Ford ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនចាស់វស្សាធំមួយរបស់អាមេរិក ដែលបានបង្កើតឡើងតាំពីឆ្នាំ១៩០៣ មកម្លះ ដោយស្ថាបនិកឈ្មោះថា Henry Ford តម្លៃក្រុមហ៊ុនមួយនេះមានតម្លៃរហូតដល់១៣៦.៣ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០២១ និងបានបញ្ចេញម៉ូដែលថ្មីៗជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបតម្រូវការនៅលើពិភពលោក ។
តួយ៉ាងថ្ងៃនេះយើងនឹងចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាពីយុទ្ធសាស្រ្តមួយចំនួនដែលយីហោមួយនេះកំពុងតែមានប្រជាប្រិយភាពខ្លាំងនៅក្នុងស្រុកអាចទាក់ទាញបេះដូងយុវ័យ និងវ័យចាស់ឱ្យដកចិត្តមិនរួចនៅម៉ូស៊េរីដែលខ្លួនបានបញ្ចេញ ៖
១. Ford ពូកែធ្វើ Event ៖ តាមពិតទៅរឿងការធ្វើ Event ប្រហែលជាមានក្រុមហ៊ុនជាច្រើនសុទ្ធតែអាចធ្វើបាន ប៉ុន្តែវាមានលក្ខណៈខុសៗគ្នា ការធ្វើកម្មវិធី (Event) នៅក្នុងនេះគឺចង់សំដៅទៅលើការធ្វើឱ្យត្រូវពេល ត្រង់ចំណុចនេះ Ford តែងតែចាយលុយញឹកញាប់បំផុត នៅពេលដែលមានម៉ូដែលឬស៊េរីណាចេញមកថ្មីៗ ។ ការរៀបចំកម្មវិធីឡើង មិនមែនគ្រាន់តែជាការជូនដំណឹងដែល Ford ចង់ឱ្យមនុស្សជាច្រើនដឹងតែប៉ុណ្ណោះទេ រឿងដែលពិសេសនោះគឺ Ford ចង់ឱ្យមនុស្សទទួលបានអារម្មណ៍ពិសេសជាមួយនឹងផលិតផលរបស់គេផ្ទាល់។
តួយ៉ាងកាលពីខែមិថុនា កន្លងទៅនេះ Ford បានរៀបចំកម្មវិធីបើកបរសាកល្បងមួយ ដែលអតិ ថិជនទាំងអស់អាចចូលរួមបើកបរសាកល្បងជាមួយរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 ជាច្រើនគ្រឿង ទាំងប្រភេទ Ford Ranger XLT និង Ford Ranger Wildtrak ជាមួយនឹងអ្នកជំនាញបច្ចេក ទេស Ford និងទទួលបានការរៀនពីវគ្គបណ្តុះបណ្តាលស្តីពីការបើកបរដែលធ្វើឲ្យអិថិជនទទួលបាន បទពិសោធន៏បើកបរដ៏ថ្មីស្រឡាង និងអារម្មណ៍ពិសេសជាមួយនឹងផលិតផលផ្ទាល់ មិនមែនអារម្មណ៍ គ្រាន់តែទទួលបានការផ្សព្វផ្សាយឡើយ ។
២. Survey ពីផលិតផល ៖ ការផលិតអ្វីមួយឱ្យចេញជារូបរាងឡើង វាមិនមែនជារឿងលំបាកឡើយ តែអ្វីដែលពិបាកខ្លាំងបំផុតនោះគឺផលិតចេញមកហើយលក់ឱ្យដាច់នៅលើទីផ្សារ និងមានការគាំទ្រ ផលិតផលរបស់យើងកាន់តែច្រើន ។ ដូចគ្នានេះដែរ កាលពីកន្លងទៅក្រុមការងាររបស់ Business Cambodia បានធ្វើការចូលរួមកម្មវិធីសម្ភោធស៊េរីថ្មីរបស់ Ford គឺម៉ូដែល Ford ranger Everest 2023 នៅសណ្ឋាគារសុខា ។
ជាមួយគ្នានេះលោកស្រី Pritika Maharaj ដែលជាប្រធានគ្រប់គ្រងគម្រោង Ford Ranger និង Ford Everest នៃក្រុមហ៊ុន Ford Motor Company ប្រចាំប្រទេស អូស្រ្តាលី បានលើកឡើងយ៉ាងដូច្នេះថា មុននឹងបញ្ចេញម៉ូដែលនីមួយៗ ក្រុមហ៊ុន Ford ជាពិសេសវីស្វ័ករប្រចាំក្រុមហ៊ុនផ្ទាល់ គឺមានការធ្វើ Survey ពីអតិថិជននៅជំវិញពិភពលោក មាននន័យថាឱ្យអតិថិជនដែលធ្លាប់ប្រើប្រាស់រថយន្ត Ford ធ្វើការកែតម្រូវនិងបញ្ចេញយោបល់ ទាក់ទងនៅនឹងនៅចំណុចខ្វះខាត ទៅលើការប្រើប្រាស់ផ្ទាល់ខ្លួន ក៏ដូចជាអ្វីដែលអតិថិជនចង់បាន និងចង់ឃើញការប្រែ នៅស៊េរីក្រោយៗទៀតទាំងចំណុចតូចធំ ។
ហើយនេះគឺជាយុទ្ធសាស្រ្តល្អបំផុត ពោលគឺ Ford បានដឹងពីអ្វីដែលអតិថិជនរបស់ខ្លួនត្រូវការ និងធ្វើការបំពេញតម្រួវការ ដូច្នេះហើយទើបនៅពេលដែលក្រុមហ៊ុនបញ្ចេញម៉ូដែលថ្មីៗមក មិនខ្វះរឿងទីផ្សារឡើយ ព្រោះ Ford អាចយកបេះដូងអតិថិជនបានរួចហើយ ។