មានលុយធ្វើអីក៏សម! សុខៗ Elon Musk គ្រោងបង្កើតព្រលានយន្តហោះផ្ទាល់ខ្លួនមួយនៅរដ្ឋតិចសាស
Toeuy HongAUGUST 3 2022175 views

 សេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនផលិតឡានអគ្គិសនីTesla បានបង្ហើបពីគម្រោងបង្កើតព្រលានយន្តហោះមួយ​ផ្ទាល់ខ្លួន​នៅក្នុងទីក្រុង Bastrop រដ្ឋតិចសាសសហរដ្ឋអាមេរិកក្នុងគោលបំណងដើម្បីសម្រួលដល់ការធ្វើដំណើររបស់លោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Fox business។

 ប្រភពដដែលបានឲ្យដឹងថាគោលបំណងធំនៃគម្រោងព្រលានយន្តហោះបែបឯកជនរបស់សេដ្ឋី Elon Musk គឺសម្រួលការធ្វើដំណើររបស់លោកក៏ដូចជាថ្នាក់ដឹកនាំធំនៃក្រុមហ៊ុនទាំងប៉ុន្មានដែលលោកកំពុងកាន់កាប់ក្នុងការធ្វើដំណើរក្រៅទីក្រុង Austin ក្នុងរដ្ឋតិចសាស។  

បើយោងតាមសារព័ត៌មានរបស់ Austonia នៃរដ្ឋតិចសាសបានឲ្យដឹងថាគម្រោងនេះគឺ​ប្រាកដប្រជាគ្រាន់តែមិនទាន់ដឹងច្បាស់ពីពេលវេលសានិងទី​តាំងជាក់លាក់នៅឡើយទេ។ យ៉ាងមិញគម្រោងព្រលានយន្តហោះ ក្នុងទីក្រុងBastropនេះ ជួយសម្រួលការធ្វើដំណើរបានច្រើនដល់Elon Musk និងក្រុមការងាររបស់លោកបានច្រើនមែនទែន ខណៈក្រុមហ៊ុនរបស់លោកដែលមានកាន់កាប់មានដូចជា Tesla, Boring Company និងSpaceX សុទ្ធតែមានការិយាល័យនៅក្នុងរដ្ឋតិចសាស៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia