foodpanda​ រៀបចំការប្រគួតប្រជែងសម្រាប់និស្សិតសាកលវិទ្យាល័យជាលើកដំបូងលើប្រធានបទទីផ្សារ ហិរញ្ញវត្ថុ និងធនធានមនុស្ស
Sopheak PichJULY 29 2023

ក្រុមហ៊ុន foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនអាហារឈានមុខគេនៅកម្ពុជា មានដៃគូដឹកជញ្ជូនច្រើនជាងគេ ដឹកជញ្ជូនឆាប់រហ័ស និងមានទំនួលខុសត្រូវខ្ពស់នោះ បានរៀបចំកម្មវិធីសិក្សាទស្សនកិច្ចសិក្សា និងការប្រគួតប្រជែងធ្វើបទបង្ហាញ កាលពីទី ២៦ ខែ កក្កដា ឆ្នាំ ២០២៣ នេះ នៅការិយាល័យកណ្តាលរបស់ខ្លួនស្ថិតនៅ អគារ GIA កោះពេជ្រ រាជធានីភ្នំពេញ។

ដូចដែលបានដឹងមកហើយថា foodpanda តែងតែរៀបចំនូវកម្មវិធីជាច្រើនមិនថាជាកម្មវិធីសប្បុរសធម៍ ឬ កម្មវិធីណែនាំច្បាប់ចរាចរណ៍ជូនដៃគូអ្នកដឹកជញ្ជូន ហើយលើកនេះ foodpanda បានរៀបចំកម្មវិធីជាមួយនិស្សិតដើម្បីរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយផ្សាភ្ជាប់ការសិស្សទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅកន្លែងធ្វើការផ្ទាល់។

Photo 2023 07 29 07 54 25

Photo 2023 07 29 07 54 17នៅក្នុងឆមាសទី១ឆ្នាំ២០២៣នេះ foodpanda បានរៀបចំសិក្ខាសាលាតាមគ្រឹះស្ថានឧត្តមសិក្សានានា នៅក្ន្ងរាជាធានីភ្នំពេញ ក្នុងគោលបំណងចែករំលែកនូវចំណេះដឹងដល់និស្សិត ទាក់ទងទៅនឹងប្រធានបទចំនួនពីរ ទី១ ការប្រើប្រាស់ទិន្នន័យក្នុងការសម្រេចចិត្ត និងទី២ គន្លឹះក្នុងការស្វែងរកការងារធ្វើ និងការកំណត់ទិសដៅសម្រាប់អនាគត់។ 

ដោយផ្សាភ្ជាប់ជាមួយនិងកម្មវិធីសិក្ខាសាលាតាមគ្រឹះស្ថានឧត្តមសិក្សាកន្លងមក ក្រុមហ៊ុនfoodpandaបានរៀបចំកម្មវិធីសម្រាប់និស្សិត២០នាក់មកពីសាលា CamEd Business School និងនិសិ្សតចំនួន២០នាក់ទៀតមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ដើម្បីមានឱកាសស្វែងយល់ផ្ទាល់ពីការងាររបស់បុក្គលិកfoodpanda ក៏ដូចជាធ្វើការប្រគួតប្រជែង និងធ្វើបទបង្ហាញលើប្រធានបទចំនួនបីទាក់ទងនិងផ្នែកទីផ្សារ ហិរញ្ញវត្ថុ និងធនធានមនុស្ស។

Photo 2023 07 29 07 54 22foodpanda ក៏មានជារង្វាន់ដល់ក្រុមនិស្សិតដេលប្រគួតឈ្នះលើប្រធានបទនិមួយៗផងដែរ ដូចជា៖  ពានរង្វាន់ វិញ្ញាបនបត្រ ទឹកប្រាក់ចំនួន 2,000,000រៀល គូប៉ុនកម្មង់អាហារ ៦ ខែដោយឥតគិតថ្លៃ សមាជិកភាព pandapro ៦ខែ និងរង្វាន់ជាច្រើនទៀត។

ជាលទ្វផលក្រុមនិស្សិតមកពីសាលា CamEd Business School បានប្រគួតឈ្នះលើប្រធានបទផ្នែកហិរញ្ញវត្ថុ និងក្រុមនិស្សិតមកពីសាលកវិទ្យាល័យជាតិគ្រប់គ្រង បានប្រគួតឈ្នះលើប្រធានបទផ្នែកទីផ្សារ និងធនធានមនុស្ស។

លោក កាន់ ឈុនណាត ប្រធានផ្នែកទំនាក់ទំនង បានមានប្រសាសន៍ថា ក្រុមហ៊ុន foodpanda មានឆន្ទៈក្នុងការផ្តល់ឱកាសដល់និស្សិត ដោយផ្សាភ្ជាប់រវាងទ្រឹស្តីដែលសិក្សានៅសាលា ជាមួយនិងការអនុវត្តជាក់ស្តែងនៅកន្លែងការងារ។ នៅឆ្នាំ២០២៤ខាងមុខនេះ ក្រុមហ៊ុននឹងបន្តធ្វើកម្មវិធីនេះជាមួយគ្រឹះស្ថានឧត្តមសិក្សាជាច្រើនផ្សេងទៀត ក្នុងន័យរួមចំណែកក្នុងវិស័យអប់រំ ជាពិសេសអភិវឌ្ឍធនធានមនុស្សក្នុងប្រទេសកម្ពុជាផងដែរ។

Photo 2023 07 31 10 59 40សម្រាប់សាកលវិទ្យាល័យនានាដែលចាប់អារម្មណ៍ចូលរួមក្នុងរដូវកាលទី២ សូមទាក់ទងលោក កាន់ ឈុនណាត ប្រធានផ្នែកទំនាក់ទំនង តាមរយៈអ៊ីមែល៖ chhunnat.kan@foodpanda.com.kh ឬលេខទូរស័ព្ទ៖ +855 78 555 833។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ក្រុមហ៊ុន foodpanda សូម​ចូល​ទៅ​កាន់​គេហទំព័រ ៖www.foodpanda.com.kh ឬ​ទំនាក់ទំនង​ចុះ​ឈ្មោះជា​ដៃគូ​ដឹក​ជញ្ជូន​ក្រុមហ៊ុន foodpanda តាម​រយៈ ៖https://rider.foodpanda.com.kh/៕

Sopheak Pich

អត្ថបទសរុប៖ 707

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia