យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNBC បានឱ្យដឹងថាលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla ដែលទើបតែ ទទួលបានសិទ្ធិកាន់កាប់ក្រុមហ៊ុនបណ្តេញសង្គមយក្ស Twitter បានប្រមូលបុគ្គលិកពីក្រុមហ៊ុនរថយន្តអគ្គិសនីប្រមាណជាង៥០នាក់មកធ្វើការពេញ Twitter ក្រោយបានបណ្តេញបុគ្គលិកចាស់ចេញ។
នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរ៉ុក្កែត SpaceX បានបញ្ចប់ការទិញយក Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារកាលពីថ្ងៃទី ២៨ ខែតុលា ហើយបានធ្វើការផ្លាស់ប្តូរភ្លាមៗដោយបុរសវ័យ៥៣ឆ្នាំរូបនេះបាន ដកចេញនូវអ្នកដឹកនាំក្រុមច្បាប់ភ្លាមៗគឺលោក Parag Agrawal និងលោក Ned Segal ដែលជាប្រធានផ្នែកហិរញ្ញវត្ថុ។ ហើយថែមទាំងបានរំលាយក្រុមប្រឹក្សាភិបាលរបស់ Twitter ផងដែរ ថែមទាំងជំនួសមកវិញដោយបុគ្គលិកមកពីក្រុមហ៊ុនខ្លួនជាង៥០នាក់ដែលភាគច្រើនជាវិស្វករផ្នែកទន់មកពីក្រុមការងារ Autopilot ។
គួរជម្រាបផងដែរថា នាពេលកន្លងមក សេដ្ឋីរូបនេះក៏ធ្លាប់បានលើកឡើងថា ការទិញយកបណ្ដាញសង្គមមួយនេះ គឺមិនបានធ្វើដើម្បីផ្តោតលើការរកលុយតែមួយមុខនោះទេ ប៉ុន្តែគឺធ្វើដើម្បីឱ្យបណ្ដាញសង្គមនេះក្លាយជាទីកន្លែងសម្រាប់បញ្ចេញមតិជាសាធារណៈដ៏គួរឱ្យទុកចិត្តបំផុត និងមានសារៈសំខាន់មួយសម្រាប់មនុស្សជាតិ៕
អត្ថបទដោយ៖ ពីង ជូអេង