អបអរ! ក្រុមហ៊ុន AION Cambodia ទទួលបានសិទ្ធិនាំចូលនិងចែកចាយផ្ដាច់មុខរថយន្តអគ្គិសនីម៉ាក AION និង HYPTEC ពីក្រសួងពាណិជ្ជកម្មហើយ

កាលពីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះ ក្រុមហ៊ុន AION Cambodia បានរៀបចំកម្មវិធីដ៏អធឹកអធមមួយដើម្បីប្រកាសជាផ្លូវការនៅការទទួលបានសិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខនៅរថយន្តអគ្គិសនីម៉ាក AION និង HYPTECH ពីក្រសួងពាណិជ្ជកម្មហើយ។ នៅកម្មវិធីនេះ ក៏មានវត្តមានរបស់លោកអគ្គនាយកនៃក្រុមហ៊ុន AION Cambodia ក៏ដូចជាថ្នាក់ដឹកនាំ សារព័ត៌មាន និងក្រុម Car Reviewer ជាច្រើនរូបផងដែរ។

11

ថ្លែងនៅក្នុងពិធីទទួលបានសិទ្ធិនាំចូលនិងចែកចាយផ្ដាច់មុខរថយន្តអគ្គិសនីម៉ាក AION និង HYPTEC លោក ម៉េង ហេង ដែលជាអគ្គនាយកនៃក្រុមហ៊ុន AION Cambodia បានមានប្រសាសន៍ថា “នៅថ្ងៃនេះ ក្រុមហ៊ុន AION Cambodia ទទួលបានសិទ្ធិនាំចូលនិងចែកចាយផ្ដាច់មុខរថយន្តអគ្គិសនីម៉ាក AION និង HYPTEC ហើយ ហើយមូលហេតុដែលយើងយកសិទ្ធិនេះមក គឺដើម្បីការពារអត្ថប្រយោជន៍របស់អ្នកប្រើប្រាស់ ដែលគាត់ត្រូវតែទទួលបានឡានចេញពីក្រុមហ៊ុនផ្ទាល់ អញ្ចឹងឡានដែលចេញពីក្រុមហ៊ុនគឺមានការធានាច្បាស់លាស់ ត្រឹមត្រូវនឹងមានអាគុយទៅតាមស្តង់ដារផងដែរ”។

12

អគ្គនាយកនៃក្រុមហ៊ុន AION Cambodia ក៏បានមានប្រសាសន៍បន្តទៀតថា ដូច្នេះសម្រាប់អ្នកដែលអ្នកនាំចូលឡាន AION នេះទៀត សូមនាំគ្នាផ្អាកការនាំចូលទៀតទៅ ព្រោះនាពេលនេះក្រុមហ៊ុន AION Cambodia បានទទួលសិទ្ធនាំចូលមួយដែលត្រឹមត្រូវច្បាស់លាស់ពីក្រសួងពាណិជ្ជកម្មហើយ ដូច្នេះចំពោះអ្នករកស៊ីទាំងឡាយណាដែលលួចនាំចូលបន្តទៀត នៅពេលចក្រុមហ៊ុនចាប់បាននោះក្រុមហ៊ុននឹងចុះទៅឆែកឡានផ្ទាល់តែម្តងថាតើមានប្រភពមកពីណា ហើយបើនៅតែធ្វើបន្តទៀតនោះក្រុមហ៊ុននឹងធ្វើតាមផ្លូវច្បាប់ហើយ។

 10

គួរជម្រាបថា ក្រុមហ៊ុន AION Cambodia បានទទួលសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្តម៉ាក AION ប្រចាំប្រទេសកម្ពុជា ដែលជារថយន្តអគ្គិសនីមានគុណភាពលំដាប់ពិភពលោក ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន។ ក្រុមហ៊ុន អាយអន ខេមបូឌា មានទីតាំងនៅជិតរង្វង់មូលក្តាន់ពីរ #2 មហាវិថីសហព័ន្ធរុស្សី(110) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។  សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ចង់ទិញ ឬបើកសាកល្បងរថយន្តអគ្គិសនី AION អាចទំនាក់ទំនងសាកសួរព័ត៌មានបានតាមរយៈលេខទំនាក់ទំនង 061 933 333, 087 929 333៕

១៤១៣

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia