បង្ហាញមុខមាត់ថ្មី! នេះជារថយន្តស៊េរីឆ្នាំ២០២៥ របស់ Toyota ១ម៉ូដែលមានមាឌឌាំង ប្រើសាំងក៏បាន អគ្គិសនីក៏បាន
នារី AUTOMAY 27 20243.2 K views

សម្រាប់ប្រិយមិត្តដែលនិយមគាំទ្ររថយន្តប្រេនរបស់ជប៉ុន ឬបងប្អូនដែលតែងតែងស្រលាញ់ពេញចិត្តនៅរថយន្តធន់ខ្ពស់ មាឌធំ កម្លាំងខ្លាំង ត្រូវប៉ាន់តែម្តង ខណៈពេលនេះក្រុមហ៊ុនយក្ស Toyota បានបង្ហាញមុខមាត់រថយន្តថ្មី Toyota Fortuner ស៊េរីឆ្នាំ ២០២៥ ប្រើ hybrid សន្សំសំចៃជាងមុន ជាមួយតម្លៃចាប់ពីជាង ៤ម៉ឺនដុល្លារឡើងទៅ។

៤

៣

ខាងក្រោមនេះជាលក្ខណៈពិសេស ដែលត្រូវបានគេប៉ាន់ស្មានមាននៅលើ Toyota Fortuner ស៊េរីឆ្នាំ ២០២៥​៖

  1. Powertrain៖ ជាប្រភេទម៉ាស៊ីនកូនកាត់ស្រាល 48v ជាមួយនឹងម៉ាស៊ីនម៉ាស៊ូត 2.8L turbocharged សម្រាប់ប្រសិទ្ធភាពប្រេង និងថាមពលកាន់តែប្រសើរ។
  2. ការបញ្ជូន៖ ការបញ្ជូនដោយស្វ័យប្រវត្តិ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្ក ជាមួយវ៉ារ្យ៉ង់ដ្រាយកង់ចំនួនបួន។
  3. ផ្នែកខាងក្នុង៖ បន្ទប់ធំទូលាយ ផាសុកភាព និងមុខងារជាមួយនឹងប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ (ADAS) សម្រាប់សុវត្ថិភាព។
  4. ខាងក្រៅ៖ ការរចនាបែបទំនើប ដិតជាមួយនឹង ចង្កៀងមុខមុតស្រួច និងរូបចម្លាក់ - ស្របតាមនិន្នាការសកលរបស់តូយ៉ូតា។
  5. ២

    ៥

    គួរជម្រាបផងដែរថា រថយន្តថ្មីរបស់ Toyota Fortuner ស៊េរីឆ្នាំ ២០២៥ ប្រើ hybrid នេះមានតម្លៃចាប់ពី ៤៣ ៧៣៨ ដុល្លារ ដល់ ៥០ ៨០១ ដុល្លារ (តម្លៃបរទេស)៕

     

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia