ចាញ់ក៏បានលុយឈ្នះក៏បានលុយ! តោះមកដឹងពីចំនួនលុយដែលក្រុមទាំង២ ទទួលបានពី FIFA
ធី ស្រីល័ក្ខDECEMBER 19 2022594 views

បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញ ជាលទ្ធផលការប្រកួតរវាង បារាំងនិងអាហ្សង់ទីនគឺលទ្ធផលអាហ្សង់ទីនជាអ្នកលើកពាន FIFA World ២០២២ ដោយអាហ្សង់ទីនបានយកឈ្នះបារាំង ៤-២ ដោយការស៊ុតបាល់ប៉េណាល់ទី។ហើយក្នុងនោះដែរ ក្រោយបញ្ចប់ការប្រកួតជាស្ថាពរ ឃើញថាក្រុមដែលចាញ់ហាក់ទទួលបានការខកចិត្តយ៉ាងខ្លាំង ខណៈដែលភាពជោគជ័យនៅគៀកបង្កើយ ប៉ុន្តែបែរជាបណ្តោយឱ្យរបូតទៅវិញ។

តែយ៉ាងណាក៏ដោយ បើទោះជាឈ្នះឬចាញ់ក៏លទ្ធផលដែលក្រុមនីមួយៗទទួលបាន កើតចេញពីការខិតខំប្រឹងប្រែងយ៉ាងអស់លទ្ធភាពដែរ ហើយក្រោយពីបញ្ចប់ការប្រកួតទៅទាំងក្រុមដែលឈ្នះនិងចាញ់សុទ្ធតែទទួលបានប្រាក់រៀងខ្លួន ក្នុងនោះសម្រាប់ក្រុមដែលឈ្នះ អាហ្សង់ទីនទទួលបានប្រាក់ ៤២ លានដុល្លារ ចំពោះក្រុមដែលចាញ់ បារាំង ទទួល ៣០លានដុល្លារ។

គួរបញ្ជាក់ផងដែរថា សម្រាប់ FIFA World Cup ២០២២ នេះត្រូវបានគេដឹងថា ជាឆ្នាំដែលក្រុមប្រកួតនីមួយទទួលបានប្រាក់ឧបត្ថមច្រើនជាងឆ្នាំកន្លងៗទៅ ដោយកាលពីឆ្នាំ ២០១៨ កន្លងទៅនៅពេលបារាំងឈ្នះពានគឺទទួលបានប្រាក់ត្រឹមតែ ៣៨ លានដុល្លារអាមេរិកប៉ុណ្ណោះ បើទោះជាការលើស ៤លានដុល្លារមិនច្រើនប៉ុន្តែចំនួនលុយនេះក៏ត្រូវបានគេចាត់ទុកការជាកើនឡើងច្រើនដែរ បើធៀបទៅកាលពីឆ្នាំ ២០០៦ ដែលអ្នកឈ្នះទទួលបានតែ ២០លានដុល្លារ និងឆ្នាំកាលពីឆ្នាំ ២០០២ អ្នកឈ្នះទទួលបានត្រឹមតែ ៨លានដុល្លារ៕

Gettyimages 1450109553 Wide 345ea7ecb67023c6fbf5d8eb96b2bf5cf836c9f8

Eg Ijdrv X0 Ae T5 R7

អត្ថបទដោយ៖សម្បត្តិ សុខឡាង​

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia