រៀននៅថ្នាក់ផ្ទាល់! សសយក បើកបង្រៀនភាសាអង់គ្លេស រៀនមិនគិតថ្លៃ ​ដល់សាធារណជនទូទៅ
Ping Chou EngFEBRUARY 10 2025752 views

សម្រាប់បងប្អូនដែលកំពុងស្វែងរកការសិក្សាភាសាអង់គ្លេសបន្ថែមនិងត្រូវការរៀននៅក្នុងថ្នាក់ផ្ទាល់ ពេលនេះជា​ឱកាសល្អមួយ។ ខណៈសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ប្រកាសបើកថ្នាក់បង្រៀនភាសាអង់គ្លេស កម្រិត១ វគ្គ៤ រយៈពេល៥សប្តាហ៍ ស្មើនឹង៣៦ម៉ោង ដល់សាធារណៈជន​អាចចុះឈ្មោះចូលរៀនបាន ដោយឥតគិតថ្លៃឡើយ។

 

វគ្គបណ្តុះបណ្តាលនេះនឹងចាប់ផ្តើមចូលរៀននៅថ្ងៃសៅរិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដោយសិក្សាមួយថ្ងៃពេញ នៅរៀងរាល់ចុងសប្តាហ៍ថ្ងៃសៅរិ៍ ចាប់ពីម៉ោង៨:០០ នាទីព្រឹកនិងពីម៉ោង ២:០០ នាទីរសៀល ដល់ម៉ោង ៥:០០ នាទីល្ងាច នៅអគារខេមរានី ស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

 

ចំពោះថ្នាក់សិក្សានេះការបង្រៀននឹងផ្តោត ទៅលើសមត្ថភាពទំនាក់ទំនងរបស់សិស្សនិងការប្រើប្រាស់ភាសាអង់គ្លេសឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត ហើយនៅក្រោយពេលចប់វគ្គសិក្សារៀន សិស្សនឹងទទួលបានលិខិតបញ្ជាក់ការសិក្សាពី សសយក​ ផងដែរ។

 

សូមបញ្ជាក់ថាថ្នាក់សិក្សានេះ សសយក នឹងទទួលសិស្សចំនួនត្រឹម ១០០នាក់ប៉ុណ្ណោះ ហើយនឹងឈប់ទទួលពាក្យចូលរៀនត្រឹមថ្ងៃទី១៧ កុម្ភៈ ២០២៥ ដោយការដាក់ពាក្យសិស្សអាចធ្វើតាមប្រព័ន្ធតេឡេក្រាម https://t.me/uyfc_pp ឬទំនាក់ទំនងទៅលេខទូរស័ព្ទ ០៩៦​ ៣២៨​ ៥៧៩៦៕

 

476380045 1044016101100254 8811330487722189378 N

 

 

អត្ថបទដោយ​៖ ពីង ជូអេង

 

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia