ផ្សារទំនើប ជីប ម៉ុង បានដឹកឡានដល់មុខផ្ទះអតិថិជន ដែលឈ្នះរថយន្ត AIQAR EQ3 តម្លៃជាង៤ម៉ឺន$
Ping Chou EngFEBRUARY 9 2025

កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ​ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល បានរៀបចំកម្មវិធី ហែក្បួនដឹករថយន្តថ្មីស្រឡាងស៊េរី AIQAR EQ3 ជូនអតិថិជន ជី ស្រីហួច ដែលជាអ្នកឈ្នះរង្វាន់ ដល់មុខផ្ទះនៅម្តុំផ្សារឃ្លាំងរំសេវ រាជធានីភ្នំពេញ។

 

Daily Images

 

6

 

ក្នុងកម្មវិធីប្រគល់រង្វាន់ឡានជូនអតិថិជនដល់មុខផ្ទះ នេះដែរ ក៏មានការអញ្ជើញចូលរួមពី ប្រធានផ្នែកគ្រប់គ្រងទីផ្សារនៃផ្សារទំនើប ជីប ម៉ុង លោក សិទ្ធិគុណ វណ្ណដាវិដ និង លោក អ៊ី សុវឌ្ឍនា  ប្រធានផ្នែកទំនាក់ទំនងទីផ្សារ AIQAR  ដើម្បីប្រគល់សោររថយន្តអគ្គិសនីសុទ្ធម៉ាក AIQAR EQ3 តម្លៃជាង៤ម៉ឺនដុល្លារ ជូនដល់អ្នកស្រី ជី ស្រីហួច និងក្រុមគ្រួសារ។  

 

3

 

អ្នកស្រី ជី ស្រីហួច គឺជាអតិថិជនមហាសំណាងម្នាក់ ដែលបានទិញទំនិញអស់ជាង១០០ដុល្លារនិងទទួលបានសន្លឹកឆ្នោត១សន្លឹកពីផ្សារទំនើប ជីប ម៉ុង​ ២៧១ មេហ្គាម៉ល ហើយក៏ត្រូ​វរង្វាន់រថយន្តមួយគ្រឿង ក្រោយការចាប់ឆ្នោតរបស់ផ្សារទំនើបជីប ម៉ុង។

 

ចំពោះការត្រូវរង្វាន់ ផ្សារដឹកឡានមកឱ្យដល់ផ្ទះបែបនេះ អ្នកស្រីនិងក្រុមគ្រួសារបានសម្តែងក្តីនឹកស្មាន ដល់និងមិននឹកជឿថារង្វាន់ធំបែបនេះមានពិតប្រាកដមែន ដោយគ្រាន់តែចំណាយ១០០ដុល្លារសោះក្នុងការទិញទំនើបមកប្រើប្រាស់ប្រចាំថ្ងៃ ពីផ្សារទំនើបខ្មែរជីប ម៉ុង ។

 

ដោយនេះក៏ជាលើកទី១ដែរ ដែលគ្រួសារអ្នកស្រីចេះមានសំណាងត្រូវរង្វាន់ ព្រោះពីមុនមកមិនដែលចេះត្រូវរង្វាន់អ្វីនោះទេ។ នេះបើតាមការបញ្ជាក់ចំណាប់អារម្មណ៌ផ្ទាល់ពីអ្នកស្រី ជី ស្រីហួច។

 

1

 

យ៉ាងណានាពេលឥឡូវនេះផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គាម៉​ល ក៏នៅតែបន្តមានរង្វាន់ជាច្រើនទៀតសម្រាប់ផ្តល់ជូនអតិថិជនផ្សេងៗ ដែលមកទិញទំនិញគ្រប់ប្រភេទពីផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គាម៉ល។

 

សូមជម្រាបថាកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ផ្សារទំនើប ជីប ម៉ុង ក៏បានរៀបចំកម្មវិធីប្រកាសរង្វាន់ប្រគល់រថយន្តស៊េរីថ្មី AIQAR EQ3 ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពី លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន Chip Mong Retail ជូនអតិថិជនមហាសំណាង ជី ស្រីហួច នៅមុខផ្សារទំនើបផងដែរ៕ 

 

2

 

4

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia