ពិសេសជាងផ្លូវល្បឿនលឿនទី១! ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតអាចនឹងសង់តភ្ជាប់ជាមួយគម្រោងធំរបស់វៀតណាម
Bunthoeun KoemOCTOBER 14 20224 K views

ថ្មីៗនេះកម្ពុជាទើបតែដាក់ដំណើរការសាកល្បងផ្លូវល្បឿនលឿនទី១ (ភ្នំពេញ-ព្រះសីហនុ) ដែលមានប្រវែងសរុបប្រមាណជាង ១៨៧ គីឡូម៉ែត្រ​ ដែលចំណាយថវិកាសាងសង់សរុបចំនួនជាង ២ ពាន់លានដុល្លារ។ យ៉ាងណាក្រៅពីផ្លូវល្បឿនលឿនទី១នេះ បច្ចុប្បន្នរាជរដ្ឋាភិបាលបានត្រៀមធ្វើការសាងសង់ផ្លូវល្បឿនលឿនថ្មីមួយទៀត ដែលតភ្ជាប់ពីភ្នំពេញទៅក្រុងបាវិត ជាប់ព្រំដែនប្រទេសវៀតណាមផងដែរ។

311689105 420830446894622 4051650888788759035 N

ទាក់ទងនឹងផ្លូវល្បឿនលឿននេះដែរ នៅក្នុងជំនួបជាមួយ ឯកឧត្តម ង្វៀន ហ៊ុយថាំង(Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ ក្រសួងបានចុះអនុស្សរណៈយោគយល់លើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រួចរាល់ហើយ ហើយគ្រោងនឹង ចុះកិច្ចព្រមព្រៀងសម្បទាន និងការបើកការដ្ឋានសាងសង់នាពេលខាងមុខ។ ហើយក្នុងឯកឧត្ដមសង្ឃឹមថា គម្រោងសាងសង់ផ្លូវល្បឿនលឿនម៉ុកបៃ-ហូជីមិញ នឹងរួចរាល់ដំណាលគ្នា ដើម្បីតភ្ជាប់ក្នុងពេលនោះតែម្តងផងដែរ។

សូមជម្រាបជូនផងដែរថា តាមការបញ្ជាក់ពីឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល កាលពីពេលថ្មីៗកន្លងទៅនេះបានឲ្យដឹងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត នេះត្រូវបានស្នើសុំសិទ្ធវិនិយោគដោយក្រុមហ៊ុន China Road and Bridge Corporation (CRBC) ខណៈក្រុមហ៊ុននេះធ្លាប់មានបទពិសោសធន៍នៅក្នុងការសាងសង់ផ្លូវលឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបានយ៉ាងជោគជ័យ៕

អត្ថបទ៖ កឹម ប៊ុនធឿន

1297

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia