អស្ចារ្យ! លោកជឿន ចននី ត្រៀមផលិតដ្រូនដើម្បីប្រើប្រាស់ ក្នុងវិស័យកសិកម្មឱ្យទំនើបមិនចាញ់បរទេស
ធី ស្រីល័ក្ខMAY 27 20231.2 K views

ផ្តើមចេញពីមនុស្សម្នាក់ ដែលមានក្តីស្រមៃចង់ក្លាយជាអ្នកផលិតយន្តហោះចេញពីស្នោដោយខ្លួនឯង មានក្តីស្រមៃចង់ផលិតដ្រូនដើម្បីប្រើប្រាស់ក្នុងវិស័យកសិកម្ម បានធ្វើឱ្យកូនខ្មែរ១ រូប គឺលោកជឿន ចននី ខំប្រឹងសិក្សារៀនសូត្រនៅសាលារៀន ប្រឹងរៀនស្វ័យសិក្សាខ្លួនឯងដែលទាក់ទងជាមួយជំនាញផលិតយន្តហោះ រហូតអាចដាក់លក់នៅលើទីផ្សារទាំងបរទេសក៏មកទិញចំណែកប្រជាជនខ្មែរក៏គាំទ្រទិញផងដែរ។

នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក ជឿន ចននី ជាស្ថាបនិក​ក្រុមគំនិត​-Khomnit បាននិយាយពីដើមទងជីវិតរបស់ខ្លួនថា តាំងពីក្មេងមកលោកពិតជាចាប់ចិត្តជាមួយវិស័យអាកាសចរណ៍ខ្លាំងណាស់ជាពិសេសនោះគឺយន្តហោះតែម្តង។ ដូច្នេះហើយបានជាលោកប្រាប់ខ្លួនឯងថានៅពេលធំពេញវ័យលោកនឹងផលិតយន្តហោះឱ្យបានបើទោះបីជាមិនអាចផលិតយន្តហោះឱ្យមនុស្សជិះដូចគេបាន តែត្រឹមផលិតយន្តហោះចេញពីស្នោអាចហោះហើរលើអាកាសក៏លោកអស់ចិត្តដែរ។

លោកចននី បានបន្តថា ឱ្យតែមានក្តីស្រមៃពិតប្រាកដ ហើយមានការតាំងចិត្តខ្ពស់នៅថ្ងៃណាមួយយើងនឹងអាចសម្រេចបាន ពោលដូចលោកផ្ទាល់អញ្ជឹងក្រោយពីបានសិក្សាហើយរៀនធ្វើខ្លួនឯងខ្លះទីបំផុតនៅអំឡុងឆ្នាំ ២០១៩ លោកក៏អាចផលិតជាយន្តហោះស្នោបានដែលអាចបញ្ជាឱ្យវាហោះនៅលើអាកាសបាន ហើយនៅថ្ងៃខាងមុខលោកនឹងសម្រេចគោលដៅខ្លួនឯងដែលបានដាក់បន្តទៀតឱ្យបានផងដែរ។

24

លោក ជឿន ចននី ជាស្ថាបនិក​ក្រុម គំនិត​-Khomnit បានបន្ថែមថា សម្រាប់​យន្តហោះ​ប្រភេទ​គប់​លេង​លោក​បាន​ផលិត៤ ​ម៉ូឌែល​ គឺ​ប្រភេទ Boeing 787  Boeing 747 ម៉ូឌែល A350 និង​ម៉ូឌែល A320​ ចំណែកប្រភេទទី​ ២ គឺ​យន្តហោះ​បញ្ជាដែលចេញលក់នៅលើទីផ្សារ ប្រភេទ Boeing 787 Airbus A350 និង យន្តហោះចម្បាំង F35 វា​មាន​ប្រវែង​៦៨ សង់ទីម៉ែត្រជាមធ្យម សម្រាប់យន្តហោះខ្នាតធំនិងបំពាក់មុខងារពិសេសៗអតិថិជនអាចធ្វើការកម្ម៉ង់តាមតម្រូវការបាន “Custom design”។

មិនតែប៉ុណ្ណោះគោលដៅធំជាងគេរបស់លោកនៅពេលដែលក្រុមហ៊ុនលោកអាចដំណើរកាលបានល្អជាងនេះលោកនឹងផលិតដ្រូនសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម ចំពោះទស្សនៈវិស័យរបស់លោកគឺលោកនឹងផលិតគ្រឿងអេឡិចត្រូនិចបន្ថែមទៀតដូចជាម៉ូទ័របូមទឹក ម៉ូទ័រជម្រុញទឹកតាមផ្ទះ ម៉ាស៊ីនបោកខោអាវតាមផ្ទះផងដែរ។

23

សូមបញ្ជាក់ថា ប្រសិនជាចាប់អារម្មណ៍លោកអ្នកអាចចូលទៅកាន់ផេក Khomnit-គំនិត ឬទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 098 331 213 ហើយចំពោះបងប្អូនដែលចង់ដាក់ទុនវិនិយោគជាមួយលោកក៏លោកព្រមទទួលផងដែរ ដោយសារនាពេលនេះក្រុមហ៊ុនលោកគឺមានសមត្ថភាពផលិតផលគ្រឿងអេឡិចត្រូនិចជាច្រើនប្រភេទគ្រាន់តែនៅខ្វះអ្នកវិនិយោគបន្ថែមទៀតប៉ុណ្ណោះ។ កុំភ្លេចជួយគាំទ្រផលិតផលខ្មែរផងណាពីខ្ញុំកូនចាបក្រហម <3 ៕

26

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia