កំពូលម៉ូតស្បែកជើងទាំង៥ ប្រចាំឆ្នាំ២០២៣ របស់ ECCO ដែលអាចផ្គត់ផ្គង់ជាមួយនឹងសម្លៀកបំពាក់អ្នកបានយ៉ាងល្អឥតខ្ចោះ
Daneth MechAPRIL 7 2023

តើលោកអ្នកកំពុងស្វែងរកស្បែកជើងដែលប្រកបដោយផាសុកភាព ហើយមានភាពទាន់សម័យដែលអាចពាក់ជាប្រចាំថ្ងៃមែនទេ?ដូចច្នេះប៊្រេនម៉ាក ECCO អាចជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់លោកង្នក ព្រោះប្រ៊េនដាណឺម៉ាក មួយនេះបានកំពុងល្បីល្បាញជាមួយនឹងគុណភាពដ៏ប្រណិត និងការច្នៃម៉ូតយ៉ាងស្រស់ស្អាតដែលតម្រូវរាល់សកម្មភាពរបស់អតិថិជនតែម្តង។

នៅក្នុងអត្ថបទនេះ​ យើងនឹងបង្ហាញជូនលោកអ្នកនូវស្បែកជើងម៉ាក ECCO ទាំង ៥ម៉ូតដែលកំពុងពេញនិយមបំផុតប្រចាំឆ្នាំ ២០២៣​ នេះ។

ទី១ ECCO GRUUV W ស្បែកជើងប៉ាតានារី ECCO GRUUV ជាម៉ូតបែបក្លាសិកដែលពាក់មិនងាយហួសសម័យ។ វាត្រូវបានផលិតឡើងពីស្បែកដ៏ប្រណិតតាមបច្ចេកវិទ្យា ECCO DriTan ដែលមានបាតកៅស៊ូដ៏ធន់ រួមជាមួយនឹងពណ៌ដ៏ស៊ីជម្ពូស័ក្តិសមទៅនឹងការលេងស្ទាយសម្លៀកបំពាក់ប្រចាំថ្ងៃរបស់អ្នក។ មិនតែប៉ុណ្ណោះ ​ECCO GRUUV នេះក៏មានទ្រនាប់ស្បែកជើងដែលអាចដោះចេញបាន ធ្វើអោយអ្នកកាន់តែមានភាពងាយស្រួលក្នុងការសម្អាត និងថែទាំផងដែរ។

Photo 2023 04 07 17 06 08 (2)

Photo 2023 04 07 17 06 08

ទី២ ECCO GRUUV M សម្រាប់អ្នកដែលនិយមម៉ូតបែបសាមញ្ញ អាចពាក់ជាប្រចាំបាន ស្បែកជើងប៉ាតាបុរស ECCO GRUUV ​​ នេះគឺជាជម្រើសដ៏ល្អឥតខ្ចោះ។ ម៉ូតនេះត្រូវបានផលិតឡើងយ៉ាងផ្ចិតផ្ចង់ដើម្បីផ្តល់នូវភាពទាក់ទាញ និងភាពស្រស់ស្រាយដល់អ្នកពាក់។ ការរចនារបស់ស្បែកជើង GRUUV នេះគឺផ្តោតសំខាន់ទៅលើភាពធន់នៃបាតស្បែកជើង ជាមួយនឹងស្បែកដ៏ទន់ល្មើយដែលងាយស្រួលក្នុងការបត់បែនបានគ្រប់ស្ថានភាព។ 

Photo 2023 04 07 17 06 09

Photo 2023 04 07 17 06 10

ទី៣ ECCO 2ND COZMO SHOE W ECCO 2ND COZMO SHOE W គឺជាម៉ូតបែបក្លាសិកមួយគូរទៀតដែលស័ក្តិសមឥតខ្ចោះសម្រាប់ពាក់ជាប្រចាំថ្ងៃ ឬដំណើរកម្សាន្តផ្លូវឆ្ងាយនានា។ ម៉ូតនេះត្រូវបានផលិតឡើងពីស្បែកដែលមានគុណភាពខ្ពស់ថែមទាំងមានបាតស្រាលដែលផលិតឡើងពីបច្ចេកវិទ្យា ECCO FLUIDFORM™ ទៀតផង។ 2ND COZMO នេះគឺពេញនិយមខ្លាំង និងមានភាពទាក់ទាញបំផុតសម្រាប់សុភាពនារីទាំងឡាយព្រោះមិនត្រឹមតែតម្រូវបានគ្រប់សម្លៀកបំពាក់ប្រចាំថ្ងៃនោះទេ ថែមទាំងផ្តល់នូវផាសុកភាពដល់ជើងរបស់អ្នកបានពេញមួយថ្ងៃផងដែរ។

Photo 2023 04 07 17 06 11

ទី៤​ ECCO 2ND COZMO SHOE M មិនខុសពីម៉ូតនារីខាងលើនេះឡើយ ECCO 2ND COZMO SHOE M ត្រូវបានច្នៃឡើងតាមបែបស្ទាយរបស់ប្រទេសដាណឺម៉ាក វាមានរូបរាងដ៏ប្រណិត អាចពាក់បានទាំងការចូលរួមកម្មវិធីផ្លូវការ ទាំងដំណើរកម្សាន្តផ្លូវឆ្ងាយ ឬពាក់ជាប្រចាំថ្ងៃផងដែរ។ បើនិយាយអំពីគុណភាពវិញ គឺមានការសម្រឹតសម្រាងខ្ពស់ក្នុងការជ្រើសរើសស្បែកដែលជាប់ល្អ ពាក់បានយូរ ហើយធានាបាននូវផាសុកភាពខ្ពស់ដល់អ្នកពាក់។ ម៉ូតនេះត្រូវបានច្នៃឡើងដោយផ្អែកទៅលើស្ទាយស្កានដឺណេវៀន ដូច្នេះវាមានលក្ខណៈពិសេសខុសពីម៉ូតផ្សេងៗទៀត ដោយវាមានភាពទាន់សម័យខណៈដែលបន្ថែមជាមួយនឹងបាតដ៏ទន់តាមបច្ចេកវិទ្យា FLUIDFORM™ ។ 

Photo 2023 04 07 17 06 12 (2)

ទី៥ ECCO 2ND COZMO W ខូលិកសិនថ្មីចុងក្រោយរបស់ស៊េរី COZMO ស្បែកជើងស៊កនារី ECCO Cozmo ជាម៉ូតដ៏ស័ក្តិសមក្នុងការពាក់ជាប្រចាំថ្ងៃដែលបញ្ចេញនូវភាពទាក់ទាញ ហើយទាន់សម័យជាទីបំផុត។ សម្រាប់សុភាពនារីទាំងឡាយដែលចូលចិត្តពាក់អ្វីដែលងាយៗ យើងសូមណែនាំជាពិសេសនូវម៉ូតស៊កមួយនេះ ដែលផលិតឡើងពីស្បែកដ៏ទន់ ផ្តល់ភាពងាយស្រួលក្នុងការបត់បែនពោរពេញទៅដោយផាសុកភាព ជាពិសេសមិនមានភាពពិបាកក្នុងការសម្អាត ឬថែទាំឡើយ។

Photo 2023 04 07 17 06 12

Photo 2023 04 07 17 06 13 (2)

Photo 2023 04 07 17 06 13

Photo 2023 04 07 17 06 15 (2)

Photo 2023 04 07 17 06 15

សរុបមក ស្បែកជើង ECCO ជាជម្រើសដ៏ល្អឥតខ្ចោះរាល់សកម្មភាពប្រចាំថ្ងៃរបស់អ្នក។​ មិនថាអ្នកកំពុងស្វែងរកស្បែកជើងប៉ាតាក្លាសិក ឬស្បែកជើងស៊កបែបធម្មតាៗនោះទេ ស្បែកជើងម៉ាក ECCO នេះគឺផ្តល់អោយអ្នកបានគ្រប់ម៉ូត។​ ជាមួយនឹងសម្ភារៈដែលមានគុណភាព និងការរចនាប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ប្រ៊េនដាណឺម៉ាកមួយនេះពិតជាស័ក្តិសមក្នុងការបន្ថែមម៉ូតទៅលើសម្លៀកបំពាក់របស់អ្នក។​ លោកអ្នកអាចសាកប្តូរមកប្រើប្រាស់ផលិតផលកំពូលទាំង៥ របស់ ECCO នេះបាន​ យើងជឿជាក់ថា អ្នកពិតជាមិនខកបំណងឡើយ។ សម្រាប់ព័ត៍មានបន្ថែម លោកអ្នកអាចចូលមកកាន់ហ្វេសប៊ុកផេក​ ECCO Shoes – CM ឬធ្វើការស្កែន QR តេលេក្រាមខាងក្រោមសម្រាប់ព័ត៍មាននិងប្រូម៉ូសិនផ្សេងៗ https://www.facebook.com/eccocambodia/

Photo 2023 04 07 17 17 35

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia