ទើបចេញក្ដៅៗ! ធនាគារជាតិ ចេញសេចក្ដីប្រកាសស្ដីពី ប្រតិបត្តិការពាក់ព័ន្ធទ្រព្យសកម្មគ្រីបតូនៅកម្ពុជា
Toeuy HongDECEMBER 27 2024586 views

មុននេះបន្តិចធនាគារជាតិនៃកម្ពុជា ទើបតែចេញសេចក្ដីប្រកាសពី ប្រតិបត្តិការពាក់ព័ន្ធទ្រព្យសកម្មគ្រីបតូនៅកម្ពុជាក្នុងគោលបំណងផ្ដល់ជាដំណឹងដល់គ្រប់គ្រឹះស្ថានធនាគារពាណិជ្ជទាំងអស់នៅក្នុងស្រុកជ្រាបជាដំណឹង។

 

នៅក្នុងសេចក្ដីប្រកាសនេះដែរ​ ធនាគារជាតិនៃកម្ពុជាក៏បានបញ្ជាក់ផងដែរថាធនាគារពាណិជ្ជអាចធ្វើប្រតិបត្តិការឬផ្ដល់សេវាពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីតូចដូចខាងក្រោមនេះ

 

១. សម្រាប់ខ្លួនឯងផ្ទាល់៖  ធនាគារពាណិជ្ជដែលមានបំណងធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ ដូចមានកំណត់ក្នុងជំពូក៦នៃប្រកាសនេះ ត្រូវស្នើសុំការអនុញ្ញាតជាមុនពីធនាគារជាតិ។ លក្ខខណ្ឌនៃកាអនុញ្ញាតមានកំណត់ក្នុងប្រការ១៣នៃប្រកាសនេះ។

 

២. សម្រាប់អតិថិជនរបស់ខ្លួន៖ ធនាគារពាណិជ្ជដែលមានបំណងធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ ( ដូចមានកំណត់ក្នុងជំពូក៤នៃប្រកាសនេះ) ដល់អតិថិជនត្រូវស្នើសុំការអនុញ្ញាតជាមុនពីធនាគារជាតិ ស្របតាមលក្ខណ្ឌដូចបានកំណត់ក្នុងប្រកាសដោយឡែក។

 

សម្រាប់ព័ត៌មានលម្អិតពីសេចក្ដីប្រកាសរបស់ធនាគារជាតិស្ដីពី ប្រតិបត្តិការពាក់ព័ន្ធទ្រព្យសកម្មគ្រីបតូនៅកម្ពុជា សូមចុចអាននៅទីនេះ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia