លែងធ្វើការ១ថ្ងៃ៨ម៉ោង! បុរសវ័យខ្ទង់៣០ឆ្នាំបង្ហើបពីវិន័យលុយកាក់៤ធ្វើឲ្យខ្លួនអាចចូលនិវត្តន៍ទាំងវ័យក្មេងជាមួយលុយ២លាន$
Toeuy HongSEPTEMBER 4 20241.5 K views

 

 ការចូលនិវត្តន៍ទាំងវ័យក្មេងមិនសូវមានអ្នកធ្វើបាននោះទេព្រោះដើម្បីចូលនិវត្តបានគឺទាមទារឲ្យអ្នកអាចបង្កើតប្រភពចំណូលអកម្មដែលអាចផ្គត់ផ្គង់ការចំណាយក្នុងការរស់នៅប្រចាំខែ។ យ៉ាងណាមិញមានបុរសម្នាក់ឈ្មោះ Shao Chun អាចចូលនិវត្តន៍ក្នុងវ័យ៣៨ឆ្នាំដោយគាត់ចូលនិវត្តន៍ទាំងវ័យក្មេងជាមួយលុយ២លានដុល្លារ។

 

ខាងក្រោមនេះគឺជាគោលការណ៍លុយកាក់ដែលគាត់បានអនុវត្តដែលធ្វើឲ្យគាត់ចូលនិវត្តន៍ក្នុងវ័យត្រឹមតែ៣៨ឆ្នាំប៉ុណ្ណោះ។

 

. មានគោលដៅចង់បានសេរីភាពហិរញ្ញវត្ថុ

លោកថាដើម្បីមានសេរីភាពហិរញ្ញវត្ថុនិងចូលនិវត្តន៍ទាំងវ័យក្មេងគឺអ្នកត្រូវមានគោលដៅពោលគឺគោលដៅចង់មានសេរីភាពហិរញ្ញវត្ថុតែម្ដង។ បន្ទាប់ពីគាត់ដាក់គោលដៅហើយនោះ គាត់បានខិតខំអភិវឌ្ឍន៍ខ្លួនឯងនិងនិងរៀនវិនិយោគកសាងទ្រព្យសម្បត្តិរហូតគាត់អាចកសាងប្រភពចំណូលនិងចូលនិវត្តន៍បាន។

 

. ធ្វើការឲ្យខ្លាំងដើម្បីបង្កើនចំណូល

លោកChun បានលើកឡើងថាដើម្បីឈានទៅដល់ការចូលនិវត្តន៍បានគឺអ្នកត្រូវតែស្វះស្វែងរកផ្លូវក្នុងការបង្កើនចំណូលសកម្មតាមរយៈការប្រឹងប្រែងធ្វើការឲ្យសកម្ម។ លោកក៏បានណែនាំថាដើម្បីរកចំណូលសកម្មបានច្រើនអ្នកត្រូវចាប់ឱកាសការងារថ្មីក្នុងករណីការងារដែលអ្នកកំពុងធ្វើរកចំណូលមិនបានច្រើនហើយមិនមានឱកាសរីកចម្រើន។ លើសពីនេះអ្នកអាចធ្វើការឲ្យច្រើនកន្លែងឬរកចំណូលបន្ថែមក្រៅពីការងារពេញម៉ោង។

 

. កាត់បន្ថយការចំណាយ

ការគ្រប់គ្រងការចំណាយគឺពិតជាសំខាន់ដូចការបង្កើនប្រាក់ចំណូលរបស់អ្នកអញ្ចឹង។ ត្រង់នេះលោកបានសង្កត់ធ្ងន់ថាការចង់បានសេរីភាព ការមានវិន័យពិតជាសំខាន់។ ដូច្នេះអ្នកត្រូវមានវិន័យក្នុងការចាយលុយព្រោះពេលអ្នកអាចគ្រប់គ្រងការចំណាយបានល្អអ្នកនឹងងាយសល់លុយសម្រាប់គោលដៅហិរញ្ញវត្ថុរបស់អ្នក។

 

. ឈប់ធ្វើការដើម្បីលុយ

ដោយសារតែអតិផរណាធ្វើឲ្យលុយរបស់អ្នកកាន់តែបាត់បង់តម្លៃ ដូច្នេះអ្នកត្រូវរៀនវិនិយោគឲ្យបានត្រឹមត្រូវដើម្បីឲ្យលុយរបស់អ្នកកាន់តែកើនឡើង។ ជាពិសេសកុំធ្វើការដើម្បីលុយ។ ដូច្នេះអ្នកត្រូវចេះវិនិយោគដើម្បីឲ្យលុយធ្វើការឲ្យអ្នកបង្កើតលុយជាបន្តបន្ទាប់៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia