emart24 ផ្សារទំនើបខ្នាតតូចនៅប្រទេសកូរ៉េដំបូងគេនៅកម្ពុជា បានពង្រីកសាខាទីពីររបស់ខ្លួននៅ ទួលស្លែង

ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ 2024 – emart24 ដែលជាផ្សារទំនើបខ្នាតតូចដ៏ល្បីល្បាញនៅប្រទេសកូរ៉េ បានបើកទីតាំងទីពីររបស់ខ្លួននៅតំបន់ ទួលស្លែង រាជឌានីភ្នំពេញ។ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជន ផ្សារទំនើបខ្នាតតូច​ emart24 បានធ្វើការពង្រីកសាខារបស់ខ្លួនបន្ថែមទៀតនៅក្នុង តំពន់ទួលស្លែង ស្ថិតនៅលើផ្លូវ 360 នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបោះជំហានយ៉ាងលឿនរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃបេសកកម្មរបស់ emart24 ក្នុងការនាំយកបទពិសោធន៍ហាងទំនិញដ៏រស់រវើក និងប្រកបដោយភាពច្នៃប្រឌិតពីប្រទេសកូរ៉េមកកាន់បេះដូងនៃប្រទេសកម្ពុជា។

 

សាខាថ្មី ទួលស្លែង ផ្តល់ជូននូវបទពិសោធន៍ទិញទំនិញពិសេស ដែលរួមបញ្ចូលគ្នានូវភាពងាយស្រួលនៃតម្រូវការប្រចាំថ្ងៃ ជាមួយនឹងភាពទាក់ទាញនៃវប្បធម៌កូរ៉េ។ emart24 ត្រូវបានគេស្គាល់ថាជាហាងលក់ទំនិញ និងផលិតផលកូរ៉េដែលមានគុណភាពខ្ពស់ជាច្រើនប្រភេទ រួមទាំងអាហារសម្រន់ ភេសជ្ជៈ ផលិតផលថែរក្សាសម្រស់ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដែលត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់សម័យទំនើប។

19

នៅ emart24 ទួលស្លែង អតិថិជនអាចទទួលបាននូវជម្រើសដ៏ច្រើនសម្បូរបែបនៃទំនិញកូរ៉េផ្តាច់មុខ ដែលមិនមានជាទូទៅនៅក្នុងហាងផ្សេងទៀតឡើយ។ សាខាថ្មីនេះក៏បានផ្តល់ជូន និងរួមបញ្ចូលគ្នានូវអាហារកូរ៉េ ដែលពេញនិយមក្នុងពេលបច្ចុប្បន្ន ដូចជាអាហារសម្រន់ អាហារពេញនិយមតាម K-Pop ទំនិញ និងភេសជ្ជៈកូរ៉េ និងជម្រើស​ Ramyun ជាច្រើនប្រភេទ ដែលអាចធ្វើការឆុងដោយខ្លួនឯង ក្នុងហាងតែម្តង។

20

បន្ថែមពីលើផលិតផលកូរ៉េ emart24 ប្ដេជ្ញាជួយគាំទ្រផលិតករក្នុងស្រុក តាមរយៈការបន្ថែមនូវជម្រើសទំនិញដែលផលិតពីកម្ពុជា ធានានូវរសជាតិចម្រុះជាតិសាសន៍ និងរសជាតិក្នុងស្រុក។

22

ការ​បើកសាខា ​ទួលស្លែង ​មិន​ត្រឹម​តែ​ជា​ការ​ពង្រីក​អាជីវកម្ម​ប៉ុណ្ណោះ​ទេ​ តែគឺជាការក្លាយជាផ្នែកមួយនៃសហគមន៍ ក្នុងតំបន់ដើម្បីបន្ថែមនូវជម្រើស អាហារ និងការទិញទំនិញយ៉ាងសម្បូរបែបនៅក្នុងហាង។ emart24 គ្រោងនឹងចូលរួមជាមួយសហគមន៍មូលដ្ឋានតាមរយៈគំនិតផ្តួចផ្តើមផ្សេងៗ រួមទាំងភាពជាដៃគូជាមួយសាលារៀនក្នុងស្រុក ព្រឹត្តិការណ៍វប្បធម៌ និងការផ្សព្វផ្សាយពិសេសនៅប្រទេសកម្ពុជា។

23

emart24 គឺជាយីហោផ្សារទំនើបខ្នាតតូចដែលឈានមុខគេមានដើមកំណើតមកពីប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានគេស្គាល់ថាជាហាងដែលមានភាពច្នៃប្រឌិត និងផ្តោតសំខាន់លើអតិថិជនរបស់ខ្លួនក្នុងការលក់រាយ។ ដោយផ្តោតលើការផ្តល់នូវផលិតផលចម្រុះ និងបទពិសោធន៍ទិញទំនិញបែបទំនើប emart24 ទទួលបានការពេញនិយមយ៉ាងឆាប់រហ័សក្នុងចំណោមអ្នកប្រើប្រាស់សេវាកម្ម និងទិញទំនិញនៅក្នុងប្រទេសកូរ៉េ។ ការពង្រីកមកកាន់ប្រទេសកម្ពុជាគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ emart24 ដើម្បីនាំយកការផ្តល់ជូនពិសេសរបស់ខ្លួនទៅកាន់ទីផ្សារថ្មីៗ និងលើកកម្ពស់សកម្មភាពប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ទូទាំងពិភពលោក។

21២៥

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia