ខ្មែរធ្វើបាន! ឧកញ៉ាហៃ លីអ៊ាង ច្នៃកសិផលខ្មែរគេរំលង មកជាផលិតផលជាតិជាង១០០មុខ នាំទៅក្រៅប្រទេស
ឡុង វឌ្ឍនៈMAY 26 2023667 views

«តុមានជើង៤ទើបបានមាំទាំ រីឯអ្នកមានរឹងមាំវិញទាល់តែមានសម្បត្តិទាំង ៤ផងដែរគឺ៖ ចំណេះវិជ្ជា មាយាទល្អ សីលធម៌ និងសម្បត្តិទ្រព្យ» នេះគឺជាទស្សនៈដឹកនាំជីវិតដ៏មានតម្លៃមួយរបស់សហគ្រិនចាស់វស្សាគឺ ឧកញ៉ា ហៃ លីអ៊ាង គឺជាប្រធានអគ្គនាយកក្រុមហ៊ុន Confirel និងជាម្ចាស់សហគ្រាសផលិតឱសថដ៏ល្បីឈ្មោះ PPM ដែលត្រូវបានគេស្គាល់ថាជាសហគ្រិនដ៏លេចធ្លោមួយរូប ក្នុងការជួយកែច្នៃផលិតផលក្នុងស្រុកជាច្រើនមុខដូចជាស្ករត្នោតសរីរាង្គ តែ ម្រេចកំពត និងផលិតឱសថគីណាល់ ដើម្បីផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅក្រៅឱ្យបរទេសបានស្គាល់ពីផលិតផលខ្មែរពិតៗ។

ក្រុមហ៊ុន Confirel ត្រូវ​បាន​បង្កើត​ឡើង​ពី​គំនិត​សាមញ្ញ​មួយ​គឺ​ លោកយល់ថាការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ប្រហែល​មិន​អាច​សម្រេច​បាន​ទេ​បើ​គ្មាន​ទីជនបទ។ ក្រោយពេលដែលផុសគំនិតនេះឡើងមក គឺវាបានដាស់មហិច្ឆិតាស្នូលចំនួនពីរបានកើតឡើង៖ ការប្តេជ្ញាថែរក្សាដើមត្នោត ឱ្យរស់ឡើងវិញ ព្រោះវាជាអត្តសញ្ញាណជាតិ ជាធនធានធម្មជាតិដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា និងការចូលរួមស្ដារឡើងវិញ នូវស្ថានភាពនៃបេតិកភណ្ឌធម្មជាតិរបស់កម្ពុជា និងអាចអនុញ្ញាតឱ្យប្រជាជន ជនបទអាចស្វែងរកប្រាក់ចំណូលបានតាមរយៈដើមត្នោត​ និងផលិតផលកសិកម្មនានារបស់ខ្លួនដូចជាម្រេចជាដើម។

ចាប់ផ្ដើមភ្លាម មិនមែនធំដុំដូចបច្ចុប្បន្ននោះទេគឺ Confirel បានចាប់ផ្ដើមពីការកែច្នៃស្ករត្នោត ស្ករពាងដោយលក់១គីឡូបានត្រឹមតែ ៥០០រៀលតែប៉ុណ្ណោះ ប៉ុន្តែក្រោយមកក៏ឡើងបាន១ម៉ឺនរៀល ហើយក៏បន្តកែច្នៃជាស្ករផែនក្នុងទម្រង់ស្រដៀងស្ករគ្រាប់អាចញ៉ាំបាន និងមានច្រើនរសជាតិដូចជារសជាតិម្រេច ចេក ដូង ស្វាយ ម្នាស់ ទុរេន មកជាហូរហែរ និងកាន់តែច្រើនមុខឡើងៗ រហូតបានជាង១០០មុខទៅហើយ។

ជាក់ស្ដែងគ្រាន់តែស្ករត្នោត១ប្រភេទសោះ Confirel បានកែច្នៃចេញជាផលិតផលសម្រេចមិនតិចជាង ៤០មុខនោះទេ ហើយទឹកត្នោតដែលបានមកពីដើម បានកែច្នៃចេញជាស្រាសុខភាព និងផលិតផលអត្តសញ្ញាណជាតិជាហូរហែរ។

ឆ្លងកាត់ការធ្វើជំនួញក្នុងការជួយលើកកម្ពស់កសិផលខ្មែរ អស់រយៈពេលជាង២០ឆ្នាំ Confirel ត្រូវបានប្រជាជនកម្ពុជាឱ្យតម្លៃ​ ហើយបរទេសទទួលស្គាល់ រហូតទទួលបានលិខិតកោតសរសើរជាច្រើនប្រភេទ ដើម្បីជាការទទួលស្គាល់នូវការខិតខំប្រឹងប្រែង លើបេសកកម្មរបស់ Confirel តាំងពីថ្ងៃទី១ រហូតមកទល់នឹងពេលនេះយ៉ាងច្រើនសន្ធឹកផងដែរ៕  អត្ថបទដោយ៖ ឡុង វឌ្ឍនៈ 

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ ( Confirel )

315251575 540845978051430 7652753028578543373 N349081254 157788340448810 5412676871002662143 N348982526 796975418721770 7240832599968478529 N348822889 1194605701252086 1802624060767859753 N

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia