គួរដឹង! បុគ្គលិកដែលឈប់ធ្វើការហើយក៏អាចបង់ ប.ស.ស បានដែរ តែត្រូវមានលក្ខខណ្ឌ៣នេះសិន
ធី ស្រីល័ក្ខJULY 6 2025572 views

មានបងប្អូនជាច្រើនតែងតែមានចម្ងល់ថា ពេលខ្ញុំឈប់ធ្វើការ តើខ្ញុំអាចបន្តបង់ភាគទានមក ប.ស.ស. (បុគ្គលស្វ័យនិយោជន៍) ដោយខ្លួនឯងបានដែរឬទេ? បើបាន តើត្រូវធ្វើដូចម្តេច? ជាមួយគ្នានោះដែរ ចំពោះបុគ្គលិកដែលឈប់ធ្វើការហើយក៏អាចបង់ ប.ស.ស. ដោយខ្លួនឯងបានដែរ តែត្រូវមានលក្ខខណ្ឌទាំងនេះសិន៖

  • ត្រូវមានអាយុក្រោម៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើសុំ
  • មានប្រកបមុខរបររកចំណូលផ្ទាល់ខ្លួនដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់បៀវត្ស
  • មិនមានប្រើប្រាស់បុគ្គលិកនៅក្នុងសកម្មភាពប្រកបមុខរបររបស់ខ្លួន
  • សម្រាប់ឯកសារដែលត្រូវភ្ជាប់មានដូចជា៖

    • ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមមានសុពលភាព
    • ត្រូវមានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

    27

    គួរបញ្ជាក់ថា សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ ១២៨៦ ឬ ១២៩៧៕

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia