បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលប្រារព្ធឡើងដើម្បីរំលឹកដល់សាច់ញាតិដែលបានស្លាប់ទៅ របស់ប្រជាជនកម្ពុជាតាមប្រតិទិនព្រះពុទ្ធសាសនា។ ហើយក៏ជាពេលវេលាដែលប្រជាជនខ្មែរឈប់អាចសម្រាកពីការងារធ្វើដំនើរទៅកាន់ស្រុកកំណើតជួបជុំក្រុមគ្រួសារ ទៅវត្តជុំគ្នាផងដែរ។
ប៉ុន្តែបើក្រឡេកមកមើលអ្នកលក់ដូររកស៊ីវិញប្រហែលជាកំពុងមមាញឹកខ្លាំងស្ទើរគ្រប់ៗគ្នាផងដែរ ដូច្នេះក្នុងនាមជាអ្នកលក់ តើគួរប្រើគន្លឹះទីផ្សារបែបណា ដើម្បីឲ្យអតិថិជនចាប់អារម្មណ៍ ហើយលក់ដាច់កំឡុងថ្ងៃបុណ្យជាតិនេះ។ ខាងក្រោមនេះ អេដមីនប្រាប់គន្លឹះសំខាន់ពីរ អ្នកលក់គួរមានក្នុងឱកាសពិសេសនេះ។ ដោយក្នុងនោះរួមមាន៖
១. រៀបចំហាងឱ្យមានអារម្មណ៍ថាអ៊ូអរ៖ ជាកាពិតណាស់ ការរៀបចំហាងគឺជាផ្នែកសំខាន់បំផុតមួយដើម្បីជម្រុញការលក់ទទួលបានការចាប់អារម្មណ៍ច្រើន ព្រោះពេលណាដែលហាងរបស់យើងមានភាពអ៊ូរអរ ក៏ជាផ្នែកទាក់ទាញមួយដែរ។ ដូច្នេះបងប្អូនកំពុងលក់ដូរ គួរតែតុបតែងហាងបែបថ្ងៃបុណ្យភ្ជុំបុណ្យដូចគ្នា មានការតែង សម្ភារខ្មែរ បុរាណ មានកញ្ជើរល្អី នំអន្សម ជាដើម នោះភ្ញៀវនឹងមានអារម្មណ៍ថា រំភើប និងរីករាយនៅថ្ងៃឈប់សម្រាក់របស់ពួកគាត់ ហើយហាងយើងទៀតសោតក៏ទាក់ទាញភ្នែកអតិថិជនផងដែរ។
២. ធ្វើការប្រម៉ូសិន៖ មែនទែនទៅក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌ ជាពេលវេលាមួយដែលមនុស្សម្នាចាប់ផ្តើមទិញទំនិញច្រើន សម្រាប់ទុកជាអំណោយជូនសាច់ញាតិបងប្អូន និងប្រើប្រាស់។ ដូច្នេះហើយពួកគាត់នឹងចាប់ផ្តើមស្រាវជ្រាវរកហាងណាដែលមានតម្លៃធូរជាង ប៉ុន្តែគុណភាពនូវល្អដដែល ម្ល៉ោះហើយវាជាឱកាសមួយដែលធ្វើឱ្យហាងរបស់យើងមានអតិថិជនថ្មីៗ ហើយមានអ្នកទិញច្រើន ដោយធ្វើការប្រម៉ូសិន បញ្ចុះតម្លៃ ទិញថែម និងជាកាដូរជូនភ្ញៀវជាដើម។