កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធកម្មវិធីសម្ពោធរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ជាមួយអ្នកសារព័ត៌មានដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ សុខា ភ្នំពេញ។
កម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងជោគជ័យដែលនេះជាឱកាសដ៏ល្អសម្រាប់មិត្តអ្នកសារព័ត៌មានក្នុងការទទួលជ្រាប និងស្វែងយល់ពីរថយន្តបន្ថែមមុនពេលប្រកាសចេញលក់ជាផ្លូវការ ។ កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា លោកស្រី Pritika Maharaj ប្រធានគ្រប់គ្រងគម្រោងរថយន្ត Ford Ranger និង Ford Everest នៃក្រុមហ៊ុន Ford Motor Company ប្រចាំប្រទេសអូស្រ្តាលី លោក Peerakorn Sophonsiri ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Ford Motor Company ប្រចាំអាស៊ីប៉ាស៊ីហ្វិក និងមិត្តអ្នកសារព័ត៌ មានយ៉ាងច្រើនកុះករ ។
ឆ្លៀតក្នុងឱកាសនេះដែរ លោក ងន សាំង បានមានប្រសាសន៍ថា៖ “ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ជាមួយអ្នកសារព័ត៌មាន ជាពិសេសទៀតនោះគឺ ក្រុមហ៊ុន អ អិម អេ ខេមបូឌាមានកិត្តិយសបានអញ្ជើញលោកស្រី Pritika Maharaj ប្រធានគ្រប់គ្រងគម្រោងរថយន្ត Ford Ranger និង Ford Everest នៃក្រុមហ៊ុន Ford Motor Company ប្រចាំប្រទេសអូស្រ្តាលី មកធ្វើបទបង្ហាញពីរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ជូនដល់បងប្អូនមិត្តអ្នកសារព័ត៌មាន និងបានធ្វើការបង្ហាញលម្អិតពីផ្នែកនីមួយៗនៃរថយន្តនេះផងដែរ។”
លោកស្រី Pritika Maharaj បានមានប្រសាសន៍ថា៖ “រថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 គឺបានត្រៀមខ្លួនរួចជាស្រេចក្នុងដំណើរកម្សាន្តបែបផ្សងព្រេងរបស់លោកអ្នកជាមួយនឹងភាពធន់ រឹងមាំ ផាសុកភាពជូនដល់អ្នកដំណើរ និងបច្ចេកវិទ្យាច្រើនលើសពីការរំពឹងទុក ដើម្បីផ្តល់ជូននូវការបើកបរដ៏រីករាយ និងមានទំនុកចិត្ត។”
មិនត្រឹមតែប៉ុណ្ណោះលោកស្រី Pritika Maharaj ក៏បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ និងលម្អិតបន្ថែមពីចំណុចពិសេសរបស់ Ford Everest ស៊េរីថ្មីដូចជា៖
- ម៉ាស៊ីនម៉ាស៊ូត 0L Bi-Turbo ជំនាន់ថ្មី ដែលត្រូវអភិវឌ្ឍន៍ និងកែប្រែបន្ថែមឲ្យកាន់តែមានកម្លាំងខ្លាំង និងស្ងាត់ជាងមុន
- ប្រអប់លេខអេឡិចត្រូនិចជំនាន់ថ្មី 10 វគ្គអូតូ (E-Shifter) ដែលនេះគឺជាលើកដំបូងដែល Ford បានបំពាក់ប្រអប់លេខជាប្រភេទអេឡិចត្រូនិចបែបនេះនៅលើរថយន្ត SUV នេះ ដែលប្រអប់លេខនេះមិនត្រឹមតែការរចនាស្រស់ស្អាតដូចរថយន្តស្ព័រប៉ុណ្ណោះទេ តែថែមទាំងមានមុខងារយ៉ាងច្រើនសម្បូរបែបដូចជា៖ ការចូលលេខរលូន និងធូរជាងមុន ការដំណើរការដោយស្វ័យប្រវត្តជាមួយនឹងប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្ត 0 ជំនាន់ថ្មី និងសុវត្ថិភាពខ្ពស់បំផុតនោះគឺ នៅពេលដែលលោកអ្នកបានពន្លត់ម៉ាស៊ីនដោយមិនបានចូលលេខទៅ P ប្រអប់លេខនឹងធ្វើការចូលលេខទៅលេខ P ដោយខ្លួនឯងដើម្បីធានាជូននូវសុវត្ថិភាពពេលចតរថយន្ត
- ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្ត 0 ជំនាន់ថ្មី (Active Park Assist 2.0) ដែលរថយន្តនឹងដំណើរការចូលចតដោយស្វ័យប្រវត្តដោយលោកអ្នកគ្រាន់តែចុចនូវប៊ូតុងមួយតែប៉ុណ្ណោះ នោះរថយន្តនឹងធ្វើការចូលចតដោយស្វ័យប្រវត្ត ពោលគឺវាជួយបង្វិលចង្កូត ដំណើរការហ្វ្រាំង និងហ្គ៊ែរ និងប្រអប់លេខក៏នឹងធ្វើការចូលលេខខ្លួនឯង ដោយពុំចាំបាច់មានការចូលរួមពីអ្នកបើកបរឡើយ
- កុងទ័រឌីជីថលថ្មីស្រឡាងទំហំរហូតដល់ 4 អ៊ីញ (12.4” Digital Instrument Cluster)ដែលនូវផ្តល់ទិន្នន័យយ៉ាងលម្អិតពីរថយន្ត
- អេក្រង់ Touchscreen បញ្ឈរធំចំកណ្តាលទំហំ 12 អ៊ីញ (12-Inch Infotainment Screen) ផ្តល់នូវរូបភាពរស់រវើក
- ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេកម្រិតខ្ពស់ជុំវិញរថយន្ត (360o Camera Split-View Display)
- ប្រព័ន្ធបើកឃ្លុបក្រោយដោយគ្រាន់តែគ្រវាសជើង (Hands-Free Liftgate)
- បូករួមជាមួយនឹងប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយជាច្រើនទៀតដែល Ford បានបំពាក់នៅលើរថយន្ត SUV ដ៏ប្រណិតមួយនេះ
គួរបញ្ជាក់ផងដែរថាសម្រាប់ទីផ្សារប្រទេសកម្ពុជា Ford Cambodia ប្រកាសបើកទទួលការកក់ជាផ្លូវការជាមួយនឹងរថយន្ត Ford Everest Sport ស៊េរីថ្មីឆ្នាំ 2023 ជាមួយនឹងតម្លៃជាង 6 ម៉ឺនដុល្លា និងរថយន្ត Ford Everest Titanium ស៊េរីថ្មីឆ្នាំ 2023 ជាមួយនឹងតម្លៃជាង 7 ម៉ឺនដុល្លា សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរនៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖
- អគារតាំងបង្ហាញរថយន្ត Ford សាខា ផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
- អគារតាំងបង្ហាញរថយន្ត Ford សាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
- អគារតាំងបង្ហាញរថយន្ត Ford សាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
- អគារតាំងបង្ហាញរថយន្ត Ford Trade-In ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 077 722 999
- អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357 | 088 9 666 357
- អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883 | 088 3 999 883។