រាល់ដងឱ្យតែពេលនិយាយដល់ការសន្សំលុយ គេតែងតែនឹកដល់កូនជ្រូក ដែលជារបស់អាចញាត់លុយសន្សំទុកប្រើប្រាស់បាន។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ គេមានកូនជ្រូកឌីជីថល ដែលជាគណនីធនាគារ វាអាចរក្សាទុកលុយបាន ហើយថែមទាំងអាចឱ្យលុយរបស់យើងកើតកូនថែមទៀតផង។
ខាងក្រោមនេះជាធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៤ ដែលហ៊ានឱ្យការប្រាក់លើសពី ៩% ចំពោះអ្នកដែលដាក់ប្រាក់បញ្ញើមានកាលកំណត់នៅស្ថាប័នរបស់ពួកគេ។ ស្ថាប័នទាំង៤នោះរួមមាន៖
១. ធនាគារ ស៊ិនហាន
+ អត្រាការប្រាក់៖ រហូតដល់ ៩.១% (សម្រាប់ប្រាក់រៀល) និង ៧.៦% (សម្រាប់ប្រាក់ដុល្លារ)
+ រយៈពេល៖ ៦ខែ រហូតដល់ ៣៦ខែ
+ លេខទំនាក់ទំនង៖ ០២៣ ៩៥៥ ០០១
២. ធនាគារ អេស៊ីលីដា
+ អត្រាការប្រាក់៖ រហូតដល់ ១០.៥% (សម្រាប់ប្រាក់រៀល) និង ៩.៥% (សម្រាប់ប្រាក់ដុល្លារ)
+ រយៈពេល៖ កាន់តែយូរការប្រាក់កាន់តែខ្ពស់
+ លេខទំនាក់ទំនង៖ ០១៥៩៩៩២៣៣
៣. ធនាគារ អេប៊ីអេ
+ អត្រាការប្រាក់៖ រហូតដល់ ៩% ក្នុងមួយឆ្នាំ
+ រយៈពេល៖ ចន្លោះពី១ខែ ដល់៦០ខែ
+ លេខទំនាក់ទំនង៖ ១៨០០ ២០៣ ២០៣
៤. គ្រឹះស្ថានហិរញ្ញវត្ថុ មហានគរ
+ អត្រាការប្រាក់៖ រហូតដល់ ៩.២៥% ក្នុងមួយឆ្នាំ
+ រយៈពេល៖ ចន្លោះពី១ខែ ដល់៦០ខែ
+ លេខទំនាក់ទំនង៖ ១៨០០ ២០៦ ៦៦៦
សូមជម្រាបផងដែរថា ការដាក់ប្រាក់សន្សំមានកាលកំណត់ គឺល្អបំផុតសម្រាប់អ្នកដែលមានលុយនៅសល់តែមិនដឹងយកទៅធ្វើអ្វី ឬមិនទាន់ហ៊ានចាប់ផ្ដើមវិនិយោគ។ លោកអ្នកអាចជំនួសពីការទុកលុយនៅផ្ទះចោល ដោយយកទៅផ្ញើនៅធនាគារដែលលោកអ្នកពេញចិត្ត ដើម្បីរក្សាសុវត្ថិភាព ហើយជាពិសេសគឺអាចបង្កើនលុយតាមរយៈការប្រាក់៕
អត្ថបទដោយ៖ សូ សុខលី