយចុះហត្ថលេខាលើសំណុំឯកសារ ហើយបញ្ជូនទៅអធិការនគរបាល ក្រុង ស្រុក ខណ្ឌ ដើម្បីពិនិត្យសម្រេច និងចុះហត្ថលេខាផ្តល់ទុតិយតា ឬផ្ដល់ជាលើកទី២ នូវសៀវភៅគ្រួសារនោះ រួចបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីប្រគល់ជូនប្រជាពលរដ្ឋជាការស្រេច។

    ២៨

    គួរបញ្ជាក់ថា រយៈពេលនៃការផ្តល់ជូនសម្រាប់សៀវភៅគ្រួសារ មិនគិតប្រាក់នោះទេ និងមិនលើសពី១៥ថ្ងៃឡើយ ក្នុងករណីមានឯកសារភ្ជាប់គ្រប់គ្រាន់ និងត្រឹមត្រូវ៕

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2024 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia