ថ្លែងអំពីលោកElonmuskអ្នកណាៗក៏ស្គាល់ថាលោកជាមហាសេដ្ឌីដែលមានជាងគេក្នុងពិភពលោកនិងចូលចិត្តធ្វើរឿងចម្លែកៗជាច្រើន។ប៉ុន្តែមានមនុស្សភាគតិចណាស់ដែលមិនសូវជាចាប់អារម្មណ៍ពីខ្សែជីវិតនៃការតស៊ូរបស់មហាសេដ្ឌីរូបនេះក្នុងការសាងជីវិតថ្មីលើទឹកដីអាមេរិកនោះទេ។
ក្នុងនាមជាសហគ្រិនក្នុងវិស័យបច្ចេកវិទ្យាកាលពីវ័យកុមារភាពលោកពិតជាចូលចិត្តរៀនសូត្រជាមួយមុខវិជ្ជាវិទ្យាសាស្ត្របច្ចេកទេសនិងសេដ្ឋកិច្ចណាស់ហើយមានពេលខ្លះប្រឹងរៀនរហូតដល់សន្លប់ចូលពេទ្យច្រើនថ្ងៃក៏មាន។មហាសេដ្ឋីElonMuskនាយកប្រតិបត្តិក្រុមហ៊ុនTeslaនិងជាស្ថាបនិកក្រុមហ៊ុនអវកាសឯកជនដំបូងគេក្នុងប្រវត្តិសាស្រ្តហើយបើនិយាយអំពីក្តីស្រមៃលោកElonវាពិតជារឿងដែលប្លែកដូចជាការដែលលោកចង់ទៅរស់នៅភពព្រះចន្ទទៅដល់ភពអង្គារនិងកសាងប្រវត្តិសាស្រ្តមនុស្សជាតិជាដែលមនុស្សភាគច្រើនមិនគិតដល់នោះទេហើយសូម្បីតែលោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកក៏គាំទ្រក្តីស្រមៃនេះដែរ។
ក៏ព្រោះតែចុក្ខវិស័យចម្លែកខុសពីគេនេះហើយ ទើបកាលពីអាយុ១៧យុវជន ElonMuskដែលមានកំណើតនៅអាហ្វ្រិកខាងត្បូងមានឪពុកជាវិស្វករជនជាតិអាហ្រ្វិកខាងត្បូងនិងម្តាយជាតារាបង្ហាញម៉ូតជនជាតិកាណាដា។ក្រោយពេលដែលឱពុកម្តាយបានលែងលះគ្នាក្នុងវ័យ១០ឆ្នាំកុមារElonMuskបានរស់នៅជាមួយឱពុករបស់ខ្លួនដែលលោកតែងតែចាត់ទុកថាជាបិតាមិនសូវជាល្អប៉ុន្មានទេ។ក្នុងឆ្នាំ១៩៨៨នាវ័យ១៧ឆ្នាំលោកបានធ្វើការនិរទេសខ្លួនពីប្រទេសអាហ្វ្រិកដែលជាស្រុកកំណើតដើម្បីភៀសខ្លួនពីច្បាប់កាតព្វកិច្ចយោធាកាលពីពេលនោះដោយចូលមកទឹកដីសហរដ្ឋអាមេរិកដែលលោកជឿថាជាឪកាសនិងជាទឹកដីដែលលោកអាចចាប់ផ្តើមស្រមៃដ៏អស្ចារ្យ។ការនិរទេសខ្លួនរបស់លោកគឺមានប្រាក់ត្រឹម៥០០$ដែលសេសសល់បន្តិចបន្តួចក្នុងហោប៉ៅប៉ុណ្ណោះហើយប្រាក់នេះទៀតសោតក៏បានមកពីការសរសេរកូដបង្កើតហ្កេមនៅលើកំព្យូទ័រនិងបានលក់យកលុយផងដែរ។ដូចការរំពឹងទុកមែនសព្វថ្ងៃលោកក្លាយទៅជាមហាសេដ្ឋីលេខប្រាក់ពាន់លានលើលោកហើយមានកេរ្ត៏ឈ្មោះល្បីល្បាញផងដែរ និងមានសញ្ចាតិ៣គឺ អាហ្វ្រិកខាងត្បូង កាណាដានិងអាមេរិក៕