រាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ – ក្រុមហ៊ុន Emirates បានទទួលពានរង្វាន់ជាច្រើននៅក្នុងកម្មវិធី World Travel Awards ២០២៤ រួមមាន៖ ពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់ពិភពលោកដែលមានកាប៊ីនលំដាប់ First Class » ពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកដែលមានម៉ាកយីហោឈានមុខគេ» ពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកដែលមានកម្មវិធីកម្សាន្តដ៏សម្បូរបែប» និងពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកដែលមានកម្មវិធីផ្តល់រង្វាន់ឈានមុខគេ»។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនដែលមាន «កម្មវិធីទូរស័ព្ទដៃនៃក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទូទាំងពិភពលោក» និង «កម្មវិធីទូរស័ព្ទដៃនៃក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតនៅមជ្ឈិមបូព៌ា» នៅក្នុងកម្មវិធី World Travel Tech Awards ឆ្នាំ២០២៤។
គួរបញ្ជាក់ផងដែរថា ពានរង្វាន់ចុងក្រោយបំផុតទាំងនេះ ទើបទទួលបានប៉ុន្មានសប្តាហ៍ បន្ទាប់ពីនាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់ Emirates លោក Mohammed Al Qassim បានជួបជាមួយក្រុមអ្នកសារព័ត៌មានកម្ពុជា ដើម្បីបង្ហាញពីសុទិដ្ឋិនិយមរបស់ Emirates អំពីការកើនឡើងចំនួនអ្នកដំណើរឆ្លងកាត់បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ។
លោក Al Qassim ក៏បានឆ្លៀតឱកាសនេះ ដើម្បីបង្ហាញពីសុទិដ្ឋិនិយមរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាង កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (CEPA) ក៏នឹងត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មីនៃពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងអារ៉ាប់រួមផងដែរ។
នៅក្នុងកម្មវិធីកិច្ចពិភាក្សាតុមូល លោក Al Qassim ក៏បានលើកឡើងពីពានរង្វាន់កិត្តិយសដ៏ល្អបំផុតថ្មីៗជាច្រើនផ្សេងទៀតដែលក្រុមហ៊ុនរបស់ Emirates ទទួលបាន រួមមាន «ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតក្នុងពិភពលោក» នៅក្នុងពានរង្វាន់ ULTRAs ២០២៤ ដ៏មានកិត្យានុភាព ពានរង្វាន់ដ៏ល្អបំផុតនៅ «Telegraph Travel» «ពានរង្វាន់មគ្គុទេសទេសចរណ៍ផ្លូវអាកាសរបស់ Forbes Travel Guide» និងត្រូវបានចាត់ថ្នាក់ជាក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោក APEX ឆ្នាំ ២០២៥។
កម្មវិធីពានរង្វាន់ការធ្វើដំណើរពិភពលោក (WTA) គឺជាព្រឹត្តិការណ៍ដ៏មានកិត្យានុភាពបំផុតរបស់ឧស្សាហកម្មអាកាសចរណ៍ ដែលទទួលស្គាល់ ផ្តល់រង្វាន់ និងអបអរសាទរភាពល្អឥតខ្ចោះលើគ្រប់វិស័យនៃឧស្សាហកម្មធ្វើដំណើរ និងទេសចរណ៍ពិភពលោក។ កម្មវិធីពានរង្វាន់បច្ចេកវិទ្យាសម្រាប់ការធ្វើដំណើរពិភពលោក World Travel Tech Awards បានទទួលស្គាល់ និងអបអរសាទរភាពល្អឥតខ្ចោះនៅក្នុងបច្ចេកវិទ្យានៃការធ្វើដំណើរ។
ពិធីនេះធ្វើឡើងនៅវិមាន Savoy Palace ក្នុងទីក្រុង Madeira ប្រទេសព័រទុយហ្គាល់។ លោក David Quinto អ្នកគ្រប់គ្រងប្រចាំប្រទេសព័រទុយហ្គាល់របស់ Emirates បានទទួលយកពានរង្វាន់ក្នុងនាមក្រុមហ៊ុន Emirates ទាំងមូល។
Emirates បានបន្តសេវាកម្មដឹកជញ្ជូនភ្ញៀវធ្វើដំណើរប្រចាំថ្ងៃរវាងទីក្រុងភ្នំពេញ និងឌូបៃ តាមរយៈប្រទេសសិង្ហបុរីកាលពីខែឧសភាឆ្នាំនេះ។ ការត្រឡប់មកវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ត្រូវបានរៀបចំពិធីស្វាគមន៍ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង)។
បច្ចុប្បន្ន Emirates កំពុងផ្តល់តម្លៃប្រកួតប្រជែងលើជើងហោះហើរទៅកាន់ទីក្រុងឌូបៃ ប្រទេសសិង្ហបុរី និងគោលដៅជាច្រើនទៀត។ ការតភ្ជាប់ជើងហោះហើរជាច្រើនតាមរយៈប្រទេសសិង្ហបុរី មានន័យថា អ្នកដំណើរកម្ពុជាឥឡូវនេះ អាចទាញយកអត្ថប្រយោជន៍សន្ធឹកសន្ធាប់លើបណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Emirates ដើម្បីឆ្ពោះទៅកាន់គោលដៅពេញនិយមនៅទូទាំងទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា អាមេរិកខាងជើង និងអាហ្វ្រិក។
ដើម្បីឆ្លើយតបទៅនឹងការរំពឹងទុករបស់អ្នកដំណើរកម្ពុជា ក្រុមហ៊ុន Emirates ក៏បានបង្កើតទីស្នាក់ការក្រុមហ៊ុនរបស់ខ្លួននៅកណ្តាលរាជធានីភ្នំពេញនៃអគារ The Peak ផងដែរ។ ហាងទេសចរណ៍ថ្មីនេះ ត្រូវបានគេរំពឹងថានឹងបើកនៅឆ្នាំ២០២៥។
Emirates បន្ដផ្តោតលើការផ្តល់ជូននូវសេវាកម្មល្អបំផុត បន្តការវិនិយោគឥតឈប់ឈរដើម្បីបង្កើនបទពិសោធន៍ធ្វើដំណើរដ៏ល្អឥតខ្ចោះ និងផ្ដួចផ្តើមគំនិតឧស្សាហកម្មដំបូងដើម្បីពង្រីកបណ្ដាញប្រតិបត្ដិការធ្វើឱ្យប្រសើរឡើងនូវសេវាកម្មជូនអតិថិជន។ នេះជាចំណុចលេចធ្លោថ្មីៗមួយចំនួនរបស់ Emirates រួមមាន៖
- ការដាក់ឱ្យដំណើរការនូវយន្តហោះដែលត្រូវបានកែលម្អពេញលេញចំនួន ៣៦ គ្រឿង (យន្តហោះ A380 ចំនួន ២៦ គ្រឿង និងយន្តហោះ Boeing 777 ចំនួន ១០ គ្រឿង) ជាមួយនឹងការរចនាផ្នែកខាងក្នុងថ្មី រួមមាន Premium Economy ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំង ជាផ្នែកមួយនៃកម្មវិធីសន្សំសំចៃ និងស្ទួយបរិស្ថានតម្លៃរាប់ពាន់លានដុល្លារ។
- បទពិសោធន៍ First-Class របស់ Emirates: Emirates នៅតែបន្តកំណត់ស្តង់ដាឧស្សាហកម្មទេសចរណ៍សម្រាប់ភាពល្អឥតខ្ចោះជាមួយនឹងបន្ទប់ឯកជនបិទជិត សេវាកម្ម “បរិភោគអាហារតាមការកុម្ម៉ង់និងតម្រូវការ” និងបន្ទប់ងូតទឹកស្ប៉ា A380 ។ ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ក៏បានបង្កើនបទពិសោធន៍ទទួលទានស្រាយ៉ាងពិសេសនៅលើអាកាសជាមួយនឹង 'L'art du vin' ជាឈុតស្រាទំពាំងបាយជូរដែលអ្នកបម្រើការលើយន្ដហោះបម្រើជូនអតិថិជននូវស្រាប្រណិត និងកម្របំផុត។
- ថ្មីៗនេះ Emirates បានពង្រីកកម្មវិធីកម្សាន្តលើយន្តហោះដ៏ធំរបស់ខ្លួន ដោយសហការជាមួយ Spotify ដែលជាអ្នកផ្តល់សេវាស្ទ្រីមអូឌីយ៉ូ និងប្រព័ន្ធផ្សព្វផ្សាយដ៏ពេញនិយមបំផុតរបស់ពិភពលោក ដើម្បីផ្តល់ជូនអតិថិជននូវផតខាស់ និងបញ្ជីចាក់តន្រ្តី ក៏ដូចជាវីដេអូជាច្រើនពីលើអាកាស។
- សមាជិក ៣៣ លាននាក់របស់ Emirates Skywards នៅទូទាំងពិភពលោក «រកចំណូលបានកាន់តែច្រើន» និង «ចំណាយកាន់តែប្រសើរ» ជាមួយនឹងដៃគូម៉ាកយីហោល្បីៗជាង ២០០ រាប់ចាប់ពីក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ និងជួលរថយន្ត រហូតដល់ហិរញ្ញវត្ថុ ការកម្សាន្ត និងជីវិតរស់នៅក្នុងសង្គម។ Skywards ទាក់ទាញសមាជិកថ្មីជាង ១២០ ០០០ នាក់ជារៀងរាល់ខែ ដែលប្តូរយកពិន្ទុ Miles ដើម្បីទទួលបានរង្វាន់ដ៏អស្ចារ្យជាច្រើន រួមទាំងសំបុត្រយន្តហោះ និងបង្កើនប្រភេទកៅអីលើយន្ដហោះ Emirates។ ការធ្វើដំណើរជាមួយក្រុមហ៊ុនអាកាសចរណ៍ដៃគូ ការស្នាក់នៅសណ្ឋាគារ កាតអំណោយ “Gift Card” បដិសណ្ឋារកិច្ចក្នុងព្រឹត្តិការណ៍កីឡា និងវប្បធម៌ ដំណើរកម្សាន្ត ដែលប្រាក់មិនអាចទិញបទពិសោធន៍ទាំងនេះបានឡើយ។
Emirates បន្តពង្រឹងបទពិសោធន៍ឌីជីថលរបស់ខ្លួន និងរួមបញ្ចូលបច្ចេកវិទ្យាថ្មីៗដើម្បីធ្វើឱ្យបទពិសោធន៍ធ្វើដំណើរកាន់តែរលូនសម្រាប់អតិថិជន។ តាមរយៈការទទួលស្គាល់អំពីការផ្តល់ជូននូវមុខងារល្អបំផុត បទពិសោធន៍អ្នកប្រើប្រាស់ និងមុខងារជាច្រើនទៀត កម្មវិធីទូរស័ព្ទដៃ Emirates app ផ្តល់ជូនអតិថិជននូវការធ្វើបច្ចុប្បន្នភាពជើងហោះហើរតាមពេលវេលាជាក់លាក់ ការតាមដានអីវ៉ាន់ មគ្គុទ្ទេសក៍ផែនទីព្រលានយន្តហោះ ឱកាសដើម្បីស្វែងយល់ពីកាប៊ីនយន្តហោះទាំងអស់ជា 3D និងជម្រើសបង្កើតបញ្ជីចាក់តន្ត្រីតាមតម្រូវការមុនចេញដំណើរ។ កាលពីដើមឆ្នាំនេះ Emirates ត្រូវបានជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ នៅក្នុងរបាយការណ៍ស្តង់ដាឯករាជ្យនៃគេហទំព័រក្រុមហ៊ុនអាកាសចរណ៍ Catchpoint ដែល Emirates.com ត្រូវបានទទួលស្គាល់ជាគេហទំព័រតែមួយគត់ដែលទំព័រព័ត៌មានដំណើរការលឿន (រយៈពេលសរុបដែលទំព័រមួយបានបង្ហាញយ៉ាងពេញលេញដល់អ្នកទស្សនា គឺតិចជាង ៥ វិនាទី)។
អំពី EMIRATES កម្ពុជា
ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបន្តជើងហោះហើរប្រចាំថ្ងៃទៅកាន់ទីក្រុងភ្នំពេញពីទីក្រុងឌូបៃ ឆ្លងកាត់ប្រទេសសិង្ហបុរីក្នុងខែឧសភា ឆ្នាំ២០២៤ ដោយភ្ជាប់អ្នកធ្វើដំណើរទៅកាន់គោលដៅជាង ១៤០ នៅទូទាំងបណ្តាញសកលរបស់ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍នេះដំណើរការយន្តហោះ Boeing 777-300ER ដ៏ទំនើបរបស់ខ្លួនក្នុងការកំណត់រចនាសម្ព័ន្ធបីថ្នាក់លើជើងហោះហើរទៅកាន់ទីក្រុងភ្នំពេញ ដោយផ្តល់ជូនបន្ទប់ឯកជនចំនួន ៨ បែប First Class កៅអីរាបស្មើចំនួន ៤២ បែប Business Class និង ៣១០ កៅអីធំទូលាយបែប Economy Class។
អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍ពីសេវាកម្មដែលឈ្នះពានរង្វាន់ និងផលិតផលឈានមុខគេក្នុងឧស្សាហកម្មរបស់ Emirates នៅលើអាកាស និងនៅលើដីគ្រប់ថ្នាក់សម្ព័ន្ធ ជាមួយនឹងម្ហូបអាហារប្លែកៗតាមតំបន់ និងភេសជ្ជៈឥតគិតថ្លៃ ព្រមទាំងប្រព័ន្ធកម្សាន្តលើយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ ដែលផ្តល់ជាង ៦,៥០០ ប៉ុស្តិ៍ ការកម្សាន្តតាមតម្រូវការជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ និងបណ្ណាល័យតន្ត្រីដ៏ធំទូលាយ ហ្គេម សៀវភៅសំឡេង និងផតខាស់។
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
សម្រាប់ព័ត៌មានបន្ថែមអំពីសេចក្តីប្រកាសព័ត៌មាននេះ សូមទាក់ទង PR@emirates.com
សម្រាប់ព័ត៌មានបន្ថែមទូទៅ សូមចូលទៅកាន់៖ www.emirates.com ឬ https://www.emirates.com/media-centre/