ល្អខ្លាំង! សិក្ខាកាមជាង ៣ម៉ឺននាក់ បានទទួលការអភិវឌ្ឍជំនាញដោយវិស័យឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលក្រោមថវិកាបដិភាគរបស់ SDF ចំនួន១៦លាន$

កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៦ កន្លងទៅនេះ មានសិក្ខាកាមប្រមាណជាង ៣៥ ០០០នាក់ បានទទួលការអភិវឌ្ឍជំនាញដែលបានរៀបចំដោយវិស័យឯកជនចំនួន ៤៦៧ និងគ្រឹះស្ថានបណ្តុះបណ្តាលចំនួន៦១ ក្រោមការភ្ជាប់ទំនាក់ទំនងនិងគាំទ្រថវិកាបដិភាគពី SDF ក្នុងទំហំទឹកប្រាក់ចំនួន ១៦លានដុល្លារផងដែរ។

12

ជាក់ស្តែង នៅក្នុងកិច្ចប្រជុំលើកទី៤ របស់ក្រុមប្រឹក្សាបរធនបាល SDF អង្គភាពប្រតិបត្តិ SDF ក៏បានបង្ហាញពីសមិទ្ធផលសំខាន់ៗរួមមាន៖ សិក្ខាកាមសរុបចំនួន ៣៤៤៣១នាក់ (ស្រ្តីមានចំនួន៣៤%) បានកំពុងតែទទួលបានការអភិវឌ្ឍជំនាញដែលមានថ្លៃបណ្តុះបណ្តាលសរុបប្រមាណ ២៩,៣៩លានដុល្លារ។

13

នៅក្នុងនោះដែរ ថវិកាបដិភាគរបស់ SDF មានចំនួន១៥,៦៦ លានដុល្លារ ក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យទេសចរណ៍ (៤,០២ លានដុល្លារ), វិស័យឌីជីថល (៣,៨៦ លានដុល្លារ), វិស័យសំណង់ (២,៧៧ លានដុល្លារ), វិស័យផលិតកម្ម (២,១១ លានដុល្លារ), វិស័យយានយន្ត (០,៦៣ លានដុល្លារ), វិស័យអេឡិចត្រូនិក (០,៣២ លានដុល្លារ), និងវិស័យដទៃទៀត ដែលមានតម្រូវការខ្ពស់ពីវិស័យឯកជនផងដែរ។

15

លើសពីនេះទៅទៀត បន្ទាប់ពីមានសិក្ខាកាមរាប់ម៉ឺននាក់បានចូលរួមវគ្គទទួលការអភិវឌ្ឍជំនាញកាន់តែលម្អិតនោះ អត្រាការបោះបង់ការសិក្សាគឺកាន់តែទាបពោលមានត្រឹមតែ ៤%ប៉ុណ្ណោះ ចំណែកអត្រាមានការងារធ្វើវិញគឺមានការកើនឡើងខ្ពស់រហូតដល់ទៅ៨៨%,និងអត្រាពេញចិត្តពីនិយោជកខ្ពស់កើនឡើងរហូតដល់ទៅ៨៥% និងទទួលបានប្រាក់បៀវត្សជាមធ្យមខ្ពស់ជាងប្រាក់បៀវត្សអប្បបរមាប្រមាណ ២០% ដែលឆ្លុះបញ្ជាំងពីគុណភាព,ទំនុកចិត្ត,និងតម្លៃនៃលុយថែមទៀតផង។

14

គួរជម្រាបថា នាពេលនេះ SDF ក៏បានភ្ជាប់ទំនាក់ទំនងនិងបង្កើតភាពជាមួយក្រុមហ៊ុនរហូតដល់ទៅ ៤៤៤ និងគ្រឹះស្ថានបណ្តុះបណ្តាលចំនួន ៦១ ទាំងរដ្ឋ ឯកជន និងអង្គការ ព្រមទាំងមានសមាគមធុរកិច្ចចំនួន ២១ ដើម្បីរៀបចំនិងអនុវត្តកម្មវិធីអភិវឌ្ឍជំនាញដែលត្រូវនឹងតម្រូវការវិស័យឯកជនទាំងបរិមាណ និងគុណភាពនៅក្នុងគោលដៅបង្កើតការងារកាន់តែប្រសើរដើម្បីទាក់ទាញការវិនិយោគប្រកបដោយគុណភាពព្រមទាំងជួយជម្រុញកំណើនសេដ្ឋកិច្ចបន្ថែមទៀតផងដែរ។

16

គូសបញ្ជាក់ថា នាពេលនេះចំនួនសិក្ខាកាមសរុប និងថវិកាបដិភាពក្នុងឆ្នាំ ២០២៤ នេះគឺស្ទើរតែស្មើនឹងលទ្ធផលក្នុងរយៈពេល ៥ឆ្នាំកន្លងមកដោយរាប់ចាប់ពីឆ្នាំ ២០១៨-២០២៣ ដែលនេះជាកំណត់ត្រាថ្មីមួយក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ SDF ក្រោមការចង្អុលបង្ហាញពីក្រុមប្រឹក្សាបរធនបាលដែលមានតំណាងពីក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនព្រមទាំងការគាំទ្រពីដៃគូអភិវឌ្ឍន៍ដោយរួមមានដូចជា៖ ADB, AFD, និង World Bank។

17

“ជំនាញខ្ពស់ ចំណូលខ្ពស់!” “បង្កើនជំនាញ បង្កើនចំណូល ដើម្បីសម្រេចចក្ខុវិស័យ ឆ្នាំ២០៥០ រួមគ្នាប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០”៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia