មាន ប.ស.ស ចំណេញ! សម្រាប់ឪពុកម្តាយដែលធ្វើការរដ្ឋនិងឯកជន ចង់ធ្វើ ប.ស.ស ឱ្យកូនត្រូវមានឯកសារទាំងនេះ
ធី ស្រីល័ក្ខJULY 10 2025887 views

ការធ្វើប័ណ្ណបេឡាសន្តិសុខសង្គម (ប.ស.ស) បានផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់ ក្នុងនោះសមាជិកនៃ (ប.ស.ស) នឹងទទួលបាននូវផលប្រយោជន៍ធំៗដូចជា សោធនជរាភាពនៅពេលចូលនិវត្តន៍ ឬសោធនទុព្វលភាពនៅពេលធ្លាក់ខ្លួនមានជំងឺឬគ្រោះថ្នាក់រហូតដល់បាត់បង់សមត្ថភាពការងារ ឬសោធនឧត្តរជីវីនៅពេលសោធនិកទទួលមរណភាព ការថែទាំសុខភាព ហានិភ័យការងារ និង និកម្មភាពការងារជាដើម។

ជាមួយគ្នានោះដែរ សម្រាប់លក្ខខណ្ឌនៃការចុះបញ្ជីសម្រាប់អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស ក្នុងវិស័យសាធារណៈត្រូវមានដូចជា៖​

  • ប្តី ឬប្រពន្ធ
  • ១.សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសេចក្តីចម្លងសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍

    ២.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

    ៣.សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ

    • កូនក្នុងបន្ទុក

    ១.សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើតឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

    ២.សៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ

    ៣.ត្រូវមានអាយុក្រោម១៨ឆ្នាំ

    គួរបញ្ជាក់ថា ក្នុងករណីអ្នកក្នុងបន្ទុកមានចំនួនចាប់ពី ២នាក់ឡើងដែលបំពេញគ្រប់លក្ខខណ្ឌការស្នើសុំចុះបញ្ជីតម្រូវឱ្យចុះទាំងអស់។

    29

    ចំពោះ លក្ខខណ្ឌនៃការចុះបញ្ជីសម្រាប់អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស ក្រៅវិស័យសាធារណៈត្រូវមានដូចជា៖​

    • ប្តី ឬប្រពន្ធ

    ១.សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសេចក្តីចម្លងសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍

    ២.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

    ៣.សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ

     ៤.ត្រូវមានអាយុក្រោម ៤០ឆ្នាំ

    • កូនក្នុងបន្ទុក

    ១.សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើតឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

    ២.សៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ

    ៣.ត្រូវមានអាយុក្រោម១៨ឆ្នាំ

    គួរបញ្ជាក់ថា ក្នុងករណីអ្នកក្នុងបន្ទុកមានចំនួនចាប់ពី ២នាក់ឡើងដែលបំពេញគ្រប់លក្ខខណ្ឌការស្នើសុំចុះបញ្ជីតម្រូវឱ្យចុះទាំងអស់។

     30

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia