បុរសកូន១០ Elon Musk បង្រៀនកូនៗឱ្យធ្វើការ ឬរកស៊ី ត្រូវតែផ្ដោតលើចំណុចពិសេស៣យ៉ាងនេះ
ឡុង វឌ្ឍនៈMAY 22 20231.8 K views

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន CNBC បុរសពោះម៉ាយមានកូន១០នាក់ លោក Elon Musk ហាក់សម្ដែងការព្រួយបារម្ភអំពីអនាគតរបស់កូនៗជាទីស្រលាញ់របស់ខ្លួន ទាក់ទងនឹងការជ្រើសរើសអាជីពចិញ្ចឹមជីវិតនាពេលអនាគត ដែលអាចនឹងប្រឈមជាមួយការប្រកួតប្រជែងនឹងបច្ចេកវិទ្យា AI ។

ឆ្លើយតបនឹងការរីកចម្រើននៃបច្ចេកវិទ្យា ដែលផ្ដល់ភាពងាយស្រួលផង និងផ្ដល់នូវគុណវិបត្តិផង សេដ្ឋី Elon Musk បានបង្រៀនឱ្យកូនៗរបស់ខ្លួន មិនថាថ្ងៃអនាគតពួកគេជាអ្នកធ្វើការ ឬជាអ្នករកស៊ី គប្បីត្រូវតែគិតទៅលើចំណុចពិសេស៣យ៉ាងរួម៖ ១. ផ្ដោតលើអ្វីដែលអ្នកចាប់អារម្មណ៍ខ្លាំងលើកិច្ចការងារនោះ ២. ផ្ដោតលើការធ្វើអ្វីដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាពេញលេញគ្រប់គ្រាន់ (Fullfillment) និងទី៣គឺ ត្រូវធ្វើអ្វីដែលមានប្រយោជន៍ច្រើនបំផុតតាមដែលអាចធ្វើបានចំពោះសង្គម។

ចំពោះមូលហេតុដែលលោកឱ្យផ្ដោតលើចំណុចពិសេសទាំង៣នោះ ព្រោះវាជាអ្វីដែលអាចធ្វើឱ្យកូនៗរបស់ខ្លួន អាចធ្វើកិច្ចការងារបានល្អបំផុត អាចបង្កើតលទ្ធផលអស្ចារ្យ និងមានអារម្មណ៍ថាមានក្ដីសុខពេញលេញ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ​ សេដ្ឋីទ្រព្យមហាសាលរូបនេះ បានចាប់ផ្ដើមងាកមកឱ្យតម្លៃជីវិតដែលមានតុល្យភាព រវាងសុខភាព និងការងាររបស់ខ្លួន ដោយបានផ្លាស់ប្ដូរទម្លាប់ពីការគេងតិចម៉ោងក្នុង១យប់ មកជាការគេងឱ្យបាន៦ម៉ោងក្នុង១យប់វិញ ដើម្បីថែរក្សាសុខភាពឱ្យបានល្អប្រសើរ និងបង្កើនផលិតភាពការងារឱ្យបានខ្ពស់ជាងមុន។

លោកបានហាមឃាត់មនុស្សមិនឱ្យធ្វើតាមលោកនោះទេ ដែលខិតខំធ្វើការខ្លាំងជ្រុលរហូតគេងមិនគ្រប់ គេងតិចតួចបំផុតក្នុង១យប់ ព្រោះចង់យកពេលវេលាផ្ដោតលើការងារវិញ។ តែជាលទ្ធផល ខួរក្បាលរបស់លោកបានទទួលរងនូវការឈឺចាប់ខ្លាំងបំផុត។

ជារួមមកវិញ ក្នុងការរស់នៅ ត្រូវផ្ដោតលើអាទិភាពដំបូងគឺការថែរក្សាសុខភាពខ្លួនឱ្យបានល្អ បន្ទាប់មកត្រូវធ្វើអ្វីដែលអ្នកស្រលាញ់ចូលចិត្ត និងចុងក្រោយ ត្រូវរស់នៅដោយធ្វើខ្លួនជាបុគ្គលមានប្រយោជន៍ អាចផ្ដល់គុណតម្លៃច្រើនបំផុតទៅកាន់សង្គម៕

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia