លឿនៗ! ក្រុមហ៊ុនអាកាសចរណ៍១ ផ្តល់សំបុត្រយន្តហោះហ្វ្រីដល់សិស្សទើបប្រឡងទី១២ ខណៈនេះជាថ្ងៃផុតកំណត់
Kan DaraOCTOBER 12 2024173 views

ដើម្បីចូលរួមអបអរការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ (Cambodia Angkor Air) បានប្រកាសចែកសំបុត្រយន្តហោះឥតគិតថ្លៃ ដល់សិស្សានុសិស្ស។

 

ក្នុងនោះ ដើម្បីទទួលបានសំបុត្រឥតគិតថ្លៃ សិស្សានុសិស្សទាំងអស់គ្រាន់តែបង្ហាញកាត់សិស្សទី១២ មកកាន់ទីស្នាក់ការកណ្តាលរបស់ កម្ពុជា អង្គរ អ៊ែរ នៅរៀងរាល់ម៉ោងធ្វើការ (ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ០៩:០០am - ១២:០០am និងម៉ោង ១៤:០០pm - ១៧:០០pm)។

 

គួរជម្រាបផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ (Cambodia Angkor Air) មានអាស័យដ្ឋាននៅអគារលេខ 206A មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ការផ្តល់ជូននេះមានសុពលភាព ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤៕

Screen Shot 2024 10 12 at 2.59.54 Pm Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia