លោក Steve Siebold សេដ្ឋីអាមេរិកបានលើកឡើងថាមនុស្សគ្រប់គ្នាសុទ្ធតែអាចមានឱកាសកសាងទ្រព្យនិងក្លាយអ្នកមាន។ យ៉ាងណាមិញភាពមានបាននេះមិនមែនចេះតែកើតឡើងងាយៗនោះទេ ពោលគឺអ្នកត្រូវតែធ្វើការផ្លាស់ប្ដូររបៀបរស់នៅក៏ដូចជាពលីរឿងមួយចំនួនបើចង់កសាងទ្រព្យបង្កើតភាពមានបាន។
ជុំវិញការកសាងទ្រព្យបង្កើតមានភាពបានក្លាយជាអ្នកមាននេះដែរ សេដ្ឋី Steve Siebold បានបង្ហើបពីរឿងមួយចំនួនដែលអ្នកគួរបោះបង់បើចង់បង្កើតភាពមានបានក្នុងជីវិត។
១. ការគិតតូច( small think)
លោក Steve Siebold ថាកុំខ្លាចក្នុងការគិតឲ្យធំ ព្រោះកាលណាអ្នកគិតធំគឺបង្ហាញពីភាពក្លាហានរបស់អ្នកហើយភាពក្លាហាននេះនឹងជំរុញអ្នកចេញធ្វើសកម្មភាពដូចជាការអភិវឌ្ឍនខ្លួន ការចេញរកស៊ីនិងវិនិយោគដែលធ្វើឲ្យអ្នកផ្លាស់ប្ដូរបាន។ តែបើអ្នកគិតតូចអ្នកមិនផ្លាស់ប្ដូរឡើយ។
២. ផ្ដោតលើការសន្សំលុយពេក
ពិតណាស់អ្នកមានឲ្យតម្លៃលើការសន្សំនិងវិនិយោគ ប៉ុន្ដែពួកគាត់ដឹងច្បាស់ថាគន្លឹះពិតប្រាកដធ្វើឲ្យពួកគាត់ក្លាយជាអ្នកមាននោះគឺផ្ដោតលើការរកចំណូលឲ្យបានច្រើនជាជាងផ្ដោតលើការសន្សំលុយ។ ដូច្នេះកុំផ្ដោតលើការសន្សំពេកព្រោះការសន្សំក៏អាចធ្វើឲ្យអ្នកបាត់បង់ឱកាសច្រើនដែរ។
៣. ផ្ដោតតែលើប្រាក់ខែគោល
មនុស្សទូទៅតែងតែផ្ដោតលើប្រាក់ខែ ប៉ុន្ដែអ្នកមានរកចំណូលពីលទ្ធផលការងារនិងការធ្វើការឲ្យខ្លួនឯង។ ត្រង់នេះលោក Steve Siebold ថាមនុស្សទូទៅចូលចិត្តផ្ដោតលើប្រាក់ខែព្រោះវាសុវត្ថិភាពនិងមានលំនឹង។ ប៉ុន្ដែអ្នកមានគេផ្ដោតលើការធ្វើការឲ្យខ្លួនឯងព្រោះវាជាផ្លូវក្នុងការសាងទ្រព្យសម្បត្តិ។
៤. ទិញរបស់លើសពិលទ្ធភាព
មនុស្សមួយចំនួនរស់នៅលើសលទ្ធភាព ទិញរបស់លើសពីលទ្ធភាពជាពិសេសរកលុយមកចាយអស់ៗពីខ្លួនតែម្ដង។ ដោយឡែកអ្នកមានវិញជាជាងចំណាយអ្វីដែលយ៉ាងដែលខ្លួនរកបាន ពួកគាត់មានប្រភពចំណូលច្រើនប្រភពជាពិសេសពួកគាត់មានលទ្ធភាពក្នុងការដកលុយចាត់ចែងឲ្យមានប្រសិទ្ធភាព។ ជាពិសេសជាជាងផ្ដោតតែលើការចំណាយ ការសន្សំ ពួកគាត់ផ្ដោតលើការរកលុយតាមរយៈការវិនិយោគកសាងភាពមានបាន។
៥. កម្សាន្តច្រើនពេក
អ្នកមានតែងតែផ្ដោតលើការអភិវឌ្ឍន៍ខ្លួនជាជាងការកម្សាន្តសប្បាយ។ អ្នកមានផ្ដល់តម្លៃលើការរៀនសូត្រអភិវឌ្ឍនខ្លួនបន្ទាប់បញ្ចប់មហាវិទ្យាល័យ។ បើអ្នកចូលទៅក្នុងផ្ទះរបស់អ្នកមានរបស់មួយក្នុងចំណោមរបស់ជាច្រើនដែលអ្នកឃើញនោះគឺបណ្ណាល័យសៀវភៅដែលពួកគាត់បានអានដើម្បីបណ្ដុះផ្នត់គំនិតឲ្យជោគជ័យក្នុងជីវិត៕