នេះជាគំរូប្លង់ សួនច្បារប្រវែងជិត ២ គីឡូម៉ែត្រដែលនឹងត្រូវសង់អមសងខាងដងស្ទឹងប៉ៃលិន
Bunthoeun KoemFEBRUARY 9 20251.5 K views

នាពេលឆាប់ៗខាងមុខ រដ្ឋបាលខេត្ដប៉ៃលិន នឹងធ្វើការស្ថាបនាសួនច្បារថ្មីមួយដែលមានឈ្មោះថា សួន «តេជោសន្តិភាព» នៅអមសងខាងដងស្ទឹងប៉ៃលិនមានប្រវែងសរុបជិត ២ គីឡូម៉ែត្រ។ ខណៈគម្រោងនេះធ្វើឡើង ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកំសាន្ត និងជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

476610696 1008249974694736 9069481209015905874 N

 

ជាក់ស្ដែងកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក៏បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះពិនិត្យមើលការឈូសឆាយ កែរលម្អនៅអមសងខាងដងស្ទឹងប៉ៃលិន ដើម្បីគ្រោងស្ថាបនាសួន « តេជោសន្តិភាព» ខាងលើនេះផងដែរ។

 

នៅក្នុងដំណើរចុះពិនិត្យនោះ លោកជំទាវអភិបបាលខេត្ដ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវរួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ព្រោះថាការស្ថាបនា និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក្នុងនោះបងប្អូន ដែលរស់នៅតាមដងស្ទឹងប៉ៃលិនសូមមេត្តាយោគយល់ និងអធ្យាស្រ័យ ចំពោះផលប៉ះពាល់ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋានដើម្បីឱ្យសមិទ្ធផលថ្មីនេះសម្រេចបានទៅតាមការគ្រោងទុកនិងឆាប់បានប្រើប្រាស់ជាប្រយោជន៍សាធារណៈទាំងអស់គ្នា។

 

សូមជម្រាបថា សួន «តេជោសន្តិភាព» នេះមានប្រវែង ១៨០០ម៉ែត្រ ស្ថិតនៅអមសងខាងដងស្ទឹងប៉ៃលិន ដោយចាប់ផ្ដើមពីចំណុចស្ពានសន្តិភាព ភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ រហូតទៅដល់ស្ពាន អូរច្រា ស្ថិតក្នុងភូមិអូរច្រា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដែលបច្ចុប្បន្ន អាជ្ញាធរខេត្ត កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តឆ្នាំថ្មីផងដែរ។ ហើយខាងក្រោមនេះគឺជាគំរូប្លង់ដែលត្រូវសាងសង់៖

 

476841405 1008250371361363 6221056180854367562 N

476438505 1008250368028030 1305508049356529110 N

476807502 1008250164694717 1750347573104634157 N (1)

476266086 1008250238028043 6814997960583217259 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia