នៅសុខៗបាត់វីដេអូពីFacebook កុំឆ្ងល់! ខណៈក្រុមហ៊ុន Meta ទើបចេញគោលការណ៍មួយនេះ
Toeuy HongFEBRUARY 19 202514.4 K views

ហ្វេសប៊ុកទើបតែចេញសេចក្ដីប្រកាសកាលពីថ្ងៃម្សិលមិញនេះថា វីដេអូឡាយទាំងអស់ដែលផ្ទុកនៅលើបណ្ដាញសង្គមរបស់ខ្លួនគឺទុកបានត្រឹមតែ៣០ថ្ងៃប៉ុណ្ណោះហើយបន្ទាប់ពី៣០ថ្ងៃវីដេអូឡាយរបស់អ្នកនឹងត្រូវបានលុបចេញពីហ្វេសប៊ុកជារៀងរហូត។

 

បើយោងតាមវេបសាយTechCrunch បានឲ្យដឹងថាការផ្លាស់ប្ដូរថ្មីរបស់ហ្វេសប៊ុកគឺកំណត់ថាគ្រប់វីដេអូឡាយទាំងអស់ដែលចេញផ្សាយលើសពី៣០ថ្ងៃនឹងត្រូវលុបចេញពីplatform របស់ខ្លួនហើយការលុបវីដេអូឡាយនេះនឹងចាប់ផ្ដើមពីថ្ងៃនេះតទៅ។

 

 មុននឹងវីដេអូឡាយរបស់អ្នកត្រូវបានលុបចេញ Facebook នឹងផ្ញើសាររំលឹកហើយទុកពេល៩០ថ្ងៃដើម្បីឲ្យអ្នកសម្រេចចិត្តតើថាអ្នកចង់អ្វីជាមួយនឹងវីដេអូរបស់អ្នក ដូចជា ចង់download វាទុក ផ្ទេរទៅកាន់Cloud ឬបំលែង​ទៅជាវីដេអូReel ថ្មីជាដើម។

 

ក្រុមហ៊ុនហ្វេសប៊ុកមិនបានព្យល់អ្វីច្រើនទាក់ទងនឹងការលុបវីដេអូឡាយចាស់ៗនោះទេ ប៉ុន្ដែក្រុមហ៊ុនបានឲ្យដឹងថាការផ្លាស់ប្ដូរនេះគឺស្របនឹងគោលការណ៍ផ្ទុក( Storage Policy) របស់ខ្លួនជាពិសេសគឺដើម្បីប្រាកដថាអ្នកប្រើប្រាស់របស់ខ្លួនទទួលបទពិសោធន៍នៃវីដេអូឡាយថ្មីៗនៅលើហ្វេសប៊ុក៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia