ភ្ញៀវតាមទិញ! នេះជាក្បួនទិព្វទាក់ចិត្តអតិថិជន៤ក្បាច់ ទោះហាងដល់ណាក៏មានភ្ញៀវតាមទិញ
THATSORNA NOVAPRIL 26 2024427 views

អតិថិជនមិនមែនសុខៗ មករកអ្នកនោះទេ លុះត្រាអ្នកមានចំណុចពិសេសត្រង់ចំណុចណាមួយហើយទើបគេមករកអ្នកយ៉ាងបែបនេះ។ ខាងក្រោមនេះគឺជាគន្លឹះបីយ៉ាង មិនថាអ្នកទៅដល់ទីណាមានអ្នកតាមទិញដល់ទីនោះ ដោយអ្នកគ្រាន់តែសាកល្បងអនុវត្តតាមរបៀប ក៏ដូចជាវិធីសាស្រ្តសំខាន់ៗ៤នេះ ៖

 

១.ផ្តល់ដំណោះស្រាយដ៏ល្អ

ដើម្បីលក់ដាច់ មិនគួរអួតពីផលិតផលដែលអ្នកលក់នោះទេ”។ ក្នុង​នាម​ជា​អ្នក​លក់ អ្នក​ត្រូវ​បង្កើត​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ដោយ​ការ​ខិត​ខំ​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​អតិថិជន​របស់​អ្នក នោះមានន័យថាការផ្លាស់ប្តូរពីអួតអំពីផលិតផលទៅជាដំណោះស្រាយបញ្ហាជូនអតិថិជនវិញ ហើយនៅពេលដែលយើងអាចដោះស្រាយបញ្ហាជូនពួកគាត់បាន នោះគាត់និងសប្បាយចិត្ត ហើយជួនផ្សាព្វផ្សាយទៅកាន់មនុស្សជាទីស្រលាញ់របស់ពួកគាត់បន្តទៀត។

4c3d6650ed8e3b246f83896e379d4d3f

២. ត្រូវធ្វើឲ្យអតិថិជនមានអារម្មណ៍ថាពិសេសជាងគេ

ស្នាមញញឹមប្រៀបបានដូចជាវត្ថុទិព្វម្យ៉ាងអាប្តូមនុស្សម្នាក់ពីមុខស្រពោន ប្តូទៅស្រស់បោះ ហើយក៏ជាថ្នាំទិព្វយ៉ាងដែលអ្នកលក់អាចព្យាបាលនៅអារម្មណ៍តានតឹងរបស់ភ្ញៀវបានយ៉ាងឆាប់រហ័ស។តួយ៉ាងក្នុងនោះយើងក៏សង្កេតឃើញថា អារម្មណ៍គឺជាញាណមួយដែលមនុស្សតែងតែយកចិត្តទុកដាក់ ព្រួយបារម្ភ មើលថែនិងថ្នាក់ថ្នមជាងគេបំផុត ព្រោះវាជាញាណឆាប់ប្រតិកម្ម ឆាប់អន់ចិត្ត និងឆាប់សប្បាយចិត្តជាងគេ។

ហេតុផលទាំងនេះហើយ អ្នកត្រូវតែចេះប្រើស្នាមញញឹម ដើម្បីលួងលោម យកចិត្តទុកដាក់ បម្រើ និងផ្គាប់ចិត្តពួកគាត់តាមដែលអ្នកអាចធ្វើបាន ដោយបង្ហាញការយោគយល់ ស្នាមញញឹម និងមិត្តភាព ដាក់ពួកគាត់គ្រប់ពេលពួកគាត់ចេញចូលទៅក្នុងហាងរបស់អ្នក។

86bde1ecb2406c12101dceb998536224

៣. ការផ្តល់នៅទំនុកចិត្ត

ជាការពិតណាស់ក្នុងការលក់ដំបូងភ្ញៀវអាចនឹងមើលយើង ប៉ុន្តែមិនអាចទិញពីយើងទេ ចម្លើយនោះព្រោះតែគាត់ខ្វះទំនុកចិត្ត ដូច្នេះហើយទើបអ្នកស្រី រតនា បានបន្ថែមទៀតថា គាត់ត្រូវព្យាយាមធ្វើយ៉ាង ឱ្យភ្ញៀវជឿលើគាត់ ដោយអ្នកស្រីនិយាយតែពាក្យពិត ល្អថាល្អ ស្អាតថាស្អាត ហើយបើភ្ញៀវយកទៅមិនដូចអ្វីដែលអ្នកនិយាយ អ្នកស្រី នឹងធ្វើការដូរអីវ៉ាន់ផ្សេងឱ្យវិញ ឬក៏ផ្តល់នៅសំណងជូនវិញ រហូតដល់អ្នកដែលធ្លាប់ទិញហើយ ស្រលាញ់ពេញចិត្ត និងប្រាប់តៗគ្នាពីមាត់មួយទៅមាត់មួយទៀត ដូចពាក្យមួយឃ្លាថា ក្អែកមួយ ក្អែក១០០ដូច្នេះដែរ។

មួយវិញទៀត ក្នុងនាមជាអ្នកលក់អស្ចារ្យម្នាក់ អ្នកត្រូវតែផ្ដល់នូវពត៌មានឲ្យបានលម្អិត និយាយបកស្រាយឲ្យបានក្បោះក្បាយពាក់ព័ន្ធនឹងផលិតផលនោះទៅកាន់ពួកគេឲ្យបានយល់ជាក់ច្បាស់ទើបប្រសើរ(តែមិនត្រូវនិយាយច្រើនហួសពេកនោះទេ វាអាចធ្វើឲ្យអតិថិជនឆាប់ធុញនឹងអ្នក)។

៤. ប្រើពាក្យជំរុញឱ្យអតិថិជនសម្រេចចិត្តទិញ៖  ការជ្រើសរើសពាក្យពេចសម្រាប់និយាយជាសារផ្សព្វផ្សាយទៅកាន់អតិថិជន គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ហើយពាក្យប្រភេទ FOMO មួយចំនួនដូចជា ប្រញ៉ាប់ឡើងចំនួនមានកំណត់ លក់លាងឃ្លាំងខ្នាតធំ បញ្ចុះតម្លៃខ្នាតធំ សល់តែមួយថ្ងៃចុងក្រោយ.... គឺសុទ្ធតែជាពាក្យដែលជំរុញធ្វើឱ្យអតិថិជនមានអារម្មណ៍ថាជិតអស់ពេល និងត្រូវប្រញ៉ាប់សម្រេចចិត្តទិញទាន់ឱកាសល្អ៕

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia