តំណែងរង្គោះរង្គើ! សេដ្ឋី Elon Musk អាចនឹងរបូតពីតំណែងសេដ្ឋីលេខ១ក្នុងលោកបន្ទាប់ពីធ្វើរឿង១នេះ
Toeuy HongDECEMBER 8 2022526 views

សេដ្ឋី Elon Musk បានគ្រោងតំណែងជាសេដ្ឋីលេខមួយលើពិភពលោក ខណៈពេលដែលក្រុមហ៊ុន Tesla របស់លោករកស៊ីកាក់កបខ្លាំងអំឡុងកូវីដ១៩ ប៉ុន្ដែពេលនេះតំណែងជាសេដ្ឋីលេខមួយចាប់ផ្ដើមរង្គោះរង្គើស្របពេលដែលទ្រព្យសម្បត្តិផ្ទាល់របស់ខ្លួនធ្លាក់ចុះជាបន្តបន្ទាប់។

បើយោងតាមការចុះផ្សាយរបស់ CNN បានឲ្យដឹងថាតំណែងសេដ្ឋីលេខមួយរបស់ Elon Musk គឺកំពុងស្ថិតនៅក្នុងមាត់ជ្រោះពោលគឺប្រឈមនឹងការរបូតបាត់តំណែងជាសេដ្ឋីលេខ១ក្នុងលោកខណៈទ្រព្យសម្បត្តិរបស់លោក  Bernard Arnault ម្ចាស់Brand LV តាមប្រកៀកប្រកិតនឹងទ្រព្យរបស់ Elon Musk កាន់តែខ្លាំងមែនទែន។

ជាក់ស្ដែងទ្រព្យElon Musk បច្ចុប្បន្នមាន១៨៤.៩ពាន់លានដុល្លារ ខណៈទ្រព្យលោក Bernard Arnault មាន១៨៤.៧ពាន់លានដុល្លារដែលតួលេខនេះគឺពិតជាប្រកៀកប្រកិតគ្នាខ្លាំង ហើយទ្រព្យសម្បត្តិរបស់Elon Musk បន្តថយចុះខណៈហ៊ុនTesla កាន់តែធ្លាក់ថ្លៃ។

មូលហេតុចម្បងមួយដែលធ្វើឲ្យទ្រព្យរបស់សេដ្ឋីបច្ចេកវិទ្យា Elon Musk ចាប់ផ្ដើមធ្លាក់ចុះជាលំដាប់ដែលធ្វើឲ្យរង្គោះរង្គើដល់តំណែងជាសេដ្ឋីលេខ១របស់លោកគឺបន្ទាប់សេដ្ឋីរូបនេះសម្រេចចិត្តលក់ភាគហ៊ុន Tesla ដើម្បីយកលុយទៅទិញភាគហ៊ុនក្រុមហ៊ុន Twitter ដែលជាបណ្ដាញសង្គមធំមួយរបស់សហរដ្ឋអាមេរិក។

 សេដ្ឋី Elon Musk បានចរចារទិញភាគហ៊ុនក្រុមហ៊ុន Twitter កាលពីខែមេសាឆ្នាំ២០២២ ហើយក្នុងការទិញហ៊ុន Twitter ទៀតសោត លោកបានសម្រេចចិត្តលក់ហ៊ុនTesla គិតជាទឹកប្រាក់ប្រមាណជា៤ពាន់លានដុល្លារដើម្បីបង្រ្គប់លុយទិញហ៊ុនTwitter មកកាន់កាប់រហូតទទួលបានតំណែងធំនៅក្នុងបណ្ដាញសង្គមធំមួយនេះ។

បន្ទាប់ពីលោកក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេបំផុតនៅក្នុង Twitter លោក Elon Musk បានចាយពេលវេលានិងកម្លាំងកាយចិត្តទៅលើ Twitter ហើយចាប់តាំងពីលោកទិញហ៊ុនTwitter និងកាន់ការងារក្នុងក្រុមហ៊ុននេះ បានធ្វើឲ្យតម្លៃហ៊ុនTesla ធ្លាក់ជាបន្តបន្ទាប់ចំណែកទ្រព្យរបស់លោកក៏កាន់តែថយចុះខណៈទ្រព្យរបស់លោកភាគច្រើនគឺនៅក្នុងហ៊ុនTesla។

មកដល់បច្ចុប្បន្នភាគហ៊ុនក្រុមហ៊ុនTesla មានតម្លៃ១៧៤ដុល្លារក្នុងមួយហ៊ុន បន្ទាប់ពីពុះហ៊ុនលក់ជា៣ចំណែក ហើយនៅថ្ងៃនេះភាគហ៊ុនរបស់ Tesla ធ្លាក់ចុះចំនួន៥%បន្ថែមទៀតនៅថ្ងៃនេះ។

ដើម្បីទទួលបានចំណេះដឹងទាក់ទងនឹងការប្រើលុយឲ្យចំណេញនិងការវិនិយោគដើម្បីបង្កើនទ្រព្យ អាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia