អ្នកលក់មានមុនស្នេហ៍! នេះជាអ្នកលក់៥ប្រភេទ មានហុងស៊ុយបំផុត ភ្ញៀវណាបានជួបហើយ មិនងាយដកចិត្ត
នារី AUTOJULY 5 2024670 views

ការរកស៊ីលក់ដូរគឺជាការដោះដូរនិងចរចារវាងអ្នកលក់ហើយនឹងអ្នកទិញ ពេលខ្លះចរចាត្រូវ តែពេលខ្លះទៀតក៏ខុស ពេលខ្លះភ្ញៀវសប្បាយចិត្ត ពេលខ្លះក៏អន់ចិត្ត ហើយស្បត់ឈប់ចូលកន្លែងយើងក៏មានដែរ។ ទាក់ទងទៅនឹងបញ្ហាទាំងនេះ ថ្ងៃនេះ Business Cambodia សូមលើកយកអ្នកលក់៥ប្រភេទ មានហុងស៊ុយបំផុត ភ្ញៀវណាបានជួបហើយ​ មិនងាយដកចិត្តវិញបាន។ ក្នុងនោះរួមមានដូចជា៖

១.​ អ្នកលក់មុខរីក៖ ដូចពាក្យខ្មែរយើងមួយឃ្លាបានលើកឡើងថា អ្នកលក់មុខរីករកស៊ីធូរ អ្នកលក់មុខជូររកសុីតឹង ពាក្យមួយឃ្លានេះចាក់ចំមែនទែន ជាការពិតណាស់ នៅពេលដែលអ្នកលក់ចេះញញឹម ញញែមរាក់ទាក់ភ្ញៀវ ដោយការធ្វើបែបនេះ ភ្ញៀវនឹងមានអារម្មណ៍ថា អ្នកកំពុងនាំភាពរីករាយដល់ពួគគេ បន្ទាប់មកស្វាគមន៍ពួកគេយ៉ាងកក់ក្តៅ រួចពោលភាសារគួរសម ជាមួយ​អាកប្បកិរិយា​ស្ងប់​ស្ងាត់ មិនរញ៉េរញៃអ៊ូអរពេក ដើម្បីកុំភ្ញៀវមានអារម្មណ៍មានសម្ពាធ ហើយគិតថាអ្នកហាក់បីដូចជាចង់បានលុយពួកគាត់ខ្លាំងពេក។

724e23212142954cc47b65ba38438d6b

២. អ្នកលក់ស្អាត៖ ស្អាតត្រង់ចំណុចនេះមិនមែនសំដៅ ភាពស្អាតនៅលើទម្រង់មុខ ឬរូបរាងទេ ប៉ុន្តែគឺភាពស្អាត ពីការចេះតុបតែតែង និងដុះសម្អាតខ្លួន។ មែនតែនទៅ​  ការតុបតែងខ្លួនពិតជាមានសារៈសំខាន់ណាស់ ព្រោះថាបើអ្នកស្លៀកសំលៀកបំពាក់មិនស្អាត ក្លឹនខ្លួនមិនល្អ កុំថាឡើយអ្នកដទៃមិនចង់នៅជិត សួម្បីតែអ្នកខ្លួនឯងក៏មិនមានទំនុកចិត្តក្នុងការចរចាដែរ។

ដូច្នេះហើយ​ ដើម្បីឱ្យអ្នកមានភាពជឿជាក់ អ្នកត្រូវរៀបចំខ្លួនឱ្យស្អាតបាទ សម្លៀកបំពាក់ស្អាតល្អ គ្មានឃ្លិនខ្លួន ឃ្លិនមាត់ល្អ ជាដើម ដែលទាំងអស់នេះហើយ ជាដើមហេតុនាំឱ្យមនុស្សទាំងពួង ចង់នៅក្បែរ ហើយបើយើងជាអ្នកលក់វិញ អតិថិជនចង់តែសួរ ចង់តែទិញ។

99f8f1e7de65f95bdce9a94102bf879b

៣. អ្នកលក់និយាយពីរោះពិសារ៖ ចេះរៀបចំខ្លួន ចេះញញឹមជារឿងល្អមួយ ប៉ុន្តែបើអ្នកប្រើពាក្យសម្តីគំរួសគំរើយ មុខមិនឱ្យក្រោយមិនមើលក៏អតិថិជនមិនមិនទ្រាំទិញអ្នកដែរ ពោលគេនឹងទៅរកកន្លែងផ្សេងដែលចេះថ្មមចិត្តគេជាពុំខានឡើយ។ ដូច្នេះហើយដើម្បីអាចទាញចិត្តភ្ញៀវបាន អ្នកត្រូវចេះបើពាក្យសម្តីទន់ភ្លន់ ស្គាល់ចាស់ ស្គាល់ក្មេង ស្គាល់ខ្ពស់ ស្គាល់ទាប ហើយចេះអត់ធ្មត់ ទោះភ្ញៀវទិញឬមិនទិញក៏មិនខឹងភ្ញៀវ។ អ្នកលក់ប្រភេទនេះ​ ភ្ញៀវណានៅក្បែរហើយ នឹងមានអារម្មណ៍កក់ក្តៅណាស់។

D185fa49e7f80d5a4de592540ee27356

៤. អ្នកលក់ដែលឆ្អិននឹងផលិតផល៖ ការពិតណាស់ បាយទាល់តែឆ្អិន ទើបគេញ៉ាំ ហើយអ្នកលក់ ទាល់តែឆ្អិននឹងផលិតផលទើបគេព្រមជឿ គេព្រមទិញ។ ដូច្នេះហើយក្នុងនាមជាអ្នកលក់ការយល់ច្បាស់អំពីផលិតផល ព្រោះរាល់ព័ត៌មានទាំងអស់ដែលភ្ញៀវឆ្ងល់គឺពឹងផ្អែកទាំងស្រុងទៅលើអ្នកលក់។ឧទាហរណ៍ថា អ្នកចង់យកផលិតផលគ្រឿងសម្អាងមួយយកលក់ អ្នកត្រូវដឹងថា ផលិតផលមានដើមកំណើតមកពីណា ហើយវាជួយដោះស្រាយបញ្ហាស្បែកមុខប្រភេទណាខ្លះ និងស្បែកប្រភេទណាមិនអាចប្រើវាបាន។

 មិនតែប៉ុណ្ណោះអ្នកខ្លួនឯងទៀតសោទត្រូវតែជាអ្នកប្រើខ្លួនឯងដោយផ្ទាល់ ដូច្នេះអ្នកមិនត្រឹមតែនិយាយពោលគឺអ្នកប្រើផ្ទាល់ថែមទៀត ដែលវាជាភស្តុតាងថា​ ភ្ញៀវមានទំនុកចិត្តខ្ពស់ជាមួយផលិតផលរបស់យើង។​

061ba64b3b3bc2156cb99b8ad10518dd

៥. ​អ្នកលក់ចិត្តធ្ងន់៖ ក្នុងនាមជាអ្នកលក់ ត្រូវមានចិត្តធ្ងន់​បើភ្ញៀវជេកំុជេភ្ញៀវវិញ ព្រោះថាសម័យបច្ចុប្បន្ននេះ ជាសម័យអាងផុសលើអ៊ីធឺណិត បើអ្នកមិនចេះទប់កំហុសគេចង់ធ្វើស៊ីយើងគឺស្រួលមែនទែន គេគ្រាន់តែផុសយកចំណុចអាក្រក់របស់យើងតែបន្តិច នោះកេរិ៍ឈ្មោះរបស់យើងត្រូវខូចភ្លាម។

ស្របគ្នានេះដែរជាអ្នកលក់ក៏មិនគួរផុសមិនល្អពីអតិថិជនផងដែរ ព្រោះវាបង្ហាញថា អ្នកជាមនុស្សឆេវឆាវ គ្មានសីលធម៌ជាដើម នោះអតិថិជននឹងមិនទិញអ្នកទេ ព្រោះខ្លាចអ្នកធ្វើដាក់គេ ដូចធ្វើដាក់អតិថិជនមុនៗ។ ដូចគ្នានេះទៀតសោតអ្នកត្រូវចាំពាក្យមួយឃ្លាថា អ្នកលក់ពូកែមិនដែលខឹង អ្នកលក់ខឹងមិនពូកែរ។ សរុបមកអ្នកលក់ដែលមានចិត្តធ្ងន់ ចិត្តត្រជាក់ តែងរមែងមកជួបភ្ញៀវស្រលាញ់ និងចង់នៅក្បែរ។

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia