បេឡាជាតិសន្តិសុខសង្គម សរសេរអក្សរកាត់ថា ប.ស.ស. ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សុខមាលភាព និងជីវភាពរបស់ប្រជាជន តាមរយ:ការផ្តល់នូវតាវកាលិក (ប្រាក់ឧបត្ថម្ភ) លើផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និង ផ្នែកប្រាក់សោធន។ចំពោះប័ណ្ណ ប.ស.ស. នេះមានវិសាលភាពទៅលើបុគ្គលដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារទាំង វិស័យសាធារណៈ វិស័យឯកជន បុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ អ្នកបម្រើតាមផ្ទះ និងបុគ្គលស្វ័យនិយោជន៍។
ដោយឡែកសម្រាប់ការផ្តល់ជូននេះមិនមែនគ្រប់បុគ្គលសុទ្ធតែអាចទទួលបាននោះទេពោលគឺបុគ្គល២ក្រុមនេះពុំទទួលបានការគាំពារក្នុងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារនោះទេ ដែលរួមមាន ៖ មន្ត្រីនគរបាល និង មន្ត្រីពន្ធធនាគារ ។
គួរបញ្ជាក់ផងដែរថា ហានិភ័យការងារគឺជា គ្រោះថ្នាក់នៅកន្លែងធ្វើការ គ្រោះថ្នាក់ក្នុងពេលធ្វើដំណើរ ឆ្ពោះពីផ្ទះមក កន្លែងធ្វើការពីកន្លែងធ្វើការទៅផ្ទះ ដោយមិនត្រង់មិនវាងជាប្រយោជន៍ផ្ទាល់ខ្លួន និងគ្រោះថ្នាក់ផ្នែកជំងឺវិជ្ជាជីវៈ៕