សម័យសេដ្ឋកិច្ចឌីជីថល អ្នកត្រូវចេះពីក្បួនរកលុយតាមអនឡាញព្រោះមនុស្សជាច្រើនអាចធ្វើសម្មភាពជាច្រើននៅលើបណ្ដាញសង្គមមានដូចជា Facebook, Tik និងយូធូបជាដើម។ ដូច្នេះបើអ្នកចេះប្រើប្រាស់បណ្ដាញសង្គមឲ្យមានប្រយោជន៍នោះអ្នកអាចរកចំណូលបានច្រើនពីបណ្ដាញសង្គមល្បីៗនាពេលបច្ចុប្បន្ន។
ទាក់ទងនឹងបណ្ដាញសង្គមនេះដែរ YouTube គឺជាបណ្ដាញសង្គមមួយដែលប្រជាជនខ្មែរយើងមួយចំនួនអាចរកចំណូលពីវាតាមរយៈការធ្វើវីដេអូក៏ដូចជាផ្សព្វផ្សាយផលិតផលនិងសេវាកម្មផ្សេងៗធ្វើឲ្យពួកគាត់រកចំណូលលើបណ្ដាញសង្គមមួយនេះ។
យ៉ាងណាមិញបើអ្នកមិនបានសិក្សាពីការផលិតវីដេអូYouTubeទេនោះ អ្នកមិនងាយរកចំណូលពីយូធូបឡើយហើយក៏មិនអាចរកចំណូលពីយូធូបបានច្រើនដែរ។ លើសពីនេះ អ្នករកចំណូលពីយូធូបបានច្រើនឬអត់អាស្រ័យថាតើមាតិកាវីដេអូរបស់អ្នកមានភាពខុសប្លែកគេឬអត់ មាតិកាអ្នកមានគុណភាពឬអត់រួមជាមួយកត្តាផ្សេងៗទៀត។
ខាងក្រោមនេះគឺជាប្រភេទវីដេអូចំនួន១០ដែលអ្នកចង់ចាប់ផ្ដើមធ្វើយូធូ គួរផ្ដោតលើបានចង់រកចំណូលឲ្យបានច្រើន។ នេះបើយោងតាមវេបសាយ Tastyedits។
១. របៀបរកលុយតាមអនឡាញ
២. ទីផ្សារឌីជីថល( Digital Marketing)
៣. ហិរញ្ញវត្ថុផ្ទាល់ខ្លួននិងការវិនិយោគ
៤. មាតិកាទាក់ទងនឹងការអប់រំ
៥. បច្ចេកវិទ្យានិងរថយន្ត
៦.សម្រស់និងការតុបតែងមុខ
៧. Fashion
៨. ការធ្វើម្ហូប( Cooking)
៩. ការហាត់ប្រាណនិងសុខភាព
១០. ការលើកទឹកចិត្ត
១១. វីដេអូហ្គេម
១២. ការធ្វើដំណើរ។