ក្តៅៗ! ក្រសួងសុខាភិបាល ប្រាប់ពីក្រុមមនុស្ស២ ប្រភេទ ដែលងាយរងគ្រោះយ៉ាងធ្ងន់ធ្ងរពេលឆ្លងវីរុស
ធី ស្រីល័ក្ខDECEMBER 19 2024977 views

នៅមុននេះបន្តិច ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសអំពីមេរោគវីរុសណូរ៉ូ “Norovius” ខណៈក្រុមមនុស្ស ២ប្រភេទ គឺកុមារក្រោមអាយុ ៥ឆ្នាំ និងមនុស្សចាស់ ដែលមានប្រព័ន្ធការពាររាងកាយខ្សោយទំនងជាងាយរងគ្រោះធ្ងន់ធ្ងរនៅពេលឆ្លងវីរុស។

 

លិខិតប្រកាសដដែលបានបន្តឱ្យដឹងទៀតថា រោគសញ្ញាភាគច្រើនសម្រាប់អ្នកដែលឆ្លងវីរុសណឺរ៉ូនេះ គឺមានរោគសញ្ញាដូចជា រាក ក្អួត ចង្អោរ ចុកពោះ និងអាចមានក្តៅខ្លួន ឈឺក្បាល និងឈឺខ្លួនផងដែរ។ ហើយភាគច្រើន សម្រាប់អ្នកជាសះស្បើយឡើងវិញ ក្នុងរយៈពេល ១ទៅ៣ ថ្ងៃ ប៉ុន្តែអាចចម្លងមេរោគទៅអ្នកដទៃបានក្នុងអំឡុងពេល២សប្តាហ៍ឬលើសបន្ទាប់ពីជាសះស្បើយ។

២៨២៩

គូសបញ្ជាក់ថា អង្គការសុខភាពពិភពលោកបានរកឃើញថា ជារៀងរាល់ឆ្នាំនៅលើសកលលោក មាន៦៨៥ ករណីបង្កដោយវីរុសណូរ៉ូ ស្លាប់ប្រមាណ ២០០ ០០០នាក់ ក្នុងនោះដែរ ២០០លានករណី កើតលើ កុមារអាយុក្រោម៥ឆ្នាំ និងមានកុមារចំនួន ៥០ ០០០នាក់បានស្លាប់។ 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia