យោងតាមសេចក្តីជូនដំណឹងរបស់អគិ្គសនីកម្ពុជា EDC នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ដីអំពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវបានឱ្យដឹងថា នៅនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣នៅតំបន់មួយចំនួននៅខណ្ឌទាំង ១១ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នឹងអាចមានភាពរអាក់រអួលខ្លះ។ ហេតុដូចនេះ សូមប្រជាពលរដ្ឋទូទៅ ម្ចាស់អាជីវកម្ម អ្នករកស៊ី លក់ដូរ សូមជ្រាបជាដំណឹង។
ដោយខណ្ឌនិងខេត្តដែលនឹងដាច់តាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។
គួរជម្រាបផងដែរថា ទោះបីជាការដាច់នេះមិនការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕