លោក Tom Corley គឺជាអ្នកនិពន្ធម្នាក់ដែលបានជួបសម្ភាសន៍បណ្ដាសេដ្ឋីជាច្រើនដើម្បីស្វែងយល់ពីទម្លាប់រស់នៅក៏ដូចជារបៀបកសាងទ្រព្យរបស់ពួកគាត់។ គាត់ជួបសេដ្ឋីច្រើនប្រភេទ។ តែគាត់ជួបប្រភេទសេដ្ឋីសន្សំនិងវិនិយោគ ហើយសេដ្ឋីប្រភេទនេះមានទម្លាប់ក្នុងការចាយលុយនិងគ្រប់គ្រងលុយដែលធ្វើឲ្យពួកគាត់គ្រប់គ្រងលុយបានល្អហើយទ្រព្យកាន់តែកើនឡើង។
ខាងក្រោមនេះគឺជារបៀបដែលសេដ្ឋីចាយលុយពួកគាត់ពោលគឺរបៀបកំណត់ខ្ទង់ចំណាយធ្វើឲ្យពួកគាត់គ្រប់គ្រងលុយបានហើយទ្រព្យកើន៖
១. ចំណាយ២៥%នៃចំណូលប្រចាំខែទៅលើផ្ទះ
នៅក្នុងរស់នៅគឺសុទ្ធតែមានប្រភេទចំណាយផ្សេងៗជាច្រើន។ ពួកសេដ្ឋីក៏មានរបៀបក្នុងការកំណត់ខ្ទង់ចំណាយដែរ។ជាក់ស្ដែងចំណាយលើផ្ទះមិនថាបង់រំលស់ផ្ទះ ជួសជុសផ្ទះ ឬធានារ៉ាបរងលើផ្ទះនៅគឺពួកគាត់ចំណាយតែ២៥%នៃចំណាយប្រចាំខែសរុបរបស់ពួកគាត។
២. ចំណាយ១៥%លើម្ហូបអាហារនិងសម្ភារក្នុងផ្ទះ
ត្រង់នេះ លោក Tom Corley ពួកគាត់ចំណាយលើម្ហួបអាហារនិងសម្ភាសន៍ប្រើប្រាស់ខ្លះមិនសូវច្រើនប៉ុន្មាននោះទេ។ ជាទូទៅពួកគាត់ចាយតែ១៥%នៃចំណូលប្រចាំខែសរុបទៅអាហារពេលព្រឹក ពេលល្ងាចនិងថ្ងៃត្រង់ព្រមទាំងសម្ភាសន៍ប្រើប្រាស់នៅផ្ទះខ្លះៗ។
៣. ៥%នៃចំណូលប្រចាំលើរថយន្ត
ពួកគាត់ចាយតែ៥%ប៉ុណ្ណោះលើរថយន្ដដោយក្នុងនោះរាបបញ្ចូលទាំងចំណាយលើការចាក់សាំង ចំណាយលើសេវធានារ៉ាប់រងចំណាយលើការជួសជុលនិងចំណាយលើសេវាថែទាំងផ្សេងទៀតនៃរថយន្ត។
៤. ៥%នៃចំណូលប្រចាំខែលើសំលៀកបំពាក់
សំលៀកបំពាក់គឺជារបស់ចាំបាច់ដែលយើងត្រូវមានចំពោះសេដ្ឋីពួកគាត់ថ្វីត្បិតតែមានលុយច្រើនក៏ពិតមែនតែពួកគាត់ក៏កំណត់ខ្ទង់ចំណាយក្នុងការទិញសំលៀកបំពាក់ដែរ។ តាមការសិក្សារបស់លោក Tom Corley បានឲ្យដឹងថាពួកគាត់ចំណាយតែ៥%នៃចំណួលប្រចាំខែសរុបលើសំលៀកបំពាក។
៥. ៥% លើដំណើរកម្សាន្ត
បណ្ដាសេដ្ឋីដែលលោក Tom Corley បានសិក្សាររកឃើញថា ពួកគាត់មិនមែនជាអ្នកចំណាយច្រើនលើដំណើរកម្សាន្តនោះទេ ពោលគឺពួកគាត់ស្វែងរកដំណើរកម្សាន្តណាដែលមានតម្លៃថោកសមរម្យ។
៦. ១០%លើការកម្សាន្ត
ជាការពិតណាស់ ក្នុងការស់នៅរបស់យើងម្នាក់ៗសុទ្ធតែត្រូវការកម្សាន្តដើម្បីបំបាត់ភាពធុញថប់និងភាពតានតឹងជាដើមដូច្នេះយើងគួរមានកញ្ចប់លុយសម្រាប់ចំណាយលើការកម្សាន្តផងដែរ។ ចំពោះបណ្ដាសេដ្ឋីពួកគាត់ក៏មានកញ្ចប់លុយសម្រាប់ចំណាយលើការកម្សាន្តផងដែរ ដោយពួកគាត់ចំណាយ១០%នៃចំណូលប្រចាំខែលើការកម្សាន្តរបស់គាត់។
សូមបញ្ជាក់ផងដែរ អត្ថបទនេះគឺបង្ហាញពីរបៀបចំណាយខ្ទង់ចំណាយរបស់បណ្ដាសេដ្ឋីដែលសន្សំនិងវិនិយោគដែលបានសិក្សាដោយលោក Tom Corley។ ពួកគាត់មានរបៀបក្នុងការចាយលុយជាពិសេសគឺកំណត់ខ្ទង់ចំណាយត្រឹមត្រូវធ្វើទើបគាត់អាចគ្រប់គ្រងលុយបានល្អហើយទ្រព្យគាត់កាន់តែកើនឡើង។
ត្រលប់មកអ្នកទាំងអស់គ្នាវិញ ប្រសិនបើអ្នកតែងតែរអ៊ូធ្វើការយូរដែរតែសល់លុយជាដុំកំភួន អាចដោយសារតែអ្នកមិនមានទម្លាប់ក្នុងការសន្សំលុយ ជាពិសេសគឺលុយមិនបានកំណត់ខ្ទង់ចំណាយឲ្យត្រឹមត្រូវ។
បើអ្នកចង់គ្រប់គ្រងលុយបានល្អ អ្នកត្រូវមានទម្លាប់សន្សំលុយ។ អ្នកចាប់ចាប់ផ្ដើមដោយធ្វើការរនូវរាល់ការចំណាយប្រចាំថ្ងៃរបស់អ្នកតើក្នុងមួយថ្ងៗអ្នកចាយលុយអ្វី។ ធ្វើការកត់ត្រាចំណាយប្រចាំថ្ងៃឲ្យបានពេញមួយខែ រួចបូកសរុបចំណាយប្រចាំខែ នោះអ្នកនឹងដឹងថាមួយខែអ្នកចំណាយប៉ុន្មាន។ ហើយពេលនោះអ្នកនឹងដឹងអ្នកចំណាយលើអ្វីខ្លះក្នុងមួយខែៗ។ បន្ទាប់មកអ្នកអាចំណាយខ្ទង់ចំណាយទៅតាមប្រភេទចំាណាយនីមួយៗ ដូចរបៀបចំណាយរបស់សេដ្ឋីដែលបានរៀបរាបខាងហើយ។
ចង់គ្រប់គ្រងលុយបានល្អ ត្រូវចេះសន្សំ ចេះតាមដានចំណាយប្រចាំថ្ងៃ ត្រូវចេះកំណត់ខ្ទង់ចំណាយប្រចាំខែទៅតាមប្រភេទចំណាយផ្សេងៗរបស់អ្នក៕