ដំណឹងល្អ! រាជរដ្ឋាភិបាលសម្រេចលើកលែងការបង់ថ្លៃសេវាសាធារណៈចំនួន ៣ របស់ក្រសួងរៀបចំដែនដី
Bunthoeun KoemMAY 25 20236.5 K views

ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ជាមួយនិងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានចេញប្រកាសអន្ដរក្រសួងរួមគ្នាមួយស្ដីពីការលើកលែងការបង់ថ្លៃសេវាសាធារណៈ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ប្រកាសអន្ដរក្រសួងនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

តាមការបញ្ជាក់នៅក្នុងប្រកាសខាងលើបានសម្រេចការលើកលែងការបង់ថ្លៃសេវាសារណៈរបស់ក្រសួងរៀបចំដែនដីនេះមានដូចខាងក្រោម៖

១. ការផ្ដល់គោលការណ៍សាងសង់ និងគោលការណ៍អភិវឌ្ឍន៍ដី ការផ្ដល់លិខិតអនុញ្ញាតសាងសង់ និងការផ្ដល់លិខិតអនុញ្ញាតសាងសង់លើសកម្រិតសន្ទស្សន៍ប្រើប្រាស់ដីអតិបរមាផ្លូវការ ចំពោះសំណើរសុំសាងសង់អគារ មន្ទីរពេទ្យ សាងសង់អគារសាលារៀនឯកជន និងសាងសង់លំនៅឋានតម្លៃសមរម្យ។

២. ការចុះបញ្ជីដំបូងលើចំណែកឯកជននៃអគារសហកម្មសិទ្ធិ ចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ។

៣. ការផ្ដល់វិញ្ញាបនបត្រវាស់វែងលើកដំបូង សម្រាប់អ្នកវាស់វែងដែលជាមន្ដ្រីរាជការ។

ការលើកលែងការកបង់ថ្លៃសេវាសាធារណៈនេះត្រូវបានគេមើលឃើញថា មានចេតនាជំរុញដល់ការងើបឡើងវិញនៃវិស័យអចលនទ្រព្យនៅកម្ពុជា ដែលកំពុងរងទុក្ខដោយសារវិបត្ដិសេដ្ឋកិច្ច។ ជាក់ស្ដែងកាលពីពេលកន្លងទៅ រាជរដ្ឋាភិបាលក៏បានសម្រេចបន្ដលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទដែលមានលក្ខណៈជាបុរីមានតម្លៃក្រោម ឬស្មើ ៧ ម៉ឺនដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២៤ ផងដែរ៕

Fn 2023 05 25 10 28 58 0

Fn 2023 05 25 10 28 58 1

Fn 2023 05 25 10 28 58 2

អត្ថបទ៖ កឹម ប៊ុនធឿន

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia