យោងតាមសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៣ កន្លងទៅ ក្រសួងបានដាក់ចេញនូវវិធានការក្តៅ ៣ ណែនាំដល់គ្រប់អាជីវកម្មទេសចរណ៍ទាំងអស់ ជាពិសេសសេវាកម្មម្ហូបអាហារ។ដែលវិធានការទាំង ៣ នោះរួមមាន ៖
១.គ្រប់អាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ត្រូវរៀបចំឱ្យមានជាបញ្ជីរាយនាមសេវាកម្ម ដោយមានភ្ជាប់ជាមួយតម្លៃ (ដូចមានបញ្ជាក់ក្នុងប្រកាសលេខ ០៥២ ប្រក.ចុះថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៧ ស្តីពីកាតព្វកិច្ចបង្កើតប្រើប្រាស់ និងបិទផ្សាយបញ្ជីរាយនាមសេវាកម្មទេសចរណ៍) ក្រោមទម្រង់ដូចជា៖
២.ចំពោះសេវាកម្មម្ហូបអាហារ តូបលក់ម្ហូបអាហារ តូបលក់អាហារចល័តដែលប្រកបអាជីវកម្មលក្ខណៈតូចតាច ឬការគ្រប់គ្រងលក្ខណៈគ្រួសារ ក៏ត្រូវអនុវត្តតាមការណែនាំដូចបានបញ្ជាក់ជូនខាងលើឬយ៉ាងហោចត្រូវមានដាក់តាំងបង្ហាញជារូបភាពឬទម្រង់ងាយស្រួលផ្សេងៗអំពីម្ហូបអាហារដែលត្រូវមានជូនភ្ញៀវពិសារដោយមានបញ្ជាក់តម្លៃជាក់លាក់។
៣.ការដាក់ឈ្មោះសេវាកម្មនិងឈ្មោះមុខម្ហូបនីមួយៗត្រូវគោរពតាមអត្តសញ្ញាណជាតិ សាសនា វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ។
ក្នុងសេចក្តីដដែលខាងលើ ក៏បានបញ្ជាក់ផងដែរថា ចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ ដែលពុំអនុវត្តតាមការណែនាំគឺជាកម្មវត្ថុនៃការដកហូតអាជ្ញាបណ្ណទេសចរណ៍ ស្របតាមបទដ្ឋានគតិយុត្តជាធរមាន។អាស្រ័យហេតុនេះសូមម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ជ្រាបជាដំណឹង៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង