ហ្វេនឮហើយរំភើប! ស្ងាត់ៗហ្វត ត្រៀមផលិតរថយន្តអគ្គិសនីប្រភេទ SUV ដំបូងរបស់ខ្លួនហើយ
នារី AUTOJUNE 27 2024443 views

សម្រាប់ប្រិយមិត្តដែលស្រលាញ់ចូលចិត្តរថយន្តប្រភេទ SUV ​យីហោអាមេរិក ជាពិសេសបងប្អូនដែលជាហ្វេនរបស់រថយន្តហ្វត ហើយចង់ស្វែងរករថយន្តម៉ូដែលណាអាចជួយសន្សំសំចៃខ្ពស់ និងជួយថែរក្សាបរិស្ថានបាន ត្រូវប៉ាន់តែម្តង ខណៈពេលនេះ Ford គ្រោងបញ្ចេញនៅរថយន្ត Ford Explorer EV ​ របស់ខ្លួនជាលើកដំបូង ដោយសាកភ្លើងល្បឿនចាយពេលមិនដល់កន្លះម៉ោងទេ។

3

យោងតាមការចុះផ្សាយលើគេហទំព័រ Ford Media កាលពីពេលកន្លងទៅនេះបានឱ្យដឹងថា ក្រុមហ៊ុន Ford បានបង្ហាញនូវរថយន្ត Explorer អគ្គិសនីថ្មី រឹងមាំ ដែលរួមបញ្ចូលគ្នានូវវិស្វកម្មអាល្លឺម៉ង់ ជាមួយនឹងរចនាបថអាមេរិកដ៏ទាក់ទាញ។ ជាមួយគ្នានេះដែរមូលហេតុដែលក្រុមហ៊ុន Ford ផ្តោតខ្លាំងទៅលើការផលិតរថយន្តអគ្គិសនី SUV នេះគឺដើម្បីចង់ឱ្យអតិថិជនដែលមានជីវភាពមធ្យមក៏អាចប្រើប្រាស់រថយន្តអគ្គិសនីដែលមានតម្លៃសមរម្យបាន។

1

35277

បើនិយាយពីចំណុចពិសេសវិញរថយន្ត Ford Explorer EV ​សាកថ្មមួយពេញ អាចរត់បានចម្ងាយ រហូតដល់ទៅជាង ៦00 គីឡូម៉ែត្រ (៣៧៣ ម៉ាយ) ខណៈការសាកថ្មល្បឿនលឿនពី ១០ភាគរយ ដល់ ៨០ភាគរយ ប្រើពេលត្រឹមតែ ២៥នាទីប៉ុណ្ណោះ។

2

គួរជម្រាបផងដែរថារថយន្តមួយម៉ូដែលនេះ នឹងត្រូវអភិវឌ្ឍដោយផ្អែកលើគ្រោងឆ្អឹង​ MEB របស់ Volkswagen និងគ្រោងដាក់លក់នៅឆ្នាំ២០២៧៕

Maxresdefault

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia