អតីតបុគ្គលិកApple លាឈប់មកបង្កើតអាជីវកម្មបង្ហើបគួរមើលចំណុច៣នេះឱ្យលម្អិតបើចង់ជោគជ័យ
Kan DaraOCTOBER 28 2022283 views

លោក Sukemasa Kabayama អតីតបុគ្គលិកនៅក្នុងក្រុមហ៊ុន Apple និងរថយន្តអគ្គិសនី Tesla ផងដែរនោះបានលាឈប់ពីការងារមកចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន​ ហើយបានបង្ហើបនូវចំណុច៣ដែលលោកបានរៀនពីក្រុម​ហ៊ុន Apple មុនមកបង្កើតអាជីវកម្មជោគជ័យនិងមានវិនិយោគិនជាច្រើនមកវិនិយោគជាមួយ។

រយៈពេល៧ឆ្នាំនៃការងារជាបុគ្គលិកផ្នែកលក់និងទីផ្សារ នៅក្នុងក្រុមហ៊ុនលំដាប់ពិភពលោក បុរសជនជាតិជប៉ុនរូបនេះមានក្តីសុបិនក្លាយជាសហគ្រិន បានធ្វើការជានៅក្រុមហ៊ុនរបស់សហគ្រិនលំដាប់ពិភពលោក គឺ Steve Jobs និងលោក Elon Musk និងដើរតាមគន្លងរបស់អ្នកទាំងពីរ។ សហស្ថាបនិកវ័យ៥៣ឆ្នំារូបនេះគឺបានចាប់ផ្តើមក្រុមហ៊ុន​តាមដានអត្តពលិកកីឡាតាមរយៈបច្ចេកវិទ្យានិងកាត់បន្ថយការមានរបួសក្នុងពេលប្រកួត។ ក្នុងនាមជានាយកអាជីវកម្មជោគជ័យមួយរូបលើវិស័យបច្ចេកវិទ្យាលោកបានបង្ហើបនូវចំណុច៣ដែលគួរមើលប្រសិនបើសិនចង់ឱ្យជោគជ័យ៖

. យកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិត  

ការធ្វើការឱ្យ Apple និង Tesla បានផ្តល់ឱ្យ Kabayama ពិនិត្យមើលលម្អិតបំផុត នូវអ្វីដែលគេត្រូវការដើម្បីបង្កើតផលិតផលដែលទទួលបានជោគជ័យ។ គាត់បានលើកឡើងថា ”ខណៈពេលដែលវប្បធម៌និងការធ្វើការនៅ Apple និង Tesla មិនដូចគ្នានោះទេ  តម្រូវការក្នុងការយល់ច្បាស់អំពីអាជីវកម្មរបស់អ្នកនៅក្នុងការិយាល័យគឺមានកម្រិតល្អិតល្អន់” ។ Kabayama បានលើកឧទាហរណ៍មួយ៖ ការយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិតនៅក្នុងបទពិសោធន៍អ្នកប្រើប្រាស់ និងភាពគ្មានពីររបស់ក្រុមហ៊ុនទាំងពីរ។

. ការផ្តោតអារម្មណ៍ឥតឈប់ឈរ 

Kabayama បាននិយាយថាសម្រាប់ការចាប់ផ្តើមអាជីវកម្មនៅដំណាក់កាលដំបូង គន្លឹះនៃភាពជោគជ័យគឺទាក់ទងនឹងទីផ្សារផលិតផល។ ”ប្រសិនបើភ្លាមៗអ្នកយកផលិតផលរបស់អ្នកឬដំណោះស្រាយរបស់អ្នកចេញពីជីវិតពួកគេតើពួកគេអាចរស់នៅដោយគ្មានវាបានទេ?” ″ការផ្តោតអារម្មណ៍ដោយឥតឈប់ឈរ យល់ថាតើផ្នែកអតិថិជនមួយណាដែលអ្នកកំពុងសហការ អ្វីជាចំណុចចាំបាច់ របស់ពួកគេ ហើយតើអ្នកពិតជាមានដំណោះស្រាយដ៏មានប្រសិទ្ធភាពដើម្បីជួយដោះស្រាយវាដែរឬទេ?

៣.ទទួលយកមតិកែលម្អ

អ្វីមួយដែល Kabayama ចូលចិត្តធ្វើសម្រាប់ក្រុមហ៊ុនរបស់គាត់គឺ​ហៅ​អតិថិជន​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន។   លោកបានប្រាប់កាសែត CNBC ថា ″អ្វីដែលធ្វើឱ្យបេះដូងខ្ញុំច្រៀងគឺពិតជាបានឮនូវអ្វីដែលពួកគេចូលចិត្តអំពីផលិតផល ប៉ុន្តែក៏ស្តាប់នូវអ្វីដែលជាមតិកែលម្អដើម្បីយើងអាចធ្វើវាបានប្រសើរជាងមុន”៕

 

ខ្វះគំនិតរកស៊ី​ ចង់បានសៀវភៅចែកជូនហ្វ្រី ចង់ជួបវាគ្មិនដែលជាសហគ្រិនល្បីៗ សូមកុំភ្លេចមកចូលរួមពិព័រណ៍​ Startup Expo 2022 សូមចូលក្នុងគ្រុបនេះ https://t.me/startupexpo2022​

អត្ថបទដោយ៖ ពីង ជូអេង

 

 

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia