ដឹងអត់! អាចទទួលគោរមងារជា «ឧកញ៉ា» ទាល់តែបានបំពេញលក្ខខណ្ឌពិសេសទាំងនេះសិន
Kan DaraAUGUST 18 20231.9 K views

គោរមងារ «ឧកញ៉ា» គឺជាងារមួយដែលត្រូវប្រទានដោយព្រះមហាក្សត្រ និងជាងារមួយសំដៅថា ជាអ្នកមានទ្រព្យស្តុកស្តម្ភ ឬជាសេដ្ឋី។ នាពេលបច្ចុប្បន្ននេះ ដើម្បីទទួលបានងារជា «ឧកញ៉ា» គឺរូបវន្តបុគ្គលទាំងអស់ត្រូវមានទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារ ឧបត្ថម្ភជូនទៅរដ្ឋ។

លក្ខខណ្ឌពីមុនដែលទទួលបានគោរមងារជា«ឧកញ៉ា» ពីព្រះមហាក្សត្រ គឺចំពោះសប្បុរសជនណាដែលបានធ្វើអំណោយជូនរដ្ឋជាថវិកា ឬសម្ភារៈ ដែលមានតម្លៃលើសពី ១០ម៉ឺនដុល្លារអាមេរិកឡើងទៅ។ ប៉ុន្តែ អនុក្រឹត្យថ្មីរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលចំណុចទី១ មាត្រា២ នៃអនុក្រឹត្យលេខ១៥ អនក្រ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៤ បានសរសេរថា សប្បុរសជនណាបានផ្តល់អំណោយជូនរដ្ឋលើសពី៥០ម៉ឺនដុល្លារ ទើបអាចបានងារជា «ឧកញ៉ា»។

ក្រៅពីលក្ខខណ្ឌដែលបានកំណត់ក្នុងព្រះរាជក្រឹត្យ រូបវន្តបុគ្គលត្រូវតែជាប្រជាពលរដ្ឋខ្មែរដែលត្រូវផ្តល់គោរមងារឧកញ៉ា ត្រូវមានលក្ខណសម្បត្តិដូចជា មានប្រវត្តិរូបច្បាស់លាស់, មានកិរិយាមារយាទល្អ, មិនធ្លាប់ត្រូវបានផ្តន្ទាទោសបទឧក្រិដ្ឋឬបទមជ្ឈិមណាមួយ និងប្រកបមុខរបរស្របច្បាប់។

គួរជម្រាបផងដែរថា នៅកម្ពុជា គោរមងារ «ឧកញ៉ា» នេះទៀតសោត មានតាមលំដាប់លំដោយនៃឋានៈពីធំទៅតូច គឺមានបីលំដាប់។ ទី១ លោកអ្នកឧកញ៉ា មានឋានៈធំជាងគេ ទី២ អ្នកឧកញ៉ា មានឋានៈធំបន្ទាប់ និងទី៣ ឧកញ៉ា មានឋានៈតូចជាងឋានន្តរស័ក្តិពីរខាងលើ៕

Q

2

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia