ក្រសូងបរិស្ថាន បង្ហាញApp១នេះ ដែលពលរដ្ឋអាច តាមដានគុណភាពខ្យល់ ជាប្រចាំថ្ងៃ
Ping Chou EngMARCH 26 2025447 views

ព័ត៌មានស្ដីពីគុណភាពខ្យល់ក្នុងរយៈពេល២៤ម៉ោងនៅប្រទេសកម្ពុជា នឹងត្រូវបានផ្សព្វផ្សាយជាប្រចាំនៅលើវេបសាយរបស់ក្រសួងបរិស្ថាន និងនៅលើ Mobile App មានឈ្មោះ CGS SPA ព្រមទាំងផេកហ្វេសប៊ុករបស់ក្រសួងបរិស្ថានផងដែរ។ នេះបើតាមការបញ្ជាក់របស់ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។

 

ក្នុងនោះក្រសួងក៏បានបន្ថែមថា សម្រាប់ការត្រួតពិនិត្យជាប្រចាំដោយ ឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ គឺត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស ចំនួន៥៩កន្លែង និងឧបករណ៍តាមដានតាមផ្កាយរណបចំនួន១គ្រឿងផ្សេងទៀត។

 

យ៉ាងណាមិញជុំវិញគុណភាពនៅកម្ពុជា ក្រសូងបរិស្ថានសូមណែនាំដល់អ្នកពាក់ព័ន្ធ និងសាធារណជន បន្តចូលរួមអនុវត្តវិធានតាមការណែនាំរបស់រាជរដ្ឋាភិបាល លើការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ដោយបឈ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ៕

 

 

486649555 977768217877997 3144360522730580592 N

 

 

486703568 977768361211316 3291062864364970911 N

 

486546905 977768911211261 7264751539249330631 N

 

486178566 977768947877924 3797478222264176177 N

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia