តុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានចាប់ឃាត់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនដ៏ល្បីឈ្មោះ លោក Rodrigo Duterte នៅអាកាសយានដ្ឋានទីក្រុងម៉ានីល ក្រោយអតីតអ្នកដឹកនាំរូបនេះត្រឡប់ពីហុងកុងវិញ នៅថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥នេះ។
ការិយាល័យប្រធានាធិបតីបាននិយាយថា ប៉ូលិសហ្វីលីពីនបានប្រកាស ចាប់ខ្លួនលោក Rodrigo Duterte បន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចេញដីកាចោទប្រកាន់លោកពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅក្នុងសង្គ្រាបង្ក្រាបគ្រឿងញៀនខុសច្បាប់របស់លោក បន្ទាប់ពីប្រជាជនហ្វីលីពីនជាអ្នកទោសគ្រឿងញៀនរាប់ម៉ឺននាក់ ត្រូវបានប្រហារជីវិតក្នុងអំឡុងពេលលោក Rodrigo Duterte កាន់អំណាច។
កាសែតហ្វីលីពីនបានបញ្ជាក់ថាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានបើកការស៊ើបអង្កេតលើការគោលនយោបាយ សម្លាប់គ្រឿងញៀនរបស់លោក Rodrigo Duterte ចាប់តាំងពីថ្ងៃទី ០១ខែវិច្ឆិកា ឆ្នាំ២០១១ មកម៉្លេះ។
សូមជម្រាបថាលោកអតីតប្រធានាធិបតី Duterte មានអាយុ៧៩ឆ្នាំ បានលាលែងពីតំណែងនៅឆ្នាំ ២០២២ លោកគឺជាប្រធានាធិបតីមួយរូបដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសហ្វីលីពីន៕
អត្ថបទដោយ៖ ពីង ជូអេង