តូចតែខ្លឹម! លោក Osita Iheme ហៅនាយក្លូ មិនមែនក្មេងក្រោម១៨ឆ្នាំទេ តែជាសេដ្ឋីលាក់មុខ
Ping Chou EngFEBRUARY 10 20252.4 K views

តារាកំប្លែងសើចស្ងួត មាឌតូចលោក Osita Iheme ឬគេនិយមហៅថានាយក្លូ គឺជាបុរសវ័យ៤២ និងជាតារាសម្តែងដ៏ល្បីល្បាញម្នាក់របស់ប្រទេសនីហ្សេរីយ៉ា។

 

លោកទទួលបានប្រជាប្រិយភាពនិងលេចធ្លោ ពិសេសនៅលើអ៊ីនធឺណែតតាមរយៈវីដេអូកំប្លែងជំនាន់ចាស់ៗរបស់លោកដែលគេមានចំណងជើងថា Aki na Ukwa សម្តែងជាមួយមិត្តរបស់លោកគឺ Chinedu Ikedieze ក្នុងឆ្នាំ២០០២។

 

116598003 586138432266263 6009629629696504494 N

 

កើតនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៨២ នៅរដ្ឋ Abia នៅភាគអាគ្នេយ៍នៃប្រទេសនីហ្សេរីយ៉ា និងបានបញ្ចប់ការសិក្សាជំនាញវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យ Lagos State University ។

 

មិនត្រឹមតែប៉ុណ្ណោះលោកក៏ទទួលបានពានរង្វាន់កិត្តិយស ជាសមាជិកជាន់ខ្ពស់តំណាងជនជាតិស្បែកខ្មៅ ទូទាំងពិភពលោកនៅសាធារណរដ្ឋសហព័ន្ធ (MFR) ប្រគល់ដោយប្រធានាធិបតី Goodluck Jonatha និងពានរង្វាន់តារាសម្តែងឆ្នើមបំផុតប្រចាំប្រទេស Africa Movie Academy Lifetime Achievement Award ក្រោយសម្តែងរឿងកំប្លែង Aki na Ukwa នៅក្នុងឆ្នាំ២០០៧។

 

នៅក្រៅឆាកលោក Osita Iheme មិនមែនត្រឹមតែជាតារាកំប្លែងនោះទេ ប៉ុន្តែលោកក៏ជាអ្នកនិពន្ធ ផលិតករភាពយន្ត និងជាអ្នកជំនួញ ដែលមានទ្រព្យសម្បត្តិប្រមាណជាង៣.៥ លានដុល្លារគិតត្រឹមឆ្នាំ២០២៤។ ខណៈប្រភពចំណូលភាគច្រើនរបស់លោកទទួលបានពីវិស័យសិល្បៈ។ 

 

116804420 586138402266266 8533338716021817607 N

 

ក្នុងនាមជាតារាសម្តែងឆ្នើមមួយរូប លោកបានក្លាយជាបុគ្គលដែលចូលរួមអភិវឌ្ឍន៍និងលើកស្ទួយឧស្សាហកម្មភាពយន្ត Nollywood ក្នុងប្រទេសក្រីក្រមួយនាទ្វីបអាហ្វ្រិកនេះ តាំងពីឆ្នាំ២០០០ ដោយលោកបានចូលរួមសម្តែងក្នុងខ្សែភាពយន្តទាំងរឿងខ្នាតធំ និងរឿងភាគល្បីៗ។

 

ជាការពិតណាស់ទោះបីជារូបរាងខាងក្រៅនិងកាយសម្បទារបស់លោកមិនដូចមនុស្សទូទៅ ប៉ុន្តែរូបរាងនេះមិនបានកំណត់នូវភាពជោគជ័យ និងវាសនារបស់លោកទាំងស្រុងនោះទេ ប៉ុន្តែសមត្ថភាព និងការខិតខំគឺជាអ្នកកំណត់៕

 

Osita Iheme Reacts to His Famous Memes

 

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia