ដោយសារកំណើនតម្រូវការដីប្លង់វីឡាសម្រាប់សង់វីឡាបែបស្ទាយដែលអតិថិជនអភិជនចូលចិត្ត ក្រុមហ៊ុន អេលីត ហូម ខេមបូឌា សហការជាមួយ អេលីត ផាក បានរៀបចំប្រារព្ធពិធីសម្ពោធជាផ្លូវការ គម្រោង អេលីត ផាក ជាដីលំដាប់អភិជនដំបូងគេបំផុតនៅទីក្រុងរណបថ្មី លី យ៉ុងផាត់ផ្លូវជាតិលេខ 6A នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ។
សូមបញ្ជាក់ដែរថា គម្រោង អេលីត ផាក មានទំហំផ្ទៃដីសរុប ២០ ហិកតា ហើយបច្ចុប្បន្នយើងបានអភិវឌ្ឍន៍ ៧៣ ប្លង់ ដែលហ៊ុមព័ទ្ធជុំវិញទៅដោយការអភិវឌ្ឍធំៗជាច្រើន ដូចជា៖ ផ្សារទំនើប សួនទឹក ទីលានវាយកូនហ្គោល Garden City សួនសត្វភ្នំពេញសាហ្វារី ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលបានផ្តល់ភាពងាយស្រួលក្នុងការរស់នៅ។
គម្រោង អេលីត ផាក គឺស្ថិតនៅលើចំណុចមួយមានប្រព័ន្ធផ្លូវរដ្ឋជុំវិញដែលងាយស្រួលដល់ការធ្វើចរាចរណ៍ទៅទីតាំងផ្សេងៗ និងចំណេញពេលវេលាច្រើន គឺត្រឹមតែ
លោកស្រី លីម សុខាដាវីន អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន Elite Home (Cambodia) បានលើកឡើងថា “ដោយមានអតិថិជនជាច្រើន ចង់បានផ្ទះ និងសាងសង់ផ្ទះទៅតាមក្តីស្រមៃរបស់ខ្លួន ជាហេតុធ្វើឲ្យមានការបង្កើតឡើងនូវ គម្រោង Elite Park ដែលជាគម្រោងមួយជួយឲ្យអតិថិជន បំពេញបានតាមបំណងប្រាថ្នារបស់ពួកគាត់ ក្នុងការសាងសង់ វីឡា ឬភូមិគ្រឹះ តាមបែបបទដែលពួកគាត់ត្រូវការ ហើយយើងជឿជាក់ថាគម្រោងនេះនឹងមានការគាំទ្រច្រើនពីអតិថិជន។
មូលហេតុដែលយើងហៅថា Elite Park ដោយសារតែគម្រោងនេះគឺយើងផ្តោតទៅលើការលក់ដីប្លង់វីឡាហើយមិនត្រឹមតែប៉ុណ្ណោះ Elite Park មិនមែនមានត្រឹមតែដីសម្រាប់អតិថិជននិងហ៊ុមព័ទ្ធទៅដោយតំបន់អភិវឌ្ឈធំៗទៅមុខជាលំដាប់តែប៉ុណ្ណោះទេ តែលើសពីនេះទៅទៀត យើងមានសួនពាណិជ្ជកម្ម ក្លឹបហោស៍ សួនហាត់ប្រាណ អាងហែលទឹក កន្លែងក្មេងលេង ដែលធ្វើអោយទីតាំងនេះមានប្រជាប្រិយភាព ភាពស៊ីវិល័យ និងភាពងាយស្រួលសម្រាប់ការរស់នៅ ។
ដើម្បីធានាបានការរស់នៅប្រកបដោយសុវត្ថិភាព និង ភាពងាយស្រួល យើងបានផ្តល់ជូនអតិថិជននូវសេវាកម្មនានា ដូចជា សេវាកម្មមូលដ្ឋានមាន៖
- ប្រព័ន្ធសន្តិសុខ ២៤ ម៉ោង
- រថយន្តដឹកអ្នកដំណើរឯកជន
- ជំនួយរៀបចំរថយន្តសង្រ្គោះបន្ទាន់ ២៤ម៉ោង
សេវាកម្មពិសេសមាន៖
- សេវាកម្មរើចូលគេហដ្ឋាន
- សេវាកម្មថែទាំ សម្អាតផ្អះ
- សេវាកម្មបោកអ៊ុតសំលៀកបំពាក់
- សេវាកម្មថែរក្សាយានយន្ត
- សេវាកម្មរៀបចំកម្មវិធីផ្សេងៗ
- សេវាកម្មផ្គត់ផ្គង់គ្រឿងទេស
- សេវាកម្មជួសជុលបន្ទាន់ ២៤ ម៉ោង
- សេវាកម្មជួលរថយន្តនិងតាក់ស៊ី
- សេវាកម្មគ្រូបង្វឹកហាត់ប្រាណផ្ទាល់ខ្លួន
ជាមួយនិងសេវាកម្មខាងលើ និងទីតាំងរបស់គម្រោង ធ្វើឲ្យគ្រមោង Elite Park មានភាពល្អពិសេសខុសដាច់ពីគេ។យើងសង្ឃឹមនិងមានភាពជឿជាក់ថាអតិថិជនរបស់ Elite Park នឹងទទួលបានការរស់នៅជាមួយនឹងវីឡាដែលជាក្តីស្រមៃ ភាពឧត្តុង្គឧត្តម ជាមួយនឹងការអភិវឌ្ឍជាលំដាប់ក្នុងតំបន់ក្រុងរណបថ្មីនេះនាពេលខាងមុខ។”
លោក Lai Jin Kei ដែលជានាយកប្រតិបត្តិរបស់គម្រោង Elite Park ក៏បានលើកឡើងដែរថា “គម្រោង Elite Park ដែល ស្ថិតនៅលើចំណុចដែលមានប្រព័ន្ធផ្លូវរដ្ឋ បានជួយសម្រួលចរាចរណ៍បានលឿនទៅកាន់ទីតាំងផ្សេងៗ និងចំណេញពេលវេលាច្រើន។ វាស្រូបយកតំបន់សក្តានុពលនានាឲ្យមកនៅជិតអ្នកទាំងអស់គ្នា”។
សូមបញ្ជាក់ថា គម្រោងដីលំនៅឋានអភិជន Elite Park ដែលមានទីតាំងនៅក្រោយផ្សារម៉ាក្រូជ្រោយចង្វា ផ្លូវជាតិលេខ 6A និងផ្លូវ អ្នកឧកញ៉ា លីយ៉ុងផាត់ ដែលបង្កឲ្យមានភាពងាយស្រួលសម្រាប់ការសាងសង់លំនៅឋានគ្រប់ប្រភេទទៅតាមក្តីស្រមៃរបស់អ្នក។ Elite Park តំណាងអោយភាពឧត្តុង្គឧត្តមនៃការរស់នៅនិងការវិនិយោគនាយុគសម័យថ្មី។
ទំនាក់ទំនង៖ 089 399 111 Email: info@ehcambodia.com និង Facebook Page: Elite Home Cambodia ឬ Elite Park - អេលីត ផាក